ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ស្នើភាគីវៀតណាម ផ្ដល់កិច្ចសហការឱ្យមានប្រសិទ្ធភាពក្នុងកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចជា ពាណិជ្ជកម្មតាមព្រំដែន និងជួយសម្រួលដល់ទំនិញកម្ពុជាដែលឆ្លងកាត់

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ភាគីកម្ពុជា បានស្នើភាគីវៀតណាមផ្ដល់កិច្ច សហការអនុវត្តឱ្យ មានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មតាមព្រំដែន និងជួយសម្រួលដល់ទំនិញឆ្លងកាត់តាមប្រទេសវៀតណាម ឆ្ពោះទៅកាន់ប្រទេសផ្សេងទៀត ព្រមទាំងបានស្នើភាគីវៀតណាមសម្រេចឱ្យបានឆាប់ នូវការកំណត់ទីតាំងតភ្ជាប់នៃផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត និងហូជីមិញ-ម៉ុកបៃ។

សេចក្ដីប្រកាសព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពិជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសដែលសម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម ថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក។

ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ភាគីកម្ពុជាបានស្នើជំរុញកិច្ចសហប្រតិបត្តិការបំពេញបន្ថែម តាមរយៈរូបមន្ត «វៀតណាម +១» ជាពិសេសក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍, ដោយភាគីកម្ពុជាបានគូសបញ្ជាក់ពីផលប្រយោជន៍រួមនៃការរៀបចំផែនការ សកម្មភាពអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម គឺប្រទេសបីគោលដៅតែមួយ។

ក្នុងជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរកម្ពុជា-វៀតណាម, ភាគីទាំងពីរបានសម្ដែងការពេញចិត្ត គាំទ្រទៅវិញទៅមកក្នុងវេទិកាអង្គការសហប្រជាជាតិ អាស៊ាន និងអនុ តំបន់ទន្លេមេគង្គ និងបានឯកភាពជំរុញយន្តការកិច្ចសហប្រតិបត្តិការត្រីភាគី (កម្ពុជា- ឡាវ-វៀតណាម) ក្នុងវិស័យសំខាន់ៗបន្ថែមទៀត៕

ចូលមើលព័ត៌មានថ្មីៗបន្ថែម