Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រៀវ​ជំនួស! សៀក​មួយ ព្រោះ​ដើម្បី​រកលុ​យ អនុញ្ញាត​ឲ្យ​ក្មេ,,ង​ឡើងជិះ​លើ,,ខ្ន,,ង​ខ្លា ដើម្បី​ថតរូប ជា​លទ្ធផល​ត្រូវ​បាន…

វីដេអូ​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​លេង​អ៊ីនធឺណិត​ចិន​ភ័យ​ញ័រជាខ្លាំង។ នោះក៏ព្រោះតែវីដេអូនោះបានបង្ហាញពីក្មេងស្រីម្នាក់ អង្គុយលើខ្នងខ្លាដ៏ធំមួយក្បាល ដើម្បីថតរូប បន្ទាប់ពីមើលសៀកនៅសៀកមួយក្នុងស្រុក Dien Dong ខេត្ត Guangxi។

អ្នកទស្សនាវីដេអូភាគច្រើនជឿថា សៀកនេះគឺដើម្បីរកលុយ ទើបមិនខ្វល់ពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់អតិថិជន ដែលអនុញ្ញាតឱ្យក្មេងៗអង្គុយលើខ្នងសត្វព្រៃដ៏កាចសាហាវបែបនេះ។ យោងទៅតាមការគិតរបស់ពួកគេ នោះទោះបីជាសត្វខ្លាត្រូវបានបណ្តុះបណ្តាលក៏ដោយ តែសកម្មភាពនេះនៅតែមានហានិភ័យដែលអាចកើតមាន ដែលមិនអាចទុកចិត្តបានសោះឡើយ។

សត្វខ្លានៅក្នុងឃ្លីបនេះ ត្រូវបានឃើញជើងខាងក្រោយរបស់វាត្រូវបានចង ប៉ុន្តែកន្ទុយរបស់វានៅតែគ្រវី ដែលធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភអំពីសុវត្ថិភាពរបស់កុមារ ដែលអង្គុយនៅលើខ្នងខ្លា ដើម្បីថតរូបជាខ្លាំង។

បន្ទាប់ពីការស៊ើបអង្កេតរួចមក អាជ្ញាធរបានចេញឯកសារស្នើសុំឱ្យក្រុមសៀកបញ្ឈប់ការសម្ដែងជាបន្ទាន់ និងបានប្រកាសថា នឹងពិចារណាលើការផាកពិន័យតាមផ្លូវច្បាប់ ចំពោះប្រតិបត្តិករសៀកផងដែរ។

បើទោះជា​ការសម្តែង​សៀកនោះ ​ត្រូវ​បាន​បិទ​ ប៉ុន្តែវីដេអូ​ខាង​លើ​បាន​បន្ត​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អ្នក​ទស្សនា​ជា​ច្រើន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ និង​ខឹង​សម្បា​រថា៖ «ខ្លាមួយក្បាលនេះ ច្បាស់ជាត្រូវរងទុក្ខច្រើនណាស់ ដែលទ្រាំទ្រនឹងការព្យាបាលបែបនេះ, ប្រតិបត្តិករសៀកគ្មានទំនួលខុសត្រូវ ឆ្លៀតយកប្រយោជន៍ពីសត្វ ដើម្បីបំពេញការចង់ដឹងចង់ឃើញរបស់មនុស្ស, ខ្ញុំអាណិតខ្លាណាស់ ពីតំណែងជាម្ចាស់ព្រៃ បានក្លាយជាសត្វដ៏គួរឱ្យអាណិតដែលមនុស្សជិះលើ, អ្នកជំនួញគ្មានសីលធម៌ យកសត្វខ្លាធ្វើដូចជាប្រដាប់ក្មេងលេង មិនត្រឹមតែខ្វះក្រមសីលធម៌ជាមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងលេងល្បែងជាមួយជីវិតមនុស្សទៀតផង, វាជារឿងដ៏គ្រោះថ្នាក់ណាស់!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×