Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ភ្ញាក់ផ្អើល​ឡើង​ប៉ះ​សក់ ខណៈ​បើកបរ​ថ្ងៃត្រង់​ប្រទះឃើញ​នារី​មាន «កន្ទុយ» ដើរ​កណ្តាលផ្លូវ លុះ​ចង់​ឃើញ​មុខ​ពិត ស្រាប់តែ…

មនុស្សយើងមានបុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តផ្សេងៗគ្នា ក្នុងការស្លៀកពាក់។ មនុស្សមួយចំនួនចូលចិត្តស្លៀកពាក់បែបមានភាពច្នៃប្រឌិត និងគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែពេលខ្លះអាកប្បកិរិយារបស់មនុស្សខ្លះមានលក្ខណៈប្លែកខ្លាំងពេក ក៏អាចធ្វើ​ឱ្យ​អ្នក​ដទៃ​ពិបាកយល់​!។

តួយ៉ាងដូចជាថ្មីៗនេះ ​បុរសម្នាក់នៅក្នុងប្រទេសចិន ពិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេល​បើក​បរ​តាម​ផ្លូវ​ឃើញ​នារី​វ័យ​ក្មេង​ម្នាក់​ដើរ​យឺតៗ ​បិទ​ផ្លូវ​ដែល​គាត់​កំពុង​ឆ្លង​កាត់។ ទោះ​បី​ជា​គាត់​ចុចស៊ីប្លេយ៉ាងណា​ក៏​ដោយ ប៉ុន្តែ​នារីរូបនោះបែរជា​ព្រងើយ​កន្តើយ បន្ត​ដើរ​នៅ​កណ្តាល​ផ្លូវ​ដោយ​មិន​គិត​​ផ្តល់​ផ្លូវ​ដល់​រថយន្តនោះទេ។

បុរសនោះបានរៀបរាប់ឲ្យដឹងថា «ពេល​ឃើញ​បែបនេះហើយ​ ខ្ញុំពិត​ជា​មាន​អារម្មណ៍​ខឹង​បន្តិច។ ខ្ញុំ​មិន​យល់​ថា ហេតុ​អ្វី​បាន​ជា​នារី​ម្នាក់​នេះ​បិទ​ផ្លូវ។ ដូច្នេះហើយ ក៏បានសង្កេតឃើញអាកប្បកិរិយាចម្លែករបស់នាង ហើយដឹងថានាងខុសពីគេ នាងពាក់អាវយឺត កាន់​កាបូប​ដ៏​គួរ​ឱ្យ​ស្រឡាញ់ ប៉ុន្តែ បែរជា​មាន «កន្ទុយ» នៅ​លើ​គូទ​របស់​នាង ដែលស្រដៀងទៅនឹងកន្ទុយកញ្ជ្រោង តើវាអាចទៅរួចយ៉ាងដូចម្តេចទៅ? តើ​មាន​កន្ទុយ​ចេញ​ពី​ក្រោយ​ស្ត្រី​ទេ?»។

ទីបំផុត បុរស​រូប​នោះ​ក៏​សម្រេច​ចិត្ត​បើក​រថយន្ត​ទៅ​ជិត ព្រោះចង់ឃើញមុខពិតរបស់នាង និងក៏ចង់សួរថាហេតុអ្វីបានជាដាក់កន្ទុយលើខ្លួនបែបនេះ?។ ប៉ុន្តែ​ផ្ទុយទៅវិញ បាន​រក​ឃើញ​ថា នាង​បានយកសក់បិទ​មុខ​​មើល​មិន​ច្បាស់ទេ។ របៀបដែលនារីនោះស្លៀកពាក់ធ្វើឱ្យគាត់ភ្ញាក់ផ្អើល ព្រោះគាត់​មិន​បាន​គិត​ថា ​មនុស្ស​នឹង​អភិវឌ្ឍ​ការ​តុបតែង​ម៉ូដ​ដល់​កម្រិត​នេះ​ទេ។ ទោះជាយ៉ាងណា សំណាងល្អ វាបានកើតឡើងនៅពេលថ្ងៃ បើ​នៅពេលយប់វិញ ​គាត់ប្រាកដជា​រឹត​តែ​តក់ស្លុតខ្លាំងហើយ។

ក្នុង​ករណី​នេះ ពេល​គាត់​បង្ហោះ​នៅ​លើ​​អ៊ីនធឺណិត មនុស្សជាច្រើន​ក៏​បាន​ណែនាំ​ថា «អ្នក​មិន​គួរ​ចង់​ឆ្ងល់ទេ ព្រោះ​ពេល​ខ្លះ​ការ​ចង់​ដឹង​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ជា​ខ្លាំង។ បើ​មនុស្ស​ស្រី​សម្លឹង​មើល​ខុស​ពី​អ្នក​ស្រមៃ អ្វី​ដែល​ត្រូវ​គិត​នៅ​ពេល​នោះ​គឺ៖ សុវត្ថិភាព​ក្នុង​ការ​បើក​បរ!។

តែទន្ទឹមនឹងនោះ អ្នកផ្សេងទៀតបាននិយាយថា មិនមានអ្វីខុសទេក្នុងការតុបតែងបែបនេះ។ មនុស្សគ្រប់រូបមានសេរីភាពក្នុងការស្លៀកពាក់។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​មាន​បញ្ហា​ជាមួយ​នឹង​សម្លៀក​បំពាក់​របស់​អ្នក​ដទៃ។ ទោះបីជានេះអាចជាសិល្បៈសម្តែងក៏ដោយ យើងគ្រាន់តែត្រូវការការយល់ដឹង ទទួលយកភាពខុសគ្នា កុំសង្ស័យ!។

ទោះ​ជា​យ៉ាង​ណា​ ក៏​មាន​ការ​យល់​ឃើញ​ផ្ទុយ​ថា ពិតមែនហើយ ដែលមនុស្សគ្រប់រូបមានសេរីភាពក្នុងការស្លៀកពាក់ អាចយល់បាន ប៉ុន្តែ​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ពេលអ្នក​នៅ​ផ្លូវ​សាធារណៈ វាអាចបង្កការរំខានដល់អ្នកដទៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×