ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានកត់សម្គាល់ថា ក្រុមចោរបច្ចេកវិទ្យា ដែលធ្លាប់ធ្វើសកម្មភាពលួច (Hack) ទិន្នន័យតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួនកន្លងទៅនេះ ភាគច្រើនជា Hacker បរទេស

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា ក្រុមចោរបច្ចេកវិទ្យា ដែលធ្លាប់ធ្វើសកម្មភាពលួច (Hack) ទិន្នន័យតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួនកន្លងទៅនេះ ភាគច្រើនជា Hacker បរទេស ហើយមិនមែននៅក្នុងតំបន់អាស៊ីនោះទេ ពោលពួកគេនៅតំបន់ឆ្ងាយជាងនេះ។

ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានចាត់ទុកទិន្នន័យនៅតាមបណ្ដាក្រសួង ស្ថាប័នរដ្ឋ ពិសេសព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ប្រៀបដូចជា «កូនក្រមុំ»។ ក្នុងន័យនេះ លោកបានជំរុញឲ្យតាមបណ្ដាស្ថាប័នរដ្ឋ ពិសេសស្ថាប័នចំណុះក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទិន្នន័យទាំងអស់នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា ថ្មីៗយើងដឹងទាំងអស់គ្នា កម្ពុជារបស់យើងក៏មិនខុសពីប្រទេសជិតខាងដែរ មានការលួច Hack ចូលតាមបណ្ដាក្រសួងមួយចំនួន ហើយក៏បានលួចយកទិន្នន័យសំខាន់ៗ មួយចំនួនផងដែរ។ ថ្វីត្បិតតែក្រសួងមហាផ្ទៃ មិនទាន់មានការលួចចូលកម្រិតណាមួយ ប៉ុន្ដែយើងមិនអាចប្រងើយកន្ដើយនូវបញ្ហានេះ ទិន្នន័យដែលយើងប្រមូលពីប្រជាពលរដ្ឋ ប្រៀបដូចជាកូនក្រមុំមួយចឹងគេចង់បានណាស់។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានកត់សម្គាល់ថា ក្រុមចោរបច្ចេកវិទ្យា ដែលធ្លាប់ធ្វើសកម្មភាពលួច (Hack) ទិន្នន័យតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួនកន្លងទៅនេះ ភាគច្រើនជា Hacker បរទេស ហើយមិនមែននៅក្នុងតំបន់អាស៊ីនោះទេ ពោលពួកគេនៅតំបន់ឆ្ងាយជាងនេះ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានណែនាំឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវសហការជាមួយក្រសួងផែនការ ដើម្បីធ្វើទំនើបកម្មទិន្នន័យ ស្ថិតិអត្រានុកូលដ្ឋាន ត្រូវធានាឲ្យបានត្រឹមត្រូវអាចជឿទុកចិត្តបាន ក្នុងការរក្សាភាពសម្ងាត់នូវព័ត៌មានឯកជន បុគ្គលដែលកត់ត្រា និងរក្សាទុកបញ្ជីប្រជាជន និងបញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណសញ្ជាតិខ្មែរ និងអត្តសញ្ញាណបុគ្គលផ្សេងៗទៀត ដែលស្ថិតក្រោមច្បាប់។ ទិន្នន័យដែលប្រជាពលរដ្ឋផ្ដល់ឲ្យ ក្រសួង ស្ថាប័នត្រូវរក្សាទុកនូវព័ត៌មាននោះឲ្យបានត្រឹមត្រូវ ហើយប្រៀបដូចជាធនាគារមួយយ៉ាងដូច្នេះដែរ ដែលត្រូវធានាសុវត្ថិភាពឲ្យបានខ្ពស់បំផុត និងដើម្បីបង្កើននូវជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ ពិសេសមន្ដ្រីតែម្ដងត្រូវបំពេញការងារប្រកបដោយឆន្ទៈ មនសិកាខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាពលើការងាររក្សាទិន្នន័យនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម