Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​និង​ម៉ូតូ បុក​គ្នា បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​៤​នាក់​

​​កោះកុង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរ​ចំនួន​ពីរ​ករណី​ផ្សេងគ្នា ដែល​បង្កឡើង​ដោយ​ម៉ូតូ​និង​ម៉ូតូ បុក​គ្នា បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​៤​នាក់​។​

​នៅ​ថ្ងៃ​ទី​៣០​ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ១ លើក បង្កដោយ ម៉ូតូ​ដួល​ដោយ​ខ្លួនឯង នៅ​ចំណុច​អង់​តែ​ន​៥ ស្ថិតក្នុង​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ បណ្តាលឲ្យ​រងរបួស​ចំ​នួន​២ នាក់ (​ស្រី​១ នាក់​) ។​

ម៉ូតូ​ម៉ាក Nex ពាក់​ស្លាក​លេខ GZ.6044 បើកបរ​ដោយ​ឈ្មោះ ម៉ាន ចាន់ថន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិកំឡូត ឃុំ​ជី​ផាត ស្រុក​ថ្មបាំង របួស​បាក់​ភ្លៅ​ខាងឆ្វេង និង​អ្នករួមដំណើរ​ឈ្មោះ ឯម សុខ​ចាន់ ភេទ​ស្រី អាយុ​១៨ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់​នៅ​​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ រងរបួស​ត្រង់​មាត់​។ បច្ចុប្បន្ន ជនរងគ្រោះ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ។​ ​គ្រោះថ្នាក់​​កើត​ឡើង​​ដោយសារ​មូលហេតុ បើកបរ​ស្ថានភាព​ល្បឿន​លឿន ពេល​កំពុង​ភ្លៀង​។​

​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥​រសៀល នៅលើ​ផ្លូវ​គ្រួស​ក្រហម ស្ថិតនៅ​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ មាន​ករណី​គ្រោះថ្នាក់​ចរាចរ កើតឡើង ១ លើក រវាង ម៉ូតូ បុក​និង​ម៉ូតូ បើកបរ​ក្នុង​ទិសដៅ​បញ្ជ្រាស​គ្នា បណ្តាលឲ្យ​រងរបួសម​នុស្ស ៣ នាក់ (​ស្រី ១​នាក់​) ។ អ្នករងរបួស​ធ្ងន់ ២​នាក់ ប្តី​ប្រពន្ធ ពេល​បញ្ជូន​មក​ព្យាល​បាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្រែអំបិល បាន​ពាក់​កណ្ដាល​ផ្លូវ បាន​ស្លាប់ ១ នាក់ ឈ្មោះ វឹង មាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ថ្ម​ស​។​

ករណី​កើតឡើង​ដោយសារ​មូលហេតុ នៅ​ចំណុច​ផ្លូវ​កោង ហើយ​ចំណោត បើក​ម៉ូតូ​លឿន ទើប​បង្ក​ឲ្យ​គ្រោះថ្នាក់​បុក​គ្នា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×