Thursday, October 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៣០​កក្កដា ឆ្នាំ​២០១៨ ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​ស្រាល​របួស​១៦​នាក់​

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន ១១​លើក​(​យប់ ៥​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ (​ស្រី​១​នាក់​) រងរបួស​ធ្ងន់ ១០​នាក់ (​ស្រី​៤​នាក់​), របួសស្រាល ៦​នាក់​(​ស្រី​២​នាក់​)​។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរ ១៣​នាក់​(​យប់​៦​នាក់​)​។​

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ រួមមានៈ ល្មើស​ល្បឿន ៤​លើក​(​ស្លាប់ ២​នាក់​), មិន​គោរព​សិទ្ធិ ១​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់ ១​នាក់​), ប្រជែង ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, ស្រវឹង​៣​លើក​(​ស្លាប់​២​នាក់​)​។ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ២១​គ្រឿង​រួមមានៈ ម៉ូតូ ១៥​គ្រឿង រថយន្ត​តូច ៦​គ្រឿង​។ គ្រោះ​ថ្នាក់​លើ​ដងផ្លូវ​រួមមានៈ ផ្លូវជាតិ ៣​លើក ផ្លូវ​ខេត្ត ៧​លើក និង​ផ្លូវលំ​១​លើក​។ រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះថ្នាក់ រួមមានៈ ខេត្ត​កំពង់ចាម ២​លើក ស្លាប់​១​នាក់ របួស​៣​នាក់​(​ស្រី​២​នាក់​), កណ្តាល ២​លើក ស្លាប់ ១​នាក់ របួស​៥​នាក់​, ភ្នំពេញ ១​លើក ស្លាប់​១​នាក់​(​ស្រី​) របួស​១​នាក់​, ព្រះសីហនុ ១​លើក ស្លាប់ ១​នាក់​និង​ខេត្តតាកែវ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស រយៈពេល​៣០​ថ្ងៃ ខែកក្កដា ឆ្នាំ​២០១៨ គិតពី​ថ្ងៃ​ទី​១-៣០ ខែកក្កដា ឆ្នាំ​២០១៨ ប្រៀបធៀប​រយៈ​ដូចគ្នា ខែមិថុនា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន ២២៦​លើក​/២៤៣​លើក ថយ ១៧​លើក ស្មើ​៧%, ស្លាប់​ចំនួន ១២២​នាក់​/១៣២​នាក់ ថយ ១០​នាក់ ស្មើ ៨%, របួស​សរុប​ចំនួន ៣៤៧​នាក់ /៣៧៣​នាក់ ថយ ២៦​នាក់ ស្មើ ៧%, របួសធ្ងន់ ២១៣​នាក់​/១៩៨​នាក់ កើន ១៥​នាក់ ស្មើ ៨%, របួសស្រាល​ចំនួន ១៣៤​នាក់​/១៧៥​នាក់ ថយ ៤១​នាក់ ស្មើ ២៣% ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×