Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត៥គ្រឿង​រង​ការ​ខូ,,ច​ខា,,ត​យ៉ាងដំណំ​ពេញ​មួយ​យប់ ម្ចាស់ការ៉ាស់ស្ទើរ​មិន​ជឿ ​ពេ​ល​ឃើញ «ជ,,ន​ល្មើ,,ស» តាម​កាមេរ៉ា

ហេតុការណ៍ដ៏ចម្លែកនេះ បានកើតឡើងនៅហាងលក់រថយន្តមួយឈ្មោះ G Motors ភាគពាយ័ព្យនៃ Harris County ក្បែរ Cypress Creek Parkway ទីក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ អ្នកគ្រប់គ្រងផ្នែកលក់ Gaby Fakhoury បាននិយាយថា យ៉ាងហោចណាស់មានរថយន្តចំនួន ៥ គ្រឿងបានរងការខូចខាត។ គាត់បានប៉ាន់ប្រមាណថាឧបទ្ទវហេតុនេះបណ្តាលឱ្យខូចខាតពី 100.000 ទៅ 350.000 ដុល្លារអាមេរិក។

តាមរូបភាពដែលថតបាននៅកន្លែងកើតហេតុ គេឃើញរថយន្តរងការខូចខាតផ្សេងគ្នា ខ្លះខូចខាតផ្នែកចំហៀង និងខ្លះទៀតកាងខាងមុខខូចខាតយ៉ាងដំណំ។

យ៉ាងណាមិញ វីដេអូឃ្លីបដែលថតបានដោយកាមេរ៉ាសុវត្ថិភាព បានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា «ជនល្មើស» ដែលបំផ្លាញរថយន្តទាំងនោះ មិនមែនជាមនុស្សទេ តែជាសត្វឆ្កែមួយហ្វូង។ សត្វ​ឆ្កែ​ទាំង​នោះ​បាន​ខាំហែក​កាង ​និង​របាំង​ការពារ​រថយន្ត​ជា​ច្រើន​ដ៏​ខឹងសម្បារ​នៅពេល​យប់។ គេ​ជឿ​ថា ពួក​វា​បាន​លូន​ចូល​តាម​របង ​ដើម្បី​ទៅ​ដល់​រថយន្ត។

ប្រធានផ្នែកហិរញ្ញវត្ថុ Imran Haq បានប្រាប់ ABC13 ថា ដំបូងឡើយគាត់គិតថាវាជា «ចចក» ប៉ុន្តែ រហូតដល់ឆែកកាមេរ៉ាមើលទើបដឹងថាជាសត្វឆ្កែដ៏មិននឹកស្មានដល់។

លោក Fakhoury បានរៀបរាប់ឡើងវិញថា «គ្រប់គ្នាមិនដែលគិតថា សត្វឆ្កែមានកម្លាំងអាចបំបែករថយន្តបានដូច្នេះទេ»។

នៅដើមខែធ្នូ សត្វឆ្កែទាំងនេះបានបន្តត្រឡប់មកវិញនៅក្នុងការវាយប្រហារលើកទីបួន មកលើរថយន្តនៅទីនេះ ហើយអ្នកលក់រថយន្តមិនដឹងថានៅពេលណាដែលឧប្បត្តិហេតុនឹងបញ្ចប់នោះទេ ដូចជាពួកវាមានគំនុំសងសឹក ឬមាន​អ្វី​មួយ​ខុស​ជាមួយ​រថយន្ត​ទាំង​នោះ។

ភ្នាក់ងារក៏មានការព្រួយបារម្ភផងដែរថា ឧបទ្ទវហេតុនេះនឹងធ្វើឱ្យអតិថិជនមានអារម្មណ៍ភ័យខ្លាច ហើយអាជីវកម្មនឹងរងផលប៉ះពាល់។ បុគ្គលិករបស់ពួកគេក៏មានការព្រួយបារម្ភផងដែរ រាល់ពេលដែលក្រុមហ៊ុន G Motors ដាក់របាយការណ៍ទៅនាយកដ្ឋានប៉ូលីស Houston ។ ទោះ​ជា​យ៉ាង​ណា​ ប៉ូលិស​បាន​និយាយ​ថា ​នេះ​ជា​រឿង​រដ្ឋប្បវេណី​មាន​ន័យ​ថា​ពួកគេ​មិន​អាច​ជួយ​បាន​ទេ។

ក្រុមហ៊ុន G Motors ត្រូវបានលើកទឹកចិត្តឱ្យជួលអ្នកស៊ើបអង្កេតឯកជន ដើម្បីស្វែងរកម្ចាស់សត្វឆ្កែ ប្រសិនបើរកឃើញ ដូច្នេះពួកគេអាចដាក់ពាក្យបណ្តឹងបាន។ តែលោក Fakhoury បាននិយាយថា «យើងមិនចង់រង់ចាំចំណាយពេល ដើម្បីធ្វើឲ្យនរណាម្នាក់ឈឺចាប់ទេ»។ ទោះយ៉ាងណា វាហាក់បីដូចជាការបំផ្លិតបំផ្លាញនេះ ពីសំណាក់ហ្វូងសត្វឆ្កែវង្វេង។

ក្រុមហ៊ុន G Motors បាននិយាយថា ពួកគេមិនបានចាត់វិធានការណាមួយ ដើម្បីដោះស្រាយជាមួយនឹង «ជនល្មើស» ដ៏រឹងរូស និងតស៊ូទាំងនេះទេ ប៉ុន្តែបានប្រកាសថា ពួកគេនឹងផ្លាស់ទីទៅទីតាំងថ្មីនៅខែធ្នូនេះ។

ទន្ទឹមនឹងនេះ ប៉ូលីស Houston បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មក្នុងស្ថានភាពស្រដៀងគ្នា សូមពង្រឹងដាក់ប្រព័ន្ធការពាររបស់ពួកគេ ដើម្បីការពារការខូចខាតទ្រព្យសម្បត្តិរបស់ពួកគេដូចករណីដ៏មិននឹកស្មានដល់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×