កំពង់ស្ពឺ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានឃាត់ខ្លួនមនុស្ស២នាក់ រួមទាំងគ្រឿងញៀន និងវត្ថុតាង។
ប្រតិបត្តិការនេះ ដឹកនាំដោយ វរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានស្រុកភ្នំស្រួច និងដោយមានការសម្របសម្រួល ពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន រក្សាទុក ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់មានឈ្មោះដូច ទី១-ឈ្មោះ ប៉ែត ង៉ែត ភេទប្រុស អាយុ២៧ ឆ្នាំ មុខមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ខាងលើ ទី២-ឈ្មោះ គឹម ហាន ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្នុងប្រត្តិបត្តិការណ៍កម្លាំងបានដកហូតវត្ថុតាងនិងសម្ភារៈរួមមាន ៖ ថ្នាំម៉ាទឹកកក ចំនួន២កញ្ចប់ ស្មើ១,០២ក្រាម,ជញ្ជីងថ្លឹងថ្នាំ១,កន្ទោងជក់ថ្នាំ២,កន្ត្រៃ១,ម៉ូតូ ១គ្រឿងម៉ាកស្មាសពណ៌ខ្មៅអត់មាន ស្លាកលេខ,ប្រាក់រៀលចំនួន៦៥ម៉ឺនរៀល,ប្រាក់ដុល្លារ ២៣ ដុល្លារ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សម្ភារៈទាំងអស់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ