Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិញរថយន្ត​​ថ្មី ថត​ជុំ​គ្រួសារ​​យ៉ាង​រី​ក​រា​យ តែ១ម៉ោង​ក្រោយ​ចាកចេ​ញ​ពី​ហាង ស្រាប់តែ​ជា,,ប់​គាំ,,ង​បែបនេះ​កណ្តាលផ្លូ​វ យំ​លែង​ចេញ!

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ គេហទំព័រ Sinchew រាយការណ៍ថា រូបភាពដ៏សប្បាយរីករាយរបស់អតិថិជនគ្រួសារមួយដែលលើកមេដៃ និងថតរូបជាមួយរថយន្តថ្មីសន្លាង នៅក្នុងហាងលក់រថយន្ត កំពុងតែក្លាយជាចំណាប់អារម្មណ៍របស់អ្នកនិយមលេងអ៊ីនធឺណិតម៉ាឡេស៊ីជាច្រើន។ មូលហេតុគឺមិនមែនដោយសារតែម៉ូដែលនេះគឺកម្រជាពិសេសនោះទេ ប៉ុន្តែ​គឺ​ដោយសារ​រូបភាព​ប្រៀបធៀប​ស្ថានភាព​រថយន្តដែល១ម៉ោង​ក្រោយ​មក ​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ភ្ញាក់ផ្អើល។

ពិតណាស់ អ្វីដែលធ្វើឲ្យអ្នកលេងអ៊ីនធើរណែតភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចខ្លាំងនោះ រថយន្តថ្មីរបស់គ្រួសារនោះត្រូវលង់ទឹកកណ្តាលទឹកជំនន់ ខណៈ​ដែល​ចត​នៅ​ខាង​ក្រៅ​ក្នុង​ទីក្រុង Puchong ប្រទេស​ម៉ាឡេស៊ី ក្នុង​តំបន់​ដែល​រង​ការលិចលង់​ដោយ​ទឹក​ជំនន់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

លោក Azhazul Azri ដែលបង្ហោះរូបថតនោះបាននិយាយថា ប្អូនប្រុសរបស់គាត់ទើបតែបានប្រគល់រថយន្តជូនអតិថិជននៅម៉ោង ៥៖០០ ល្ងាចកាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅ ប៉ុន្តែក្រោយមកនៅវេលាម៉ោង៦ល្ងាច រថយន្តក៏ស្ថិតក្នុងស្ថានភាពបែបនេះម្តងទៀត។

សម្រាប់​អ្នក​ដែល​ប្រើ​រថយន្ត​បាន​ដឹង​ហើយ​ថា​ ការ​ចំណាយ​លើ​ការ​ជួស​ជុល​រថយន្ត​មិន​តិច​ទេ។ ទោះ​ជា​យ៉ាង​ណា​ ក្នុង​ករណី​នេះ ប្អូន​ប្រុស​របស់ Azri ក៏​បានប្រាប់អតិថិជនរបស់គាត់ ឱ្យទិញធានារ៉ាប់រងគ្រោះធម្មជាតិបន្ថែមផងដែរ ដើម្បីទទួលបានការធានារ៉ាប់រង បន្ថែមពីលើការធានារ៉ាប់រងរថយន្តទូទៅ។

Azri បាន​សង្កត់​ធ្ងន់​ថា ​ការ​ផ្តល់ការណែនាំ​ក្នុង​ការ​ទិញធានារ៉ាប់រង​គ្រោះ​ធម្មជាតិ​បន្ថែម​ទៀត ​គឺ​មិន​មែន​សម្រាប់​ប្រាក់​ចំណេញ​ទេ ​ហើយ​ជា​សំណាង​ល្អ​ដែល​អតិថិជន​បាន​បង់​ប្រាក់​តែ​ពីរ​បី​ដប់​រីងហ្គីត​បន្ថែម​ទៀតប៉ុណ្ណោះ​។ នៅពេលអតិថិជនទិញធានារ៉ាប់រងបន្ថែម ពួកគេនឹងមានភាពសុខសាន្តក្នុងចិត្ត ទោះ​រថយន្ត​លង់​ទឹក​បែប​នេះ​ក៏​នៅ​មាន​ការ​ធានា​ជួយ​ជួសជុល​ផងដែរ បើ​មិន​ដូច្នេះ​ទេ អ្នក​ប្រហែល​ជា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×