Tuesday, February 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​គួរ​ឲ្យ​ខ្លាច​ពេល​អ្នក​បង្វឹក​ក្រពើ​ត្រូវ​… ត្របាក់​! (​វីដេអូ​)

spot_img

​តាម Daily Mail ព្រឹត្តិការណ៍​ក្រៅ “​កម្មវិធី​” បាន​កើតឡើង​គ្រា​ដែល​លោក Tao អាយុ ៤៥​ឆ្នាំ កំពុង​សម្តែង​សៀក​នៅ​ជំរំ​ក្រពើ Phokkathara នា​ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ មាន​អ្នកទស្សនា​ជិត ១០០​នាក់ កាលពី​ថ្ងៃ​ទី ២៩ ខែកក្កដា ។​

​បន្ទាប់​ពី​លូកដៃ​ចូល​ក្នុង​មាត់​ក្រពើ ដែល​កំពុង​ហាមាត់​ស្រាប់ លោក Tao ងាក​មក​សម្លឹង​មើល​ទស្សនិកជន រួច​សំណូមពរ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​បិ​ទភ្លេ​ង ។ វេលា​នោះឯង​ដែល​ក្រពើ​១​ក្បាល​នេះ បានធ្វើការ​ត្របាក់​យក​ដៃ​របស់​គាត់ ហើយ​ចាប់​ទាញ់​វក់វី ។​

​លោក Tao ស្រែក​ព្រោះ​ឈឺចាប់​ខ្លាំង និង​ប្រឹងប្រែង​ដក​ដៃ​ចេញ​មក​វិញ ។ ឈាម​បាន​ហូរ​ធ្លាក់ចុះ​លើ​ឥដ្ឋ ហើយ​គាត់​ក៏​ដើរ​ចូល​ទៅ​ក្រោយ​ឆាក ។​

​ទិដ្ឋភាព​ទាំងស្រុង នៃ​ឆាក​សម្តែង​គួរ​ឲ្យ​តក់ស្លុត​នេះ ត្រូវ​បាន​ថត​ជាប់​ក្នុង​កាមេរ៉ា​របស់ Khun Phusawit ដែល​ជា​ទស្សនិកជន បាន​មក​ទី​នេះ ជាមួយ​ភរិយា និង​កូន​២​នាក់ ។​

​សាក្សី​ឲ្យដឹងថា ទស្សនិកជន​ពិតជា​តក់ស្លុត​ខ្លាំងណាស់ រីឯ​ក្មេងៗ​វិញ វា​ពិតជា​ស្រែក​ទ្រហឹង ព្រោះ​ភ័យ​ខ្លាំងពេក ។​

Dorg Wihawat ដែល​ជា​ថៅកែ​ទីនោះ ប្រាប់ថា លោក Tao កំពុង​ព្យាបាល​របួស ហើយ​សុខភាព​លោក​ប្រក្រតី​វិញ​ហើយ ។ លោក​ជា​អ្នក​ស្រឡាញ់​ក្រពើ តែ​នេះ​ជា​គ្រោះថ្នាក់ “​អាជីព​” ដ៏​កម្រ​កើត​មាន​ណាស់ ៕ ចន្ទ្រា​

spot_img
×