Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែស​មិនបាន​មែ​ន! ឆ្លៀតឱកាស​បុគ្គលិក​រវល់​បន្តិច អ្នក​ទោ,,សម្នាក់ ស្រាប់តែ​ឡើង​តាម​ទ្វារ​ចម្រឹង​ដែក​យ៉ា​ង​លឿន រត់ចេញ​ពី​គុ,,ក​ដោយ​សុវត្ថិភា​ព

ជនជាប់ឃុំឈ្មោះ Nazri bin Hassan អាយុ ៣៣ ឆ្នាំ បានរត់គេចខ្លួនពីគុកដោយសុវត្ថិភាព បន្ទាប់ពីបានឆ្លៀតឱកាស នៅពេលដែលបុគ្គលិកចាក់សោរកំពុងនាំពួកគេចំនួន៣នាក់ ទៅកាន់បន្ទប់សួរចម្លើយនៅម៉ោងប្រហែល ១២ និង ៣០ នាទី ថ្ងៃត្រង់។

នៅក្នុងវីដេអូ CCTV បានបង្ហាញបុគ្គលិកចាក់សោ នាំអ្នកជាប់ឃុំចំនួន ៣ នាក់ ទៅកាន់បន្ទប់សួរចម្លើយ។ នៅពេលនោះ អ្នកទោស​ទាំង​៣​ បានឈរ​នៅ​ខាង​ក្រៅ​តំបន់​ទ្វារចម្រឹងដែក ខណៈ​បុគ្គលិក​ចាក់សោ​ចូល​ទៅ​ក្នុង​ដើម្បី​បើក​ទ្វារ​មួយ​ផ្សេង​ទៀត។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅពេល​ឃើញ​បុគ្គលិក​កំពុងជាប់រវល់ ស្រាប់អ្នកទោសម្នាក់នៅខាងស្តាំ ក្នុងចំណោម៣នាក់ បានឆក់យក​ឱកាស ឡើងតាមចម្រឹងដែកយ៉ាងលឿន ឆ្ពោះទៅកាន់ដំបូលអគារពន្ធនគារ។ ពេល​បុគ្គលិក​ចាក់សោ​ បានដឹងពីករណី​នេះ អ្នកទោសរូបនោះបានឡើងដល់លើដំបូលទៅហើយដែល​មិន​អាច​ដេញ​តាម​ទាន់​។

បន្ទាប់មក បុគ្គលិកចាក់សោរក៏នាំអ្នកជាប់ឃុំ ២នាក់ទៀត យ៉ាងលឿនចូលទៅក្នុងចន្លោះច្រកទ្វារចម្រឹងដែក និងបន្ទប់សួរចម្លើយ រួចចាក់សោពួកគេ ហើយប្រញាប់ប្រញាល់រត់ទៅខាងក្រៅទ្វារ ដើម្បីជូនដំណឹងដល់មន្ត្រីផ្សេងទៀត។

ទាក់ទងករណីនេះ ស្នងការរងប៉ូលិស Sabah លោក Datuk Shahurinain Jais បាននិយាយថា បន្ទាប់ពីអ្នកជាប់ឃុំបានឡើងលើទ្វារចម្រឹងដែក រូបគេក៏បានដើរសសៀរលើគែមបង្អួចពីលើកន្លែងកម្សាន្តមួយ ហើយបានចេញពីអគារដោយឡើងលើរបងផ្លោះទៅខាងក្រៅតែម្តង។

បុគ្គលិកនៅមន្ទីរឃុំឃាំង Kepayan បានដេញតាម ប៉ុន្តែមិនអាចចាប់ខ្លួនអ្នកទោសរូបនេះបានទេ ខណៈដែលរូបគេបានរត់ចូលទៅក្នុងតំបន់ដែលមានគុម្ពោតព្រៃនៅក្បែរនោះបាត់ទៅហើយ។

ការ​តាម​ប្រមាញ់​អ្នកទោស​ដែលបានឆ្លៀតឱកាស​រត់​គេច​ខ្លួនរូបនេះ ត្រូវបានធ្វើឡើងភ្លាមៗ ដោយ​ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​មួយដែល​ឈ្មោះថា «Op Tutup» ។

គួរឲ្យដឹងផងដែរថា អ្នកទោសរូបនេះ​ត្រូវ​បាន​​ដាក់​នៅ​បន្ទប់​ឃុំឃាំងពន្ធនាគារ ចាប់តាំង​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៨ ខែ​ធ្នូ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​តាម​មាត្រា ៤៣១A នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដោយបាន​កាត់​ខ្សែ​តេឡេក្រាម ខ្សែប្រៃសណីយ៍ ឬ​ឧបករណ៍​សម្រាប់​ផ្តល់​សញ្ញាទូរគមនាគមន៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×