ថ្មីៗនេះ មហាជន ជាពិសេសអ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿ ខណៈលេចធ្លាយរូបភាពឧកញ៉ា ខេមរៈ សេរីមន្ត ថត MV ភ្លាត់ស្នៀត ត្រូវបានសត្វខ្លាខាំ បណ្ដាលឱ្យរងរបួលជាដំណាំ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។
បើយោងតាមប្រភពមួយបានបញ្ជាក់បឲ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យឧកញ៉ា ខេមរៈ សេរីមន្ត ត្រូវខ្លាខាំ គឺដោយសារតែលោកបានលើកបី លើកលី កូនខ្លាមួយក្បាលដាក់នៅលើស្មា ប៉ុន្តែ ប្រហែលជាកូនខ្លានោះមិនសប្បាយចិត្ត វាក៏បានខាំទៅលើទៅឧកញ៉ា ខេមរៈ សេរីមន្ត ចំនួន ២ ចង្កូមចំស្មាតែម្តង។ ប្រភពដដែលនោះបានបន្តថា កូនខ្លានោះត្រូវបាននាំមកពី «សួនសត្វ ហ្សាហ្វារី» ក្រោមការបង្ហាត់ និងមើលថែដោយគ្រូបង្វឹកសត្វនៃសួនសត្វនេះ។
ប្រភពដដែលក៏បានបង្ហើបឲ្យដឹងថា ក្រោយត្រូវបានសត្វខ្លាខាំឧកញ៉ា ខេមរៈ សិរីមន្ត បានចំណាយចាក់ថ្នាំព្យាបាលមុខរបួស អស់រហូតដល់ទៅជិត១ពាន់ដល្លារ។
យ៉ាងណាមិញ ក្រឡេកមកចាប់អារម្មណ៍មហាជនវិញ គ្រាន់បានដឹងថាតារាចម្រៀងងារជាឧកញ៉ារូបនេះ ត្រូវរងរបួសដោយសារខ្លាខាំ ម្នាក់ៗបាននាំគ្នាលេងសើចបែបចំអន់ទៅកាន់ឧកញ៉ា ខេមរៈ សេរីមន្ត ថា «ខ្លាវាថាតាប៉ែពេក ខាំលេងកុំឱ្យវាសាំ, អត់យកឆ្មាថតជំនួសចឹងហើយ Idol សំណាងហើយដែលវាខាំដៃនោះ បើវាត្របាក់រវិញចប់ហើយ, ឃើញខ្លាដេក កុំថាខ្លាចេតរ៉ូយ ២ចង្កូមទុកជាអនុស្សាវរីយ៍,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង