Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅ​ហាង​ប៊ូ​ហ្វេ​ញាំ​បាន​ពីរបី​ម៉ាត់ ក្មេងស្រី​ម្នាក់​ត្រូវ​បញ្ជូន​ទៅពេទ្យ​បន្ទាន់ គ្រូពេទ្យ​បញ្ជាក់​ថា មិនមែន​អា​ឡែ​ស៊ី​ដោយសារ​គ្រឿង​សមុ​ទ្រ​ទេ តែ​ដោយ​​សារ​ធាតុ​រក្សា​សា,,កស,,ព Formalin

គ្រឿងសមុទ្រត្រូវបានចាត់ទុកថា ជាអាហារពេញនិយមរបស់មនុស្សជាច្រើន ដោយសារតែវាស្រស់ និងក្លិនឈ្ងុយឆ្ងាញ់។ វា​អាច​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ធ្វើ​ម្ហូប​ជាច្រើន​ប្រភេទ។ ប៉ុន្តែនៅតែយើងត្រូវប្រយ័ត្ន ព្រោះ​មនុស្ស​មួយ​ចំនួន​អាច​នឹង​មាន​អាឡែស៊ី​នឹង​អាហារ​សមុទ្រ ហើយវាអាចអាឡែស៊ីទៅនឹងសារធាតុគីមីនៅខាងក្នុង រហូតបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។

ដោយឡែក ថ្មីៗនេះស្រ្តីជាម្ដាយម្នាក់ បាន​ទម្លាយ​ឃ្លីប​នាំ​កូន​ទៅហាងប៊ូហ្វេ​ញ៉ាំ​គ្រឿង​សមុទ្រ​កុម្ម៉ង់​ពេញ​តុ​គ្មាន​កំណត់ ដោយបានបញ្ជាក់ឲ្យដឹងថា កូនស្រីរបស់នាង​បាន​ញ៉ាំ​ប៉ុន្មានម៉ាត់ប៉ុណ្ណោះ ក៏​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ក្រោយ​ពី​រក​ឃើញ​ថា កូនស្រីរបស់នាង​មាន​អាឡែស៊ី​នឹង​សារធាតុរក្សាសាកសព Formalin ដែល​មាន​ក្នុង​អាហារ​សមុទ្រ ដែលបណ្តាលឲ្យឈាមច្រមុះមិនឈប់នោះទេ។

នេះបើតាម TikTok ឈ្មោះ mommyoboh បាន​បង្ហោះ​ឃ្លីប​កំពុងរីករាលដាល បង្ហាញខណៈពេល​រូបនាងនាំ​កូនស្រី​​ទៅ​ហូប​គ្រឿង​សមុទ្រ ហើយ​បាន​កុម្ម៉ង់​អាហារ​ដាក់​ពេញ​តុ រួមមាន៖ ​បង្គាស្រុះ បង្គាអាំង​ និងអាហារជាច្រើនមុខមុខទៀត។ ​ដំបូង​ កូនស្រីរបស់នាង​ញ៉ាំ​យ៉ាង​រីករាយ ប៉ុន្តែ នៅពេលញ៉ាំគ្រឿងសមុទ្របានពីរបីម៉ាត់ ​ស្រាប់តែ​ប្រែជាសភាព​ស្លេកមុខស្លេកមាត់ រាងកាយ​ត្រជាក់ស្រឹប និងភ្នែក​បញ្ឈរ គ្មាន​កម្លាំងដួល​សន្លប់ រហូត​ដល់​ម្តាយ​ត្រូវ​ដាស់​កូនឲ្យមានស្មារតី​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​​ដេក។

យ៉ាងណាមិញ ជាមួយរោគសញ្ញាដ៏គួរឲ្យព្រួយបារម្ភនេះ ​លោក​វេជ្ជបណ្ឌិត​បាន​និយាយ​ថា រោគ​សញ្ញា​បែប​នេះ​ អាច​បណ្តាល​មក​ពី​ក្មេងស្រីនោះ​មាន​អា​ឡែ​ស៊ី​នឹង​សារធាតុ Formalin ដែល​មាន​ក្នុង​អាហារ​សមុទ្រ។ ទន្ទឹមនឹងនេះ គ្រូពេទ្យក៏បានព្រមានថា ចាប់​ពី​ពេល​នេះ​ទៅ ​អ្នក​ដែល​ញ៉ាំ​គ្រឿង​សមុទ្រ​ ត្រូវតែ​ប្រយ័ត្នឲ្យមែនទែន បើមិនដូច្នោះទេ រោគសញ្ញាអាចធ្ងន់ធ្ងរ ហើយអាចឈានទៅដល់ការស្លាប់បាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×