Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវ​នៃ​ការ​ស្លា,,ប់​របស់​តារាចម្រៀង​ស្រី​ម៉ាឡេស៊ី​ម្នាក់ ដែល​មាន​គូ​រួចហើយ ធ្វើឲ្យ​គ្រួ​សា​រស្លុ,,ត​ចិត្តខ្លាំង ព្រោះ​មិន​នឹកស្មាន​ជ,,ន,,ដៃដ,,ល់ គឺជា…

spot_img

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ គេហទំព័រ WOB បានរាយការណ៍ថា ឃាតកម្មមួយបានកើតឡើងនៅក្នុងស្រុក Klang រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ដែលជនរងគ្រោះមានឈ្មោះ Su Jia Ling អាយុ ២៦ ឆ្នាំ ជាតារាចម្រៀង ខណៈជនដៃដល់ជាបុរសអាយុ៤៤ឆ្នាំ ដែល​បាន​ទាក់​ទង​នាង​អស់​រយៈ​ពេល​២​ឆ្នាំ។

អធិការនគរបាលស្រុក Klang ខាងត្បូង បាននិយាយថា មន្ត្រីបានទទួលការហៅទូរស័ព្ទបន្ទាន់ពីស្ត្រីម្នាក់ដែលផ្តល់ព័ត៌មានអំពីឃាតកម្មមួយនៅក្នុងស្រុក Klang ។ គេ​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ត្រូវបាន​ណាត់​ជួប​ជាមួយ​ជនសង្ស័យ​នៅ​ភោជនីយដ្ឋានមួយ កាលពីរសៀលថ្ងៃច័ន្ទ (១៨ ធ្នូ) ។ ពេលហូបបាយចប់ ជនសង្ស័យបានប្រើកាំបិតចាក់នាង៨កាំបិត មុននឹងនាំយកសពរបស់នាងចូលក្នុងរថយន្ត ហើយបើកទៅផ្ទះរបស់ខ្លួន។

ពេល​ទៅ​ដល់​ផ្ទះ ​ជន​សង្ស័យ​បាន​ព្យាយាម​ដាស់​ជន​រង​គ្រោះឲ្យដឹងខ្លួនវិញ ​តែ​មិន​មាន​ការ​ឆ្លើយ​តបឡើយ ព្រោះនាងបានស្លាប់បាត់ទៅហើយ។ បន្ទាប់​មក ​ជន​នេះ​បាន​ប្រើ​អាវុធ​បាញ់​សម្លាប់​ខ្លួន​ឯង ​តែ​មិន​ស្លាប់។

ទោះ​​ជា​យ៉ាង​ណា ​ក្នុង​រយៈ​ពេល​៣​ម៉ោង​បន្ទាប់​ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ហេតុ​ការណ៍​នោះ ប៉ូលិស​បាន​ទៅ​ដល់​ផ្ទះ​របស់​ជន​សង្ស័យ ​ហើយ​ចាប់​ខ្លួន​។ សាកសពរបស់ Su Jialing ត្រូវបានរកឃើញនៅក្នុងកៅអីអ្នកដំណើរនៃរថយន្តរបស់ជនសង្ស័យ ហើយ​ត្រូវ​បាន​គេ​បញ្ជាក់​ថា នាង​បាន​ស្លាប់​ដោយសារ​របួស​ចាក់​ដល់​បេះដូង។

របាយការណ៍ពីសារព័ត៌មាន China Press បានរកឃើញថា ជនសង្ស័យបានចាប់អារម្មណ៍លើតារាចម្រៀងរូបនេះអស់រយៈពេលពីរឆ្នាំមកហើយ ហើយបានតាមចែចង់នាង។ លើក​នេះ​គាត់​បាន​អញ្ជើញ​នាង​ទៅ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​គ្នា ហើយ​ពេល​ចាប់​ខ្លួន ជនសង្ស័យ​នៅ​តែ​អះអាង​ថា​ជា​មិត្ត​ប្រុស​របស់​អ្នកនារីរងគ្រោះ។ តែទន្ទឹម​នឹងការអះអាងនេះ សមាជិក​គ្រួសារ​របស់​នាង ​មិន​បាន​ស្គាល់​បុរស​ម្នាក់​នេះ​ពី​មុន​មក​ទេ។

សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​មិន​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​អ្វី​ទេ ។ ប៉ុន្តែ​ប្រសិន​បើ​គាត់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស គាត់​នឹង​ទទួល​ទោស​ប្រហារ​ជីវិត ឬ​ដាក់​ពន្ធនាគារ​មិន​តិច​ជាង ៤០ ​ឆ្នាំ ហើយ​បើ​ទោះ​បី​ជា​គាត់​អាច​រួច​ផុត​ពី​ទោស​ប្រហារ​ជីវិត​ក៏​ដោយ ក៏​នៅ​តែ​ត្រូវ​គេ​វាយ​រហូត​ដល់ ១២ លើក​ទៀតផង។

Liu Yiyang ដែល​ជា​មិត្ត​ប្រុស​របស់​តារា​ចម្រៀងស្រីរងគ្រោះ ​បាន​បង្ហាញ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​សោកសៅ​ថា ​គាត់​និង​មិត្ត​ស្រី​របស់​គាត់​បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នា​កាល​ពី​ខែ​មីនា ហើយ​នឹង​រៀប​ការ​នៅ​ដើម​ឆ្នាំ​ក្រោយ​នៅ​ថ្ងៃ​អាទិត្យ (១៧ ធ្នូ) ពួក​គេ​ទើប​តែ​ថត​រូប​អាពាហ៍ពិពាហ៍។ តែរូបគេមិននឹកស្មានថាពេលនេះ រូបគេនឹងត្រូវបែកគ្នាជារៀងរហូតទេ។

បុរស​ជា​សង្សាររូបនេះ​បាន​បង្ហើប​ថា ជនសង្ស័យ​ជាភ្ញៀវ​ភោជនីយដ្ឋាន​ បាន​ជួប​មិត្ត​ស្រីរបស់ខ្លួន​ជា​អ្នក​ចម្រៀង ហើយ​បាន​បៀតបៀន​នាង​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ដែល​បើទោះជានាង​បាន​ព្យាយាម​គេច និង​បដិសេធ យ៉ាងណាក៏ដោយ ក៏ជនសង្ស័យនៅ​តែ​មិន​ចុះ​ចាញ់។ នៅ​ទី​បំផុត មិត្ត​ស្រី​របស់​គាត់​ក៏​ព្រម​ចេញ​ទៅ​ញ៉ាំ​អី​ជាមួយ​គ្នា​ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ។

ដើម​ឡើយ​ ជនសង្ស័យ​ចង់​ជួប​នារី​វ័យក្មេង​រងគ្រោះ ដើម្បី​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា។ ប៉ុន្តែ​នាង​គិត​ថា​ ពេល​នោះ​មិន​សមរម្យ ទើប​នាង​ពន្យារ​ពេល​វេលា​ម៉ោង ១ រសៀល ដោយ​សារ​នាង​មាន​ការ​ណាត់​ជួប​នៅ​ម៉ោង 2:00 រសៀល ហើយគិតថា នាងនឹងមិនចំណាយពេលច្រើនជាមួយជនសង្ស័យនោះទេ។

មុន​ពេល​ជួបជនសង្ស័យ តារាចម្រៀង Su Jialing ក៏​បាន​ប្រាប់​មិត្ត​ប្រុស​អំពី​រឿង​នេះ​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា សារ​ចុង​ក្រោយ​ដែល​មិត្ត​ប្រុស​របស់​នាង​ទទួល​បាន​នោះ ​គឺ​ជា​ឃ្លីប​ដ៏​គួរ​ឱ្យ​អស់​សំណើចមួយ​ដែល​មិត្ត​ស្រី​របស់​ខ្លួន​បាន​ផ្ញើ​មក​នៅ​ម៉ោង ១:៣០ រសៀល មុនពេលគាត់មិនអាចទាក់ទងនាងម្តងទៀតបាន។

មិនទាន់ដល់ម៉ោង ៦ ល្ងាចទេ ដែល Liu Yiyang បានទទួលទូរស័ព្ទពីមិត្តភ័ក្តិដែលនិយាយថា មានអ្វីមួយបានកើតឡើងចំពោះនាង។ ដូច្នេះគាត់បានប្រញាប់ទៅភោជនីយដ្ឋានដែលមិត្តស្រីរបស់គាត់បានណាត់ជួប។ ពេល​ឃើញ​ឡាន​របស់នាង​ចត គាត់​នៅ​តែ​មាន​អារម្មណ៍​ធូរស្រាល។ ហើយ​គិត​ថា វា​ច្បាស់​ជា​មាន​ការ​យល់​ខុស។ ប៉ុន្តែ​ពេលគាត់​ចូល​ទៅ​សុំ​ជួបមិត្ត​ស្រី​ ពី​បុគ្គលិក​ភោជនីយដ្ឋាន បន្ទាប់មក គេបានប្រាប់ថាមានរឿងអាក្រក់ពិតជាបានកើតឡើងចំពោះនាង ហើយបុគ្គលិកនោះគឺជាអ្នកដែលបានទូរស័ព្ទរាយការណ៍ទៅប៉ូលីស។

យ៉ាងណាមិញ តាមរយៈរូបភាព CCTV ពីកន្លែងកើតហេតុ គេ​បាន​រក​ឃើញ​ថា Su Jialing នៅ​ក្នុង​ភោជនីយដ្ឋាន​ជាមួយ​ជន​សង្ស័យ។ អ្វីគ្រប់យ៉ាងនៅតែមើលទៅធម្មតា ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​ដើរ​ចេញ​ពី​ទ្វារ​ហាង វា​ហាក់​ដូច​ជា​នឹង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា។ ពេលនោះ​ជនសង្ស័យ​បាន​ចាក់​នាង​យ៉ាង​សាហាវ​ដោយ​អាវុធ​ភ្ជង់​។ គេ​ជឿ​ថា ជនសង្ស័យ​មាន​ចេតនា​សម្លាប់​រួច​ហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×