មហារីកគឺជាជំងឺដ៏គួរឲ្យខ្លាច ដែលគ្មាននរណាម្នាក់ចង់លឺពីវានោះទេ ប៉ុន្តែ បើអ្នកទទួលបានការព្យាបាលទាន់ពេល អ្នកនឹងអាចយកជីវិតរបស់អ្នកត្រឡប់មកវិញបាន។
ការស្វែងយល់ពីរោគសញ្ញានៃជំងឺមហារីក គឺជាវិធីដ៏ល្អ ដែលអាចធ្វើឲ្យយើងទទួលបានការព្យាបាលទាន់ពេលវេលា បើយើងសង្ស័យថាវាកំពុងចូលក្នុងជីវិតរបស់យើង។ ខាងក្រោមនេះជារោគសញ្ញា ៦យ៉ាងដែលសង្ស័យថា អ្នកកំពុងមានជំងឺមហារីក៖
១. ស្រកទម្ងន់ខុសប្លែកធម្មតា
ប្រសិនជាអ្នកមានការស្រកទម្ងន់ខុសប្លែកធម្មតា ក្នុងរយៈពេល ២ ឬ ៣សប្តាហ៍ ទោះបីអ្នកបរិភោគ អាហារទៀងទាត់ធម្មតា អ្នកគួរតែទៅជួបពិភាក្សាជាមួយនឹងគ្រូពេទ្យ ព្រោះវាអាចជាសញ្ញានៃជំងឺមហារីក។
២. មានការឈឺចុកចាប់ខ្លាំង
វាអាស្រ័យទៅលើប្រភេទនៃជំងឺមហារីក ហើយអ្នកនឹងមានការឈឺចុកចាប់ខ្លាំងក្នុងរយៈពេលវែង នៅកន្លែងណាមួយនៅខ្លួនប្រាណរបស់អ្នក។ ជំងឺមហារីកមានច្រើនប្រភេទដូចជា ជំងឺមហារីកឆ្អឹង ខួរក្បាល ស្បែក ជាដើម។
៣. ស្បែកមានការប្រែពណ៌
វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្គាល់ពីស្ថានភាពស្បែករបស់អ្នក ដូចជាការប្រែប្រួលរបស់ប្រជ្រុយជាដើម។ ជារឿយៗ បើស្បែកប្រែទៅលឿង ក្រហម ឬក៏ខ្មៅ វាអាចជាសញ្ញាអាក្រក់ ព្រោះវាអាចជារោគសញ្ញានៃជំងឺស្បែក។
៤. មានស្នាមរបួស ឬដំបៅ មិនងាយជា
មានរបួស ឬដំបៅមិនងាយជាសះស្បើយ ដូចជាមានដំបៅក្នុងមាត់ ហើយវាមិនងាយជាបាត់ទៅវិញសោះ។ សញ្ញាទាំងនេះបញ្ជាក់ថា ប្រព័ន្ធការពាររបស់អ្នកកំពុងធ្វើការខុសប្លែកធម្មតា ហើយវាអាចជាសញ្ញនៃជំងឺមហារីកមាត់។
៥. មានហូរឈាម មិនដឹងហេតុផល
ប្រសិនជាអ្នកក្រោកពីគេងមក ស្រាប់តែមានហូរឈាម ឬក៏ការហូរទឹករងៃរបស់អ្នក ខុសប្លែកធម្មតា វាគឺជាសញ្ញា ដែលអ្នកត្រូវទៅជួបគ្រូពេទ្យហើយ ព្រោះអ្នកប្រហែលមានជំងឺមហារីកសួត។
៦. ការបត់ជើងធំ មានការប្រែប្រួល
ការបត់ជើងធំ អាចប្រែប្រួលទៅតាមចំណីអាហារដែលអ្នកបរិភោគ ហើយប្រសិនជាអ្នកសម្គាល់ឃើញថា វាផ្លាស់ប្តូរលឿនៗ ឬក៏បន្ទោរបង់មកលាមករឹង ទៅជារាគ ឬមានការឈឺចាប់ វាអាចជាសញ្ញាដែលបញ្ជាក់ថា ពោះវៀន និងការបន្ទោរបង់របស់អ្នក ធ្វើការខុសប្លែកពីធម្មតា៕ សុភ័ក្ត្រ
ប្រភព៖ signsyou