Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុម្ម៉ង់​មាន់​តុ​ងយ៉ាំ ឃើញ «រង្វង់​ពណ៌ខៀវ» ជាប់សាច់​ដូច​សាក់ តើ​ជា​អ្វី? ខណៈ​អ្នកខ្លះ​ព្រមាន​កុំ​ឲ្យ​ហូប ព្រោះ​ជា​របស់​មួយ​នេះ​ដ៏​គ្រោះថ្នាក់​ពេទ្យ​ជួយ​អត់​ទាន់

ថ្មីៗនេះ (ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៣) ហ្វេសប៊ុកមួយឈ្មោះថា Piim Npk បានចែករំលែកបទពិសោធន៍ក្នុងការបញ្ជាទិញសម្លសាច់មាន់ «តុងយ៉ាំ» ពីភោជនីយដ្ឋានមួយ។ ប៉ុន្តែ នៅពេល​ដាក់​ម្ហូប​ចូល​ក្នុង​ចាន​ភ្លាម ស្រាប់តែឃើញ​មាន​អ្វី​មិន​ប្រក្រតី​នៅ​ក្នុងសាច់​មាន់។ ​នោះគឺ​មានរង្វង់​ពណ៌​ខៀវ​តូច​មួយដ៏ចម្លែក​នៅ​លើ​សាច់ ហើយ​បាន​បង្ហោះ​សារ​ថា «កម្ម៉ង់មាន់តុងយ៉ាំ តែមិននឹកស្មានដល់ថា​ មាន់តុងយ៉ាំ​ជំនាន់​នេះ​ជាប់​ល្អ ​តើ​ធ្វើ​ម៉េច​ឲ្យ​ទឹក​ថ្នាំ​នៅ​ដដែល?»។

ទោះ​ជា​យ៉ាង​ណា ​ក៏​មាន​ការ​សន្និដ្ឋាន​ថា ​សាច់​ដែល​បានឃើញនេះ​ប្រហែល​មិន​មែន​សាច់​មាន់​ទេ។ ប៉ុន្តែ​វា​អាច​ជា​មឹក​ពណ៌​ខៀវ ដែល​ត្រូវ​បាន​គេ​ព្រមាន​យ៉ាង​ទូលំទូលាយថា វា​គឺ​ជា​មឹកមួយ​ក្នុង​ចំណោមមឹក​ដែល​ពុល​បំផុត​ក្នុង​ពិភពលោក។ អ្នកដែលលេបវាអាចស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោង។ វា​​មានលក្ខណៈដូចចិញ្ចៀន​ពណ៌​ខៀវ​ ដែលលេចចេញពាសពេញ​ដងខ្លួន និងដៃ ​ដែលមាន​ជាតិពុល​ធ្ងន់ធ្ងរ​ច្រើន​លាយ​ក្នុង​ទឹកមាត់។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ អ្នកនិយមលេងអ៊ីនធឺណែតមួយចំនួន បានបង្ហោះក្នុងលក្ខណៈលេងសើចថា «ទឹក​ថ្នាំ​ដែល​អ្នក​ឃើញ​អាច​មក​ពី​ស្នាម​សាក់»។ ខណៈអ្នកលេង​ឆ្នោតខ្លះ​និយាយ​ថា លេខ 0 សំណាងប្រាកដ​ជា​មក​ដល់​លើក​នេះហើយ។ មនុស្សមួយចំនួនគិតថា ទឹកខ្មៅរង្វង់ពណ៌ខៀវ វាអាចធ្វើឱ្យមើលទៅពីមាន់ទៅពស់ថ្លាន់ភឿក។

ខណៈ​មតិ​មួយ​ទៀត ​ប្រាប់​អំពី​បទ​ពិសោធ​ដូច​គ្នានេះថា កុម្ម៉ង់​អាហារ​ពី​ភោជនីយដ្ឋាន ប្រទះ​ឃើញ​ទឹក​ថ្នាំ​ចាក់​ចូល ​ហើយ​ឃើញ​ថា​ជាប់​មិន​អាចដុស​ចេញ​បាន​ទេ។ ឃើញ​ករណី​បែប​នេះ​ធ្វើ​ឱ្យ​រឹត​តែ​មិន​យល់។ ផ្សិតមានវាយនភាពទន់ជាងសាច់មាន់ ប៉ុន្តែហេតុអ្វីបានជាទឹកថ្នាំមិនទាន់រលាយចេញ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×