ឆ្នាំជូត ៖ រាសីស្រុតចុះ។ កប្បីប្រយ័ត្នប្រយែងចំពោះរាល់ទង្វើពាក្យសម្តីរបស់ខ្លួនដើម្បីគេចរួចពីកំហុសឆ្គង។ ពុំមែនជាឱកាសល្អសម្រាប់អ្នកចាយទុនរកស៊ីទេ ហើយក៏ត្រូវប្រយ័ត្នទប់ចិត្តពុំមាននឹងគេបបួល។ និយាយស្តីត្រូវប្រយ័ត្ន ព្រោះវាអាចរំខានដល់អ្នកដទៃ។ ទិសល្អ ៖ ខាងលិច ប្រយ័ត្នទិសខាងកើត។ ពណ៌ល្អ ៖ លឿង។ អ្នកជួយយកអាសា ៖ រោង៕
ឆ្នាំឆ្លូវ ៖ រាសីធ្លាក់ចុះ។ កុំប្រញាប់សម្រេចគ្រប់កិច្ចការទាំងអស់ ព្រោះអ្នកងាយប្រទះនឹងកំហុសឆ្គង ឬមានកំហុសទៅលើអ្នកដទៃ។ ចំណូលពុំកើនឡើង ហើយក៏ពុំមែនជាឱកាសត្រូវដាក់ទុនរកស៊ីដែរ។ ទំនាក់ទំនងមានភាពរអាក់រអួល។ ទិសល្អ ៖ អាគ្នេយ៍ ប្រយ័ត្នទិស ៖ ពាយ័ព្យ។ ពណ៌ល្អ ៖ ស្លាបកំភេម។ អ្នកជួយយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ គ្រប់យ៉ាងងាយសម្រេចបាន។ ជាឱកាសល្អសម្រាប់អ្នកដាក់ទុនរកស៊ី ចំណូលមានការកើនឡើង។ ទំនាក់ទំនងគាប់ប្រសើរណាស់។ ទិសល្អគឺខាងជើងប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរ គឺស្លាបកំភេម។ អ្នកជួយយកអាសាឆ្នាំម្សាញ់៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ជាឱកាសល្អសម្រាប់អ្នកកសាងរបត់ការងារ។ វាជាពេលដែលសមស្របសម្រាប់មុខរបរគ្រប់យ៉ាង។ អ្នកពុំទាន់មានគូស្រករវាជាវេលាអ្នកអាចជួបនិងជ្រើសរើសបាន។ ទិសល្អគឺ និរតី ប្រយ័ត្នទិសអាគ្នេយ៍។ អ្នកជួយយកអាសា ឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីល្អ។ ជាឱកាសសម្រាប់អ្នកពង្រីកមុខជំនួញថ្មី។ គប្បីរូតរះជួបប្រាស្រ័យទាក់ទងជាមួយដៃគូ និងនាំលាភចូល។ មនោសញ្ចេតនាមានភាពល្អូកល្អឺន។ ទិសល្អ ៖ ខាងត្បូង ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកជួយយកអាសា គឺឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីធ្លាក់ចុះ។ កុំចចេសរឹងរូសពេក គប្បីទន់ភ្លន់ចេះបត់បែន។ ប្រយ័ត្នកើតមានជម្លោះនៅថ្ងៃនេះ ប្រយ័ត្នខាតបង់ទ្រព្យ លាភ។ ទិសល្អ ទិសខាងត្បូង ប្រយ័ត្នខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ភាពជោគជ័យស្ថិតលើដៃគូរបស់អ្នក ហេតុនេះគប្បីសាងទំនាក់ទំនងទាំងឡាយឲ្យបានល្អ។ ជាថ្ងៃអ្នកមានឱកាសទទួលបានវត្ថុមានតម្លៃ។ ទិសល្អ អាគ្នេយ៍ ប្រយ័ត្នទិសខាងជើង។ ពណ៌ល្អ ពណ៌ផ្ទៃមេឃ។ អ្នកជួយយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ កុំឲ្យអ្នកដទៃសម្រេចជួសខ្លួន ត្រូវម្ចាស់ការជឿជាក់លើខ្លួនឯង។ ជាពេលអ្នកអាចផ្សងព្រេងបណ្តាក់ទុករកស៊ីបាន ប៉ុន្តែពុំត្រូវលោភលន់ហួសហេតុទេ។ សាច់ញាតិគ្រួសារជាកត្តាជួយជំរុញអ្នក។ ទិសល្អ ៖ ខាងកើត ប្រយ័ត្នទិសខាងលិច។ ពណ៌ល្អ ផ្ទៃមេឃ, បៃតង។ អ្នកជួយយកអាសាឆ្នាំថោះ៕
ឆ្នាំវក៖ រាសីធ្លាក់ចុះ។ ប្រយ័ត្នភាពមួម៉ៅក្នុងចិត្តអន្តរាយដល់ការងារ និងការប៉ះទង្គិចជាមួយអ្នកដទៃ នាំឲ្យខាតប្រយោជន៍។ រឿងតូច១ប្រយ័ត្នក្លាយជារឿងធំ។ ទិសល្អគឺអាគ្នេយ៍ ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ពណ៌ខ្មៅ ខៀវ។ អ្នកជួយយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ អ្នកនឹងទទួលបានផលល្អ ព្រោះកិច្ចការសហការជាមួយអ្នករួមអាជីព។ វាជាឱកាសសម្រាប់ការចាយទុនរកស៊ី តែកុំលោភលន់ឲ្យសោះ ដើម្បីសាងទំនាក់ទំនងថ្មី ទុកសម្រាប់ថ្ងៃក្រោយ។ ទិសល្អទិសអាគ្នេយ៍ ប្រយ័ត្នទិសខាងលិច។ ពណ៌ល្អគឺពណ៌ទឹកដោះគោ។ អ្នកជួយយកអាសាឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ គប្បីប្រឹងប្រែងរៀនសូត្រ ចាប់យកចំណេះដឹងសម្រាប់ការរីកចម្រើនថ្ងៃមុខ។ ទ្រព្យបានមកគោះទ្វារផ្ទះអ្នក។ ប្រឹងប្រែងរក្សាស្ថានភាពប្រក្រតីបច្ចុប្បន្ន។ ទិសល្អខាងត្បូង ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរក្រហម។ អ្នកជួយយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីធ្លាក់ចុះ។ ត្រូវប្រយ័ត្នមានមនុស្សទុច្ចរិតនៅក្បែរប៉ុនប៉ងបៀតបៀន។ ត្រូវយកចិត្តទុក្ខដាក់រក្សាទ្រព្យកុំឲ្យធ្វេសប្រហែសពុំនោះសោតមានការខាតបង់។ ការងារក៏ពុំរលូន ហើយប្រយ័ត្នឧបស័គ្គក្នុងរឿងមនោសញ្ចេតនា។ ទិសល្អខាងលិច ប្រយ័ត្នទិសអគ្នេយ៍។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕