Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​មាន​សុវត្ថិភាព​ពេញលេញ សម្រាប់​ភ្ញៀវ​ទេសចរ ខណៈ​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ទស្សនា​កម្ពុជា ជាង ៣​លាន​នាក់​

​ភ្នំពេញ​៖ ក្រសួង​ទេសចរណ៍ នៅ​ថ្ងៃ​ទី​៣១​ខែកក្កដា ឆ្នាំ​២០១៨ បានប្រកាស​ផ្សព្វផ្សាយ កម្ពុជាៈ ព្រះរាជាណាចក្រ​អច្ឆរិយៈ ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក ក្នុង​ការ​មក​ទស្សនារ​បស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​រាប់លាន​នាក់ ក្នុង​មួយ​ឆ្នាំៗ ប្រកប​ដោយ​ភាពកក់ក្តៅ និង​សុវត្ថិភាព ដោយ​កម្ពុជា​សំបូរ​ទៅ​ដោយបេ​តិកភ័​ណ្ឌ​វប្បធម៌ ធនធានធម្មជាតិ និង​កម្ពុជា​ប្រកបដោយ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​។

​ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ជាង ៣​លាន​នាក់ ដែល​មាន​កំណើន ១៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​។ យើង​សង្ឃឹមថា នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​បាន​ប្រមាណ​ជាង ៦,២​លាន​នាក់ ក្នុង​កំណើន ១២% ស្រប​ជាមួយនឹង​សន្តិភាព ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ធនធាន និង​សក្តានុពល​ទេសចរណ៍ កម្ពុជា​សង្ឃឹមថា​នឹង​ទទួល​ទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​ប្រមាណ​១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០​។

ព្រមជាមួយ​នោះ ទេសចរ​ក្នុងស្រុក​ចំនួន​ជាង ១០​លាន​នាក់ បាន​ទស្សនា​កម្សាន្ត នៅ​គ្រប់​គោលដៅ​ទេសចរណ៍ ទូទាំង​ប្រទេស​ប្រកបដោយ​សុវត្ថិភាព និង​ភាព​រីករាយ​។ កម្ពុជា​មាន​សុវត្ថិភាព​ពេញលេញ​ចំពោះ​ភ្ញៀវទេសចរ មក​ទស្សនា​នៅ​គ្រប់កន្លែង និង​គ្រប់​ពេលវេលា ពិសេស​នៅក្នុង​ដំណើរការ និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ដែល​ជា​ការបោះឆ្នោត​ប្រកបដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ និង​គ្មាន​អំពើហឹង្សា ហើយ​សភាពការណ៍​ទេសចរណ៍ បាន​និង​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ និង​រីកចម្រើន​ឥតឈប់ឈរ​។ សូម​យក​ឱកាស​នេះ ដើម្បី​អញ្ជើញ​ភ្ញៀវទេសចរ​ទាំង​អស់​ពី​គ្រប់ទិសទី​មក​ទស្សនា​កម្សាន្ត កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ដែល​មាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ព្រមទាំង​ប្រកបដោយ​សុវត្ថិភាព និង​ភាពកក់ក្តៅ​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×