Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្ងៃ​អង្គារ៍​នេះ អាកាសធាតុ​នៅ​ខេត្ត​ព្រះសីហនុ និង​កោះកុង មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​

​ខេត្ត​ព្រះសីហនុ​-​កោះកុង​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ និង​កោះកុង បានឲ្យដឹងថា ស្ថានភាព​ធាតុអាកាស ក្នុង​ខេត្ត​ទាំងពីរ​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ គឺ​ផ្ទៃមេឃ​មាន​សភាព​អួអាប់ និង​មាន​ភ្លៀង​ធ្លាក់​តាំងពី​ព្រឹក​ព្រលឹម បន្ត​រហូត​មកដល់ពេលនេះ គឺ​គ្របដណ្តប់​ស្ទើ​ទូ​ទាំង​ខេត្ត​ទាំង​ពីរ​។​

ចំពោះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គឺ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ នៅតាម​ក្រុង​ស្រុក​ទាំង​៤ ដោយ​ផ្ទៃមេឃ​មិន​មាន​ពន្លឺ​ថ្ងៃ មាន​ខ្យល់​បោកបក់ និង​នៅលើ​លំហ​សមុទ្រ មាន​រលក​ផងដែរ​។​

ដោយឡែក ស្ថានភាព​អាកាសធាតុ នៅ​ខេត្ត​កោះកុង ក៏​មាន​ខ្យល់​បោកបក់ រលក​សមុទ្រ និង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​ទីកន្លែង នៅក្នុង​ក្រុង​ខេមរភូមិន្ទ​- ស្រុក​កោះកុង​- មណ្ឌលសីមា និង​ស្រុក​បូ​ទុម​សាគរ​៕ ដែន សីមា​

×