ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមុខងារសាធារណៈ បេក្ខជនប្រឡងជាប់ជាស្ថាពរចំនួន ២៥០រូប មាន៩៤ រូបជាស្ត្រី នៃការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣

​ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសលទ្ធផល​នៃប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែលបានជាប់ជាស្ថាពរចំនួន ២៥០រូប ក្នុងនោះស្រ្តី៩៤ រូប​ បន្ទាប់ពីបញ្ចប់កំណែទាំងស្រុង និងមានការពិនិត្យសម្រេច ពីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសម្តែងការអបអរសាទរ ចំពោះបេក្ខជនដែលបានជាប់ទាំង២៥០រូប និងជំរុញឱ្យខិតប្រឹងប្រែងបំពេញការងារនៅតាមដ្ឋានដែលខ្លួននឹងត្រូវទៅ ដើម្បីជួយដល់កសិករ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា លទ្ធផលប្រឡងមានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់​ក្រសួងមុខងារសាធារណៈ និងមានបិទប្រកាសនៅសាលាភូមិន្ទរដ្ឋបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងមុខងារសាធារណៈ​​។

សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានបេក្ខជនជាង៣ពាន់នាក់បានចូលរួមប្រកួតប្រជែង។ មន្រ្តីកសិកម្មទាំង២៥០នាក់ដែលបានជាប់ជាស្ថាពរនេះ នឹងត្រូវទៅបំពេញការងារនៅក្នុងខេត្តចំនួន១៧ ដែលនឹងត្រូវចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២៤៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម