Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ដឹង​ថា សីតុណ្ហភាព​ត្រជាក់​រហូ​ត -១០ អង្សា​សេ នឹង​មាន​អ្វី​កើតឡើង បុរស​ម្នាក់​ក៏​សាក​ធ្វើ​រឿង​មួយ​នេះ ជា​លទ្ធផល​នឹកស្មាន​ដល់

spot_img

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​ចិន បាន​ប្រឈម​នឹង​សីតុណ្ហភាព​ត្រជាក់​ក្រោម ០ អង្សា​សេ បណ្តាលឱ្យមានព្រិលធ្លាក់ខ្លាំង និងធ្វើឱ្យជីវិតរស់នៅលំបាកសម្រាប់មនុស្សជាច្រើន ដែលមិនធ្លាប់មែនក្នុងប្រវត្តិសាស្រ្ត។

ជាក់ស្តែង ថ្មីៗនេះ គ្រោះធម្មជាតិដ៏មិនគួរឱ្យជឿ ដែលបានកើតឡើងនៅក្នុងទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន គឺមានសីតុណ្ហភាពពី -13 អង្សាសេ រហូតដល់ -30 អង្សាសេ ឯណោះ។ សីតុណ្ហភាពបែបនេះ បានធ្វើឲ្យបុរសម្នាក់ឈរយ៉ាងស្ងៀមស្ងាត់ សម្លឹងមើលបង្គោលភ្លើងនៅផ្លូវប្រសព្វមួយ ដោយបានឈរនៅទីនោះរយៈពេលយ៉ាងយូរ ធ្វើឲ្យមានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកដំណើរ រហូត​ដល់​មាន​អ្នក​ចូល​ទៅ​ស៊ើប​អង្កេត។

តាម​រយៈ​វីដេអូ​ឃ្លីប​ដែល​ថត​បាន​ហេតុការណ៍​នេះ ​គេ​បាន​រក​ឃើញ​ថា​ពេល​ដែល​មាន​ប្រជាពលរដ្ឋ​ល្អ​ បាន​ទៅ​ពិនិត្យ​ស្ថានភាព​នៅ​ក្បែរ​នោះ ​ក៏​បាន​ឃើញ​បុរស​ចម្លែក​ម្នាក់​នោះ​កំពុង​ឈរ​គ្មាន​ចលនា​ក្នុង​អាកាសធាតុ​ត្រជាក់ និងបានរកឃើញគួរឲ្យភ្ញាក់ផ្អើល គឺដោយសារតែអណ្តាតរបស់គាត់ជាប់នៅលើបង្គោលភ្លើង ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ប៉ុន្តែមិនអាចស្នើសុំជំនួយពីមនុស្សជុំវិញបានទេ។

ដូច្នេះ​ហើយ ពេល​មានគេ​ចូល​ទៅ​ជិត​គាត់ គាត់ពិតជា​សប្បាយ​ចិត្តយ៉ាង​ខ្លាំង ហើយបញ្ជូនសញ្ញាសុំជំនួយជាបន្ទាន់ ដើម្បី​គេច​ពី​ស្ថានការណ៍​ដ៏អយុត្តិធម៌​នេះ។ ពេល​ដឹង​ពី​ស្ថានភាព​ដ៏បន្ទាន់នេះ ម្ចាស់​ឃ្លី​ប​ក៏​ប្រញាប់​ទូរស័ព្ទ​ទៅ​ប៉ូលិស​ឱ្យមក​ជួយ ដែល​ពួកគេបានយក​ទឹក​ក្តៅ​ឧណ្ហៗ ​មក​ជួយ​រលាយ​ទឹកកក​នៅ​លើ​បង្គោល​ភ្លើង ​រហូត​ដល់បុរសវ័យក្មេង​នោះ​បាន​រួច​ផុត​ ពី​ស្ថានភាព​គួរ​ឱ្យ​អស់​សំណើច​នេះ។

បុរស​ដែល​នៅ​មានជីវិតរូបនេះ ​ក៏​បាន​ប្រាប់ឲ្យដឹង​ថា «ដោយសារ​​ចង់​ដឹង​ថា តើ​អណ្តាត​នឹងអាច​ «ជាប់» ​នឹង​វត្ថុ​ដែល​កក​ក្នុង​អាកាសធាតុដ៏​ត្រជាក់បែបនេះ​ឬ​អត់? ដូច្នេះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ព្យាយាម​សាកល្បងបញ្ជាក់​វា​ដោយ​ខ្លួន​ឯង តែមិននឹកស្មានថាវាត្រូវបានជាប់ដកមិនរួចបែបនេះនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×