ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាការសិទ្ធិមនុស្សកម្ពុជា ច្រានចោលការលើកឡើងរបស់អង្គការអន្តរជាតិចំនួន៧ ដែលថា លទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា មានការធ្លាក់ចុះ

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាសិទ្ធិមនុស្សកម្ពុជា បានច្រានចោលការលើកឡើងរបស់អង្គការអន្តរជាតិដែលថា លទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាមានការធ្លាក់ចុះ។

ឯកឧត្តម កែវ រ៉េមី បានថ្លែងយ៉ាងដូច្នេះ ក្នុងសន្និសិទ្ធសារព័ត៌បន្ទាន់ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោយមានអង្គការអន្តរជាតិចំនួន៧ ដែលបានដាក់លិខិតទៅកាន់អង្គនិតិបញ្ញត្តិសភាអន្តរជាតិចំនួន៧ប្រទេស ពាក់ព័ន្ធនឹងការព្រួយបារម្ភមកលើស្ថានភាពសិទ្ធិមនុស្សកម្ពុជា។

ឯកឧត្តមប្រធានគណៈកម្មាការសិទ្ធិមនុស្សបានបញ្ជាក់ថា អង្គការសង្គមស៊ីវិលអន្តរជាតិ៦ ដែលចោទប្រកាន់ពី លទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារួមមាន បណ្តាញសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) បណ្តាញប្រជាធិបតេយ្យអាស៊ី(ADN) វេទិកាអាស៊ានដើម្បីការអភិវឌ្ឍសិទ្ធិមនុស្ស (FORUM ASIA) បណ្តាញអាស៊ានដើម្បីការបោះឆ្នោតដោយសេរី (ANFREL) សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ (CIVICUS) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលបានដាក់លិខិតទៅកាន់ សភាអឺរ៉ុប អាមេរិក កាណាដា អូស្រ្តាលី អង់គ្លេស ណូវែលស៊ីឡង់ និងជប៉ុន។

ឯកឧត្តម ថ្លែងថាយើងធ្វើសន្និសិទ្ធដើម្បីផ្តោតសំខាន់ទៅលើការចោទប្រកាន់គាត់មកលើយើងនេះដែលជារឿងចាស់ យករូបភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកលើក ប៉ុន្តែខ្លឹមសារនៅក្នុងការប្តឹងផ្តល់ព្រួយបារម្ភមកលើស្ថានភាពសិទ្ធិមនុស្សកម្ពុជា តាមពិតផ្តោតទៅលើរឿងគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដោយយករូបភាពថាប្រជាធិបតេយ្យធ្លាក់ចុះ ការគោរពសិទ្ធមនុស្សធ្លាក់ចុះ។

ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា គណៈកម្មាការសិទ្ធិមនុស្សមានចំណាត់ការ២ ទាក់ទងនឹងបញ្ហានេះ ទី១ គឺការធ្វើសន្និសិទ្ធសារព័ត៌មានបំភ្លឺអ្វីដែលផ្តោតសំខាន់លើចំណុចការអនុវត្តនិតិរដ្ឋរបស់កម្ពុជា ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យសាធារណជនបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋភិបាលកម្ពុជា និង ទី២ គឺធ្វើលិខិតបំភ្លឺផ្តោតទៅកាន់សភាទាំង៦ តែម្តង។

ទន្ទឹមនោះ អង្គការសង្គមស៊ីវិលទាំង៦អំពាវនាវឱ្យដោះលែងអ្នកទោសដែលចាត់ទុកថា ជាអ្នកទោសនយោបាយនោះ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថាមិនមានទាក់ទងអ្នកទោសនយោបាយនោះទេ គឺអ្នកទោសនយោបាយប្រព្រឹត្តបទល្មើសខុសច្បាប់។ ដោយឡែក រំសាយគណបក្សសង្គ្រោះជាតិ ព្រោះតែ ធ្វើខុសនឹងច្បាប់ ឃុបឃិតជាមួយបរទេស។ ចំពោះគណបក្សភ្លើងទៀនដែលមិនបានចូលរួមបោះឆ្នោតឆ្នាំ២០២៣ ព្រោះមិនបានបំពេញតាមលក្ខខណ្ឌរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ឯកឧត្តម បានបញ្ជាក់ថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាដំណើរការជាប្រក្រតី និងពេញលេញ ព្រោះថាពលរដ្ឋមានសិទ្ធិឈរឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោត ព្រមទាំងសិទ្ធិបញ្ចេញមតិ ទៅតាមច្បាប់អនុញ្ញាត និងកំណត់ត្រឹមត្រូវ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស អំពាវនាវឱ្យប្រជាពលដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់ឱកាស សេចក្តីសុខសម្រាប់ខ្លួនឯង និងសន្តិភាពជាតិ ជៀសផុតពីសង្គ្រាម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម