ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ មកពីរដ្ឋ Ohio សហរដ្ឋអាមេរិច បានធ្វើការអះអាងថា នាងកំពុងពរពោះកូនរបស់ព្រះយេស៊ូ ក្រោយពេលនាងមានផ្ទៃពោះ ក្នុងកំឡុងពេលជួបជាមួយនឹងទេវតាក្នុងការយល់សប្តិរបស់នាង។
ក្មេងស្រីខាងលើមានឈ្មោះថា Latifah Smith-Nabengana ហើយនាងអះអាងថា មានទេវតាដែលព្រះបញ្ជូនមកឲ្យមកលេងជាមួយនាងកាលពីខែកក្កដា ឆ្នាំ ២០១៧ ដែលទេវតានោះបានប្រាប់នាងថា នាងត្រូវបានព្រះយេស៊ូជ្រើសរើសដើម្បីឲ្យពរពោះកូនរបស់ព្រះអង្គ។
នាងបញ្ជាក់ដូច្នេះថា “ទេវតាបានប្រាប់ខ្ញុំថា គាត់គឺជា Nephilim ដូចមនុស្សដែលគេបញ្ជាក់ក្នុងគម្ពីរ។ គាត់ប្រាប់ខ្ញុំថា គាត់មានសារពីព្រះយេស៊ូ ហើយគាត់និយាយថា ខ្ញុំនឹងមានផ្ទៃពោះ ហើយកូននោះជាកូនរបស់ព្រះយេស៊ូ”។
ចំណែកវេជ្ជបណ្ឌិតដែលពិនិត្យផ្ទៃពោះឲ្យនាង បាននិយាយថា គាត់បានដឹងពីគំនិតរបស់ក្មេងស្រីនោះ ប៉ុន្តែគាត់មិនអាចបញ្ជាក់ទេថា ការអះអាងរបស់នាងជាការពិតឬយ៉ាងណានោះទេ។
វេជ្ជបណ្ឌិតខាងសេរីរៈស្ត្រី បានធ្វើការបញ្ជាក់ថា ផ្ទៃពោះរបស់ក្មេងស្រីនោះមានលក្ខណៈធម្មតា៕ សុភ័ក្ត្រ
ប្រភព៖ World News Daily report