ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះ សម្តេចបានអញ្ជើញឪពុកម្តាយចៅអន ផានិត ដោយមានទាំងប្អូនស្រី និងសាមីខ្លួនផានិត មកផ្ទះរបស់ខ្ញុំ

ភ្នំពេញ ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំបានអញ្ជើញឪពុកម្តាយចៅអន ផានិត ដោយមានទាំងប្អូនស្រីនិងសាមីខ្លួនផានិត មកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថាឪពុក ម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូននិងក្រុមគ្រួសារ។ ឯចៅផានិតវិញ ពិតជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចៅស្រីដែលជាប្អូនរបស់ផានិតបាន និងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សា នូវកំរិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។ នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះ ដើម្បីកុំឱ្យផានិត បារម្មពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្មពីផានិត ដែលរៀននៅភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម