Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុន​ដូ​ទំនើប​កម្ពស់​៣៥​ជាន់ រួម​គ្នា​រវាង​ចិន​-​ខ្មែរ លេច​ចេញ​រូបរាង​នៅ​ឆ្នាំ​២០២០​ខាងមុខ​

ភ្នំពេញ​-​ក្រុមហ៊ុន​ក្នុងស្រុក​Parkway Investment Co. , Ltd និង​ក្រុមហ៊ុន​ចិន​Nantong City Daxin Engineering (Cambodia)
​នឹង​រួមគ្នា​បង្ហាញ​រូបរាង​អគារ​កម្ពស់​២៩​ជាន់ ២៥​ជាន់​និង​៣៥​ជាន់ ដែល​រួម​បញ្ចូល​គ្នា​នៅ​រចនាបទ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​និង​រចនាបទ​សម័យ​ទំនើប​នឹង​លេចចេញ​បង្អួតរាង​និង​បង្កើន​សោភណភាព​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០២០
​ដែល​មាន​ទីតាំង​នៅ​ខណ្ឌ​ទួលគោក​និង​មាន​ចំនួន​រហូត​ដល់ ១៥០០​យូ​នី​ត​។​

​លោក សួ សុខ​ថេង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ផា​កវេ អ៊ិន​វេ​សម៉ិន​បាន​មានប្រសាសន៍ថា​៖ គម្រោង​អភិវឌ្ឍន៍​នេះ​នឹង​មាន​អគារ​ចំនួន៣​ដោយ​អគារ​ទី​មួយ​មាន​២៩​ជាន់ អគារ​ទី​ពីរ​មាន​២៥ ជាន់ និង​អគារ​ទី​៣​មាន​រហូត​ដល់​៣៥​ជាន់​។​អគារ​ខុន​ដូ​ទាំងមូល​មាន​ខុន​ដូ​ទំនើបៗ​ចំនួន​១៥០០​យូ​នី​ត​​ដែល​មាន​ទំហំ​ចាប់ពី ៤៥​ម៉ែត្រការ៉េ ដល់​១៣៥ ម៉ែត្រការ៉េ​។​

​លោក​សុខ​ថេង បាន​មានប្រសាសន៍​បន្ថែម​ថា​៖ «​ការវិនិយោគ​របស់​យើង​សម្រាប់​គម្រោង​ខុន​ដូ​ទាំងនេះ មិនមែន​សម្រាប់​រយៈពេល​ខ្លី​នោះ​ទេ​ប៉ុន្តែ​យើង​ធ្វើការ​វិនិយោគ​សម្រាប់​រយៈពេល​វែង ដោយ​យើង​បាន​សម្លឹង​ឃើញ​អំពី​កំណើន​យ៉ាង​ឆាប់រហ័ស​នៃប្រជាជន ថ្នាក់កណ្តាល​រួមជាមួយ​ និង​ប្រាក់ចំណូល​របស់​ពួកគេ​ដែល​កើន​ឡើង​ផងដែរ ​ដូច្នេះ​ហើយ​ពួកគេ​ប្រាកដ​ជា​ចង់​ធ្វើការ​ផ្លាស់ប្តូរ​នូវ​របៀប​រស់នៅ​ប្រចាំថ្ងៃ អោយ​កាន់តែ​មាន​ភាពប្រសើរឡើង និង​ប្រកបដោយ​ផា​សុកភាព​។ យើង​ជឿជាក់ថា​ចំនួន​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​កាន់តែ​មាន​ចំនួន​ច្រើនឡើងៗ ហើយ​ពួកគេ​នឹង​ជ្រើសរើស​លំនៅស្ថាន​ដែល​នៅ​ជិត​ទីក្រុង​ដើម្បី​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ការកកស្ទះ​ចរាចរ​និង​កាត់បន្ថយ​ឧបទ្ទវហេតុ​នៅតាម​ផ្លូវ​ផងដែរ​។​

​លោក​បាន​បន្ត​ឱ្យដឹងថា ជាន់​និមួយៗ​នៃ​ខុន​ដូ​បាន​បង្តើត​នូ​វទីធ្លាសាធារណៈ សម្រាប់​អ្នកស្នាក់នៅ​ក្នុង​អគារ​អាច​ឆ្លៀត​ពេល​ទំនេរ​របស់​ពួកគេ​សម្រាក​និង​រីករាយ​ជាមួយ​និង​ទេសភាព​បៃតង​នៅ​ជុំវិញ​ពួកគេ​។​ការអភិវឌ្ឍ​ខុន​ដូ​នេះ​នឹង​មាន​លក្ខណៈ​ពិសេស​ពេញលេញ​សម្រាប់​សតវត្សរ៍​ទី​២១​នេះ​តែម្តង​ដោយ​រួមមាន​ទាំង​អាង​ហែល​ទឹក​ដ៏​ធំ​ទូលាយ​និង​កន្លែង​ហាត់ប្រាណ​។​នៅ​ជាន់​ផ្ទាល់​ដី​នឹង​មាន​ហាង​ទំនិញ​មួយ​ដែល​ផ្តល់ជូន​នូវ​ជម្រើស​ជាច្រើន​ដូច​ជា​កន្លែង​ទទួលទាន​អាហារ​កន្លែង​កម្សាន្ត​និង​កន្លែង​ទិញ​ទំនិញ​ជាច្រើន​ទៀត​។ អគារ​នេះ​ក៏​មាន​សាលារៀន​តូច​មួយ​សម្រាប់​ការប្រើប្រាស់​ផ្តាច់មុខ​សម្រាប់​កូនៗ​របស់​អ្នក​រស់នៅ​ទីនោះ​ផងដែរ​។​

​លោក ម៉ា ហេ​ជុន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​Daxin Engineering បាន​លើកឡើង​ថា​៖ កម្ពុជា​មាន​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច​កម្ពុជា​រីកលូតលាស់ ជី​ឌី​ភី​កើន​​វិស័យ​អចលនទ្រព្យ​រីកចម្រើន​ដូច​ប្រទេស​ចិន​កាលពី​២០​ឆ្នាំមុន ដូច្នេះ​នេះ​ជា​ពេលវេលា​សមស្រប​ដើម្បី​វិនិយោគទុន​លើ​វិស័យ​សំណង់​ក៏ដូចជា​អចលនទ្រព្យ​»​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន Daxin Engineering ជា​ក្រុមហ៊ុន​ចិន​ដែល​មាន​ជំនាញ​វិស្វកម្ម និង​សំណង់​ដែល​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ចិន​។​ ​សម្តេច​ក្រឡាហោម ស ខេង បានចាត់ទុក​វត្តមាន​នៃ​គំរោង The Parkway Investment គឺជា​សមិទ្ធិផល​ថ្មី​មួយទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ទីផ្សារ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​ជា​វិស័យ​កំពុងតែ​ពង្រីក​ខ្លួន​បោះជំហាន​ទៅ​មុខជា​លំដាប់​យ៉ាង​ឆាប់រហ័ស​។​ជាងនេះទៀត គំរោង​នេះ គឺជា​ការឆ្លើយតប​ដ៏​សមស្រប​ទៅ​និង​សភាពការណ៍ វិវត្តន៍​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​ជា​កត្តា​រួមចំណែក​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជំរើស​កាន់តែ​ច្រើនឡើង​ក្នុង​ការទទួលបាន​នូវ​លំនៅដ្ឋាន​រស់នៅ​ប្រកបដោយ​គុណភាព បរិយាកាស​ល្អ​សោ​ភណ្ឌ​ភាព​សុខមាលភាព ជាមួយ​តំលៃ​កាន់តែ​ប្រកួតប្រជែង ជាពិសេស​ឆ្លើយតប​និង​កំណើន​តម្រូវការ នៃ​ប្រណិត​ភាព​សំ​រាប់ការ​រស់ នៅ​តាម​បែប​ទាន់សម័យ នាពេល​បច្ចុប្បន្ន​នេះ​។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ២០១៧ ខុន​ដូ​ទំនើប​មួយ​មាន​៣​អគារ​កម្ពស់​២៩​ជាន់ ២៥​ជាន់​និង​៣៥​ជាន់ បាន​ត្រូវ​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​តាំង​បង្ហាញ​អគារ​គំរូ​របស់​ខ្លួន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​៕ ដោយ​-​ក្រុមហ៊ុន​

 

×