Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រ​ជា​ក់​ម្ល៉ឹ​ង​ៗ! គ្រូទាយ​ស្រី មិន​ខ្លាច​ស្លៀក​ដ៏​ក្តៅ​សាច់ ខណៈ​ធ្វើសកម្មភាព​សប្បុរសធម៌​មួយ​នេះ​ដល់​ជន​ក្រីក្រ​អនាថា

spot_img

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ គេហទំព័រ Mirror Media បានរាយការណ៍ថា Fei Fei គ្រូទាយស្រីដ៏ក្តៅសាច់បំផុត ដែលជាម្ចាស់​រហស្សនាម​ថា Angel Prophecy បាន​បង្ក​ឲ្យ​មាន​ការចាប់អារម្មណ៍ខ្លាំង ​ក្នុង​ពិភព​អនឡាញសារ​ជា​ថ្មី​ម្តង​ទៀត បន្ទាប់​ពី​នាង​ត្រូវ​បាន​អ្នក​មាន​ឥទ្ធិពល​ដ៏​ល្បី​ម្នាក់​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​បេសកកម្ម Bread of Love ចែក​នំប៉័ង​ដល់​អ្នក​គ្មាន​ផ្ទះ​សម្បែង​នៅ​តំបន់​ស្ថានីយ​តៃប៉ិ​នៃ​កោះ​តៃវ៉ាន់ ​ក្នុង​អាកាសធាតុ​ដ៏ត្រជាក់ នាឱកាសបុណ្យណូអែល។

តាម​រយៈ​ឃ្លីប​នោះ Feifei បង្ហាញ​ខ្លួន​ក្នុង​ឈុត​យ៉ាងសិចស៊ី ជាមួយនឹងល្វែងលើបង្ហាញដើមទ្រូងដ៏ទ្រលក់ទ្រលន់ដោយមោទនភាព ដែលស្ទើរតែមិនបិទបាំង និងខោខ្លីបង្ហាញជើងដ៏ស្រស់ស្អាតរបស់នាង ដែលធ្វើឲ្យមហាជននិយាយលេងសើចថា «ក្តៅខ្លាំងពេកមិនអាចទប់ទល់ សូម្បីតែនៅក្នុងអាកាសធាតុត្រជាក់បំផុតបែបនេះ» ខណៈនាង និងបុរសមានឥទ្ធិពលម្នាក់ បានទៅទិញនំប៉័ងនៅហាងមួយ ដើម្បីរៀបចំចែកចាយជានំប៉័ងនៃសេចក្តីស្រឡាញ់។

តាមពិតទៅ ម្ចាស់ហាងបានស្នើឲ្យធ្វើជាអ្នកឧបត្ថម្ភសម្រាប់សកម្មភាពនេះ។ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​បដិសេធ ដោយនាង​សុំ​តែ​នំប៉័ង​ដែល​ម្ចាស់​ហាង​ឲ្យនាងប៉ុណ្ណោះ។ បន្ទាប់មក Fei Fei បានមកជួយរើសនំបុ័ង ហើយខ្ចប់វាចូលទៅក្នុងប្រអប់មួយរហូតដល់ពេញ។

ពេល​នាង​យក​នំប៉័ង​ពីរ​ប្រអប់​ធំ​ចេញ​ពី​ហាង ​ក៏​និយាយ​ទាំង​ញញឹម​ថា «ខ្ញុំ​ប្រហែល​ជា​ស្គម​ហើយ ប៉ុន្តែ​ខ្ញុំ​ខ្លាំង​ណាស់»។

បន្ទាប់​មក ​គូស្នេហ៍​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​ទៅ​ស្ថានីយ​តៃប៉ិ ហើយ​ចាប់​ផ្ដើម​ចែក​នំប៉័ង​ដល់​ជន​អនាថា​ទាំង​ក្នុង និង​ក្រៅ​ស្ថានីយ។ ក្នុងនោះ មាន​ទាំង​ឈរ​ឲ្យ​មនុស្ស​ដើរ​រើស ឬសូម្បីតែអង្គុយដើម្បីយកនំបុ័ងទៅឱ្យជនអនាថា ដែលកំពុងដេកនៅលើឥដ្ឋស្ថានីយ៍។

រូបភាពទាំងនេះ បានធ្វើឱ្យបេះដូងអ្នកនិយមលេងអ៊ីនធឺណេត មានភាពកក់ក្តៅជាខ្លាំង រហូតធ្វើឱ្យ​មនុស្ស​ជា​ច្រើន​កោត​សរសើរ​ Fei Fei ដែល​មិន​ត្រឹម​តែ​ជា​នារី​រូប​ស្រស់​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​នៅ​តែ​ស្រស់​ស្អាត​ក្នុង​ចិត្តមនុស្សជាច្រើនផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×