Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​កូន​រៀបកា​រ ម្ដាយ​បាន​ត្រឹម​មើលតាម​ទូរស័ព្ទ​ហូរទឹកភ្​នែក ខណៈ​ប្អូនស្រី​ពៅ ហ៊ិ​ន ច័ន្ទ​នី​រ័ត្ន បង្ហោះ​សារ​រៀបរាប់​បែបនេះ

spot_img

ដូចដែលប្រិយមិត្តជាច្រើនបានដឹងរួចហើយថា ថ្មីៗនេះ រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន និងជាតារាសម្ដែងស្រីលំដាប់ជួរមុខនៅកម្ពុជា បានសម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ តែយ៉ាងណាមិញ ស្របពេលដែលពិធីសេរីមង្គលរបស់តារាស្រីរូបនេះ ទើបតែបានបញ្ចប់ទៅយ៉ាងគគ្រឹកគគ្រេង ស្រាប់តែនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមាននារីស្រស់ស្អាតម្នាក់ដែលគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់ ហ៊ិន ច័ន្ទនីរ័ត្ន បានចេញមកបង្ហោះសំណេរខ្លីមួយយ៉ាងចាក់ដោតទៅកាន់បងស្រីរបស់ខ្លួន ទាក់ទងរឿងនៅក្នុងថ្ងៃសេរីមង្គលរបស់តារាសម្ដែងរូបនេះ មិនបានអញ្ជើញម្ដាយបង្កើតរបស់ខ្លួនឱ្យចូលរួមឡើយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Zeii Pov ដែលជាប្អូនស្រីបង្កើតរបស់ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបភាពអ្នកម្តាយរបស់ខ្លួនកំពុងសម្រក់ទឹកភ្នែកពីចម្ងាយ ខណៈបានត្រឹមតែមើលឃើញទិដ្ឋភាពពិធីមង្គលការតាមទូរស័ព្ទ ព្រោះតែកូនស្រីបង្កើតមិនបានអញ្ជើញ និងបានភ្ជាប់សំណេរមួយយ៉ាងខ្លីបែបនេះថា៖ «ហែលទឹកភ្នែកម្តាយខ្ញុំអោយរួច»។

ក្រោយពីបានស្តាប់ឮរឿងដ៏ខ្លោចចិត្តមួយនេះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមធ្វើការបញ្ចេញមតិវែកញែកខុសៗគ្នាទៅកាន់អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងនោះមតិរិះគន់បានលើកថា៖ «សរសើរ idol ណាស់ចិត្តដាច់ពេកហើយ បើសិនពេលវេលាថយក្រោយបាន បើខ្ញុំជាអ៊ំស្រីខ្ញុំស្បថបើឱ្យកូនទៅគេទៀតទោះអ្នកនោះត្រូវជាអ្វីក៏ដោយ អាណិតអ៊ំប្រុសអ៊ំស្រីណាស់ឃើញគាត់ហើយហូរទឹកភ្នែក, ខ្ញុំរង់ចាំមើលថាតើមានវត្តមានម្តាយបង្កើតអត់ ចុងក្រោយនៅតែអត់ មិនគួរសោះទោះមិនឱ្យទៅធ្វើជាម៉ែឪ ក៏គួរហៅគាត់ធ្វើជាភ្ញៀវឱ្យចូលរួមដែរ ចិត្តដាច់ពេកហើយ, ពេលគាត់ក្លាយជាម្តាយគេ គាត់នឹងយល់អារម្មណ៍អ្នកជាម្តាយថាស្រឡាញ់នឹកកូនប៉ុណ្ណា អាណិតអ៊ំស្រីណាស់, ទឹកចិត្ដម្ដាយដែលខំបង្កើត ទោះបីយ៉ាងណាក៏ទទួលស្គាល់ថាគាត់ជាម្ដាយដែរ បើគ្មានគាត់ក៏គ្មានរូបកាយយើងមកដល់ថ្ងៃនេះដែរ មិនហៅទៅចូលរួមការអត់ចុះ តែកុំភ្លេចថាគាត់ជាម្ដាយ,…»។

ទោះជាយ៉ាងណា ទន្ទឹមនឹងមតិមិនពេញចិត្ត ទៅទង្វើមិនអើពើនឹងម្តាយរបស់ខ្លួនបែបនេះ ក៏មានលេងបណ្ដាញសង្គមមួយចំនួនទៀតបានលើកហេតុផលថា៖ «តាមធម៌ព្រះពុទ្ធពាក្យថាអស់និស្ស័យមិនសំដៅលើមនុស្សសត្វទេ ទោះបង្ខំក៏បានមកមិនមែនដោយធម៍ដែរ រស់នៅកុំបំពានគ្នា វេនកម្មមានពិតអ្នកណាសាងអ្នកនោះទទួល, ពាក្យថា9ខែ10ថ្ងៃ នឹងមិនបាច់ក៏បានដែរបើសិនជាកើតមកហើយបោះបង់គ្នាចោលដដែលនោះ គ្មានក្មេងណាដែលត្រូវការចឹងទេ ចឹងកុំលើកពាក្យនឹងមកនិយាយអីល្អជាង, កុំគិតអវិជ្ជមានលើគាត់ ពេលខ្លះមានហេតុផលរបស់គាត់ ឃើញគាត់សើច មិនប្រាកដថាគាត់សប្បាយទេ ទុកពេលមួយរយះប្រហែលនឹងមានរឿងល្អៗវិញ ទឹកភ្នែកហូរមកដូចគ្នាទេ, អត់យល់ហេតុអ្វីក៏ទំលាក់កំហុសទៅលើតែគាត់អ៊ីចឹង យើងត្រូវគិតថាបើថ្ងៃនោះយើងមិនបោះបង់គាត់ចោលក៏គ្មានរឿងចឹងកើតឡើងដែរដែរ កំហុសគ្រាប់យ៉ាងមកពីយើងជាម្តាយដែរ អ៊ីចឹងកុំទៅទំលាក់លើគាត់អី,…»។

សូមបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២១ តារាសម្ដែងដែលមានរហ័ស្សនាមថាជារាជនីសម្រស់រូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលម្ដងរួចមកហើយ ជុំវិញបញ្ហានៅក្នុងគ្រួសាររបស់នាង បន្ទាប់ពីមានការទម្លាយជាបន្តបន្ទាប់ពីប្អូនស្រីបង្កើតរបស់នាងដែលមានគណនីហ្វេសប៊ុកឈ្មោះ Zeii Pov ដោយថា តារាសម្ដែងស្រីរូបនេះលាក់បាំងរឿងរ៉ាវគ្រួសារ និងមិនទទួលស្គាល់ឪពុកម្ដាយបង្កើតថែមទៀតផង។ តែយ៉ាងណាមិញ បញ្ហាដែលបណ្តាលឲ្យតារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន និងម្ដាយបង្កើតមិនមានភាពជិតស្និទ្ធ នោះក៏ព្រោះតែគេបានដឹងថា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានម្ដាយបង្កើតប្រគល់ឱ្យទៅ ខាងបងប្អូនជីដូនមួយចិញ្ចឹមតាំងពីនាងមានអាយុទើបតែ ៣ ឆ្នាំ មកម្ល៉េះ ព្រោះតែគ្រួសារបងប្អូនរៀបការយូរហើយមិនមានកូន ហើយក៏ធូរធារជាងគ្រួសាររបស់នាងច្រើន ទើបធ្វើឱ្យទំនាក់ទំនងរបស់ ហ៊ិន ច័ន្ទនីរ័ត្ន និងម្ដាយបង្កើតហាក់មិនមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្នារហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណា ចំពោះបញ្ហារឿងរ៉ាវស្ថិតនៅពីក្រោយស៊ីជម្រៅយ៉ាងណាទៀតនោះ គេក៏មិនបានដឹងនោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×