យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន នៅក្នុងឆ្នាំ ២០២២ លោក Tran រស់នៅក្នុងទីក្រុង Thuong Nhieu ខេត្ត Jiangxi ប្រទេសចិន ស្រាប់តែបានរកឃើញថា កូនស្រីទាំង ៣ នាក់ របស់គាត់ មិនមែនជាកូនបង្កើតរបស់គាត់នោះទេ។
រឿងរ៉ាវនេះត្រូវបានលាតត្រដាង គឺបន្ទាប់ពីរៀបការអស់រយៈពេល ១៦ ឆ្នាំ លោក Tran បាននិយាយទាំងក្រៀមក្រំថា៖ «អស់រយៈពេលប៉ុន្មានឆ្នាំនេះ ខ្ញុំបានចិញ្ចឹមកូនរបស់អ្នកដទៃ»។ ហើយបន្ទាប់ពីករណីរបស់លោក Tran ត្រូវបានលាតត្រដាងដល់ប្រព័ន្ធផ្សព្វផ្សាយ មតិសាធារណៈជន បានសម្តែងក្តីអាណិត ទៅកាន់បុរសជាឪពុក និងស្វាមីដ៏កំសត់រូបនេះយ៉ាងខ្លាំង។
ប្រភពពីប្រព័ន្ធផ្សព្វផ្សាយចិន បានឲ្យដឹងថា នៅពេលដែលគាត់បានរកឃើញការពិតនៅឆ្នាំ ២០២២ លោក Tran បានជួលមេធាវី ដើម្បីប្តឹងប្រពន្ធរបស់គាត់ទៅតុលាការ។ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំនេះ លោក Tran បានប្រាប់សារព័ត៌មានម្តងទៀតថា «លើកនេះខ្ញុំ Live ជារៀងរាល់ថ្ងៃ ដើម្បីប្រាប់រឿងរ៉ាវរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យកេរ្តិ៍ឈ្មោះអាក្រក់ប្រពន្ធរបស់ខ្ញុំ ត្រូវបានផ្សព្វផ្សាយទៅដល់គ្រប់ទីកន្លែង ដើម្បីអោយអ្នករាល់គ្នាបានដឹងអំពីអំពើអាក្រក់របស់នាង»។
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អស់រយៈពេលជិតមួយឆ្នាំហើយ ដែលលោក Tran នៅតែប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវចំពោះប្រពន្ធរបស់គាត់ និងចង់លែងលះ។
គាត់បានប្រាប់អ្នកសារព័ត៌មានថា «ទោះបីជាខ្ញុំត្រូវចំណាយ ១ លានយ័ន ក៏ខ្ញុំនៅតែត្រូវបន្តការទទួលខុសត្រូវព្រហ្មទណ្ឌ។ គ្រួសាររបស់ខ្ញុំត្រូវបានបែកបាក់រួចហើយ ដូច្នេះតើខ្ញុំត្រូវការប្រាក់អ្វីទៀត? ទោះបីជាពួកគេចំណាយត្រូវជាប់គុកកន្លះឆ្នាំ ក៏ខ្ញុំនៅតែត្រូវកាត់ទោសពួកគេដល់ទីបញ្ចប់ ខ្ញុំមិនត្រូវការលុយទេ ខ្ញុំគ្រាន់តែចង់បានយុត្តិធម៌សម្រាប់ខ្លួនខ្ញុំ ខ្ញុំមិនជឿថាពួកគេនឹងគ្មានទោសទេ»។
គេដឹងថា នៅថ្ងៃទី២០ ខែធ្នូ ដើមបណ្តឹងក្នុងសំណុំរឿងបាន រៀបការ១៦ឆ្នាំ និងរកឃើញកូន៣នាក់មិនមែនជាកូនបង្កើត។ លោក Tran បានទទួលសេចក្តីជូនដំណឹងពីតុលាការក្រុង Thuong Nhieu ។ ដូច្នោះ សវនាការលើកដំបូងរបស់តុលាការ នឹងធ្វើឡើងលើការតស៊ូរវាងគាត់ ប្រពន្ធ និងជនទី៣ នៅថ្ងៃទី២៨ ខែធ្នូ។
នៅថ្ងៃទី២៤ ខែធ្នូ នៅក្នុងការផ្សាយផ្ទាល់មួយ លោក Tran បាននិយាយថា លោកកំពុងទន្ទឹងរង់ចាំការកាត់ក្តីលើកដំបូង។ តុលាការបានប្រកាសថា អ្នកពាក់ព័ន្ធទាំងអស់រួមទាំងប្រពន្ធរបស់គាត់ និងជនទីបី ដែលបំបែកគ្រួសាររបស់គាត់ត្រូវតែមានវត្តមាន។
បច្ចុប្បន្ន លោក Tran នៅមិនទាន់ដឹងថា នរណាជាឪពុកបង្កើតរបស់ក្មេងស្រីទាំងបីនោះទេ។ គាត់ក៏សង្ឃឹមថា ឪពុកម្នាក់ទៀតអាចទទួលខុសត្រូវទាំងស្រុង។
លោក Tran បាននិយាយថា «ខ្ញុំមិនប្រកាន់ទេ។ តែនេះបានក្លាយជាចំណងក្នុងចិត្តរបស់ខ្ញុំ ធ្វើឲ្យខ្ញុំបាត់បង់សុភមង្គលក្នុងជីវិត បង្កើតជាស្នាមរបួសដែលមិនអាចព្យាបាលបាន»។
លោកបន្តថា ដោយគិតថា កូនទាំង៣នាក់ដែលលោកស្រលាញ់អស់ប៉ុន្មានឆ្នាំមកនេះ មិនពាក់ព័ន្ធជាមួយនឹងឈាមរបស់លោក លោកបានខឹងយ៉ាងខ្លាំង រហូតធ្វើឲ្យលោកមិនអាចអត់ទោសឲ្យប្រពន្ធ និងជនទី៣បាន។
លើសពីនេះ លោក Tran បច្ចុប្បន្នមិនបានបង្ហាញពីទំនាក់ទំនងបច្ចុប្បន្នរវាងលោក និងកូនៗរបស់លោកឡើយ។
ក្នុងការផ្សាយផ្ទាល់ថ្មីៗនេះ លោក Tran ក៏បានប្រាប់ថា បន្ទាប់ពីការជំនុំជម្រះនៅថ្ងៃទី២៨ ខែធ្នូ ត្រូវបានបញ្ចប់ «ព័ត៌មានលម្អិតសំខាន់» នឹងត្រូវបានប្រកាស។ ហើយករណីនេះបានជំរុញឱ្យមានការចាប់អារម្មណ៍ជាសាធារណៈ និងធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតផ្ទុះការវែកញែក និងសម្តែងការអាណិតអាសូរដល់បុរសរូបនេះ និងក្មេងៗជាខ្លាំង។
ក្នុងនោះ មនុស្សជាច្រើនបានមានមតិលើកឡើងបែបនេះថា៖ «ខ្ញុំពិតជាអាណិតឪពុកម្នាក់នេះណាស់ គាត់ស្រឡាញ់កូនរបស់គាត់ខ្លាំងណាស់ ប៉ុន្តែក្រោយមកបានរកដឹងការពិត គាត់ពិជាឈឺចាប់។ មិនថាអ្នកស្រឡាញ់ខ្លាំងប៉ុណ្ណាទេ អ្នកនឹងឈឺចាប់តិចឬច្រើន។ រឿងនេះត្រូវតែបំភ្លឺ ខ្ញុំមិនដឹងថាកូនទាំងបីមានឪពុកដូចគ្នាឬអត់។ ប៉ុន្តែប្រសិនបើតុលាការចូលរួម ហើយអញ្ជើញតែជនទីបីមកជំនុំជម្រះនោះ អាចសន្និដ្ឋានបានថា កូនទាំងបីរបស់លោក Tran សុទ្ធតែមានឪពុកដូចគ្នា។ គួរឲ្យអាណិតបំផុត ប្រហែលជាក្មេងៗ ពួកគេរងទុក្ខដោយគ្រួសារដែលបែកបាក់ ហើយក៏ទទួលរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរផងដែរ នៅពេលដែលពួកគេដឹងថា ពួកគេមិនមែនជាកូនបង្កើតរបស់ឪពុកពួកគេ គឺជាមនុស្សដែលស្រលាញ់ពួកគេអស់រយៈពេលជាច្រើនឆ្នាំមកនេះ»។
បច្ចុប្បន្ន សមត្ថកិច្ចបានឈានដល់ការជួយជ្រោមជ្រែង និងធានាឱ្យអ្នកពាក់ព័ន្ធសម្របសម្រួលជាមួយដំណើរការកាត់ទោស ខណៈអ្នកនិយមលេងអ៊ីនធឺណិតបានសម្ដែងការយល់ព្រមព្រមទាំងសង្ឃឹមថា លោក Tran នឹងទទួលបានចម្លើយដែលពេញចិត្តបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង