ក្មេងស្រីជំទង់ម្នាក់រស់នៅក្នុងប្រទេសហ្វីលីពីន ដែលកើតមកជាមួយអវៈយវៈដុះបន្ថែម២ ព្យួរនឹងដងខ្លួនជាង១ទសវត្សរ៍ នៅពេលនេះ ត្រៀមទទួលយកការវះកាត់ហើយ ពីមន្ទីរពេទ្យមួយនៅក្នុងប្រទេសថៃ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីសិស្សសាលាម្នាក់ឈ្មោះ Veronica Cominguez អាយុ ១៤ ឆ្នាំ នេះ ចុងក្រោយ ទទួលការវះកាត់ ដើម្បីយកចេញដៃដុះបន្ថែម២ និងម្រាមដៃលេចចេញពាក់កណ្តាល ពីកូនភ្លោះ(បញ្ញើក្អែក) លូតលាស់ពុំបានត្រឹមត្រូវ ដែលព្យួរពីទ្រូងរបស់នាង ។
Veronica ដែលរស់នៅក្នុងទីក្រុង IIigan ក្នុងប្រទេសហ្វីលីពីន កើតមកជាមួយអវៈយវៈ២ និងការលូតលាស់ទម្រង់រាងទ្រវែងមួយ នៅលើទ្រូង និងពោះរបស់នាង ។
នាងត្រូវបានគេឲ្យដឹងថា សូម្បីសម្អាត «កូនភ្លោះ» របស់នាង និងកាត់ក្រចកដៃឲ្យវាទៀតផង ។
Veronica និយាយថា៖ «នៅពេលខ្ញុំនៅតូច ខ្ញុំបានគិតថា វាគ្រាន់តែជាជើងប៉ុណ្ណោះ ។ ប៉ុន្តែ នៅពេលខ្ញុំធំឡើង វាក៏ក្លាយជាធំបែបនេះ» ។
នាងនិយាយថា ផ្នែកទាំងនេះធ្ងន់ ដែលវាកំហិតចលនារបស់នាង និងជូនកាលលេចធ្លាយចេញក្រៅ ។ នាងបន្ថែមថា៖ «វាតែងយោងយោក ហេតុនេះ សម្លៀកបំពាក់របស់ខ្ញុំតែងត្រូវសើម» ។
គេបានឲ្យដឹងថា សភាពបែបនេះ គឺមិនងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃរបស់នាងទេ ប៉ុន្តែ ទោះជាយ៉ាងណា នាងជាក្មេងស្រីឆ្លាតវៃ និងមានគំនិតចាស់ទុំទៀតផង ។
ការិយាល័យរដ្ឋាភិបាលនៅក្នុងភូមិរបស់នាង ដែលបានដាក់នាងស្ថិតក្រោមប្រព័ន្ធគាំពារសុខុមាលភាពរបស់ខ្លួន និយាយថា នាងត្រូវហោះហើរទៅកាន់ប្រទេសថៃ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
វេជ្ជបណ្ឌិត Beda Espineda ដែលជាគ្រូពេទ្យវះកាត់នៅមជ្ឈមណ្ឌលកុមារហ្វីលីពីន បាននិយាយថា៖ «ភាគច្រើននៃករណីទាំងនេះ អាចត្រូវវះកាត់យកចេញបាន ព្រោះថាជាទូទៅ រចនាសម្ព័ន្ធរាងកាយដែលជាប់ទាក់ទង មិនសំខាន់ទេ» ៕ ចន្ទី (correctbae.ng)