Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ស្រឡាំងកាំង! ក្រោយ​ឃើញ​កូនស្រី​នាំ​យក​ដុំ​មា​ស២ដុំ កាដូ​ពី​មិត្ត​រួម​ថ្នាក់ និង​ប្រញាប់​នាំ​យក​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ តែ​ពេល​ឮ​ឪ​ពុ​ម្តាយ​ក្មេងប្រុស​ប្រាប់​ការពិត ស្ទើរ​គាំង!

ម្តាយជនជាតិចិនម្នាក់ រស់នៅក្នុងទីក្រុង Guangan ខេត្ត Sichuan ពិតជាស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់​ពី​បាន​ឃើញ​កូន​ស្រី​អាយុ ​៥ ​ឆ្នាំ ​ត្រឡប់​មក​ពី​សាលា​មត្តេយ្យ​វិញ ​ជាមួយ​នឹងកាដូ​ពិសេស​ពី​មិត្ត​រួម​ថ្នាក់ ដែល​​មិន​មែន​ជា​ស្ទីកឃ័រ ឬ​អាហារ​សម្រន់​អ្វី​ទេ ប៉ុន្តែរបស់នោះ គឺជាដុំមាសដ៏មានតម្លៃបំផុត។

ស្រ្តីជាម្តាយ​​បាន​បង្ហើប​ថា នាង​មាន​កូន​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ​ដែល​កំពុង​រៀន​ថ្នាក់​មត្តេយ្យ។ ប៉ុន្តែ នៅថ្ងៃមួយ គឺនៅពេលកូនស្រីរបស់នាងត្រលប់មកពីសាលារៀនវិញ បានធ្វើឲ្យរូបនាង​ជាម្តាយពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីបាន​សង្កេត​ឃើញ​ប្រអប់​ក្រហម​ចម្លែក​មួយ​នៅ​ក្នុង​កាបូប​សិស្ស​របស់​កូនស្រី។ ដំបូងឡើយ ស្រ្តីជាម្ដាយបានគិតត​ថា ​វា​ជា​ស្ទីគ័រ ឬ​អាហារ​សម្រន់​ដែល​កូនស្រី​តែង​តែទិញមកពីសាលា​ឲ្យនាង ប៉ុន្តែ​ពេល​នាង​បើក​វា នាងពិត​ស្រឡាំងកាំង ព្រោះថានៅក្នុងប្រអប់​នោះមានដុំមាសដ៏ភ្លឺចាំងចំនួន២ដុំ ដែលជាកាដូ​របស់មិត្ត​រួម​ថ្នាក់​ប្រុសម្នាក់ ​ទើប​តែ​បាន​ឲ្យ​កូនស្រីរបស់នាង។ នៅលើដុំមាសនីមួយៗមានអក្សរចារឹកបួនតួអក្សរដែលសរសេរថា «មាសចិន» ។ ហើយពេល​នាងលើកមកពិនិត្យ​មើល​ ក៏​ឃើញថា​មាស​នោះ​មាន​ទម្ងន់ដ៏មិនធម្មតា ដែល​ពិត​ជា​ធ្វើ​ឱ្យ​នាង​ភ័យ​ស្លន់​ស្លោខ្លាំង។

ដោយ​សារ​នាង​មិន​ចង់​ជឿ​ថាមាន​នរណា​ម្នាក់​​យក​វា​មក​ឲ្យ​កូន​ពិត​ប្រាកដ ម្ដាយ​ក៏​សួរ​ម្ដង​ទៀត​ថា៖ «តើ​កូនស្រី​ប្រាកដ​ជា​មិត្ត​របស់កូន​ឲ្យ​វា​មែន​ទេ?»។ ពេល​ទទួល​បាន​ការ​បញ្ជាក់​ពី​កូន​ស្រី ភ្លាមៗនោះ ម្តាយក៏បានទាក់ទងទៅឪពុកម្តាយរបស់ក្មេងប្រុសនោះ ដើម្បីយកមាសទម្ងន់ ២០០ ក្រាម មកប្រគល់ជូនវិញ តាមរយៈគ្រូបង្រៀនរបស់ពួកគេ។

ទោះជាយ៉ាងនេះក្តី ម្តាយបានស្រឡាំងកាំងម្តងទៀត នៅពេលដែលឮការពន្យល់ពីឪពុកម្តាយរបស់ក្មេងប្រុសនោះ ដោយពួកគេបាន​ប្រាប់ឲ្យដឹង​ថា តាមពិតទៅ មាស​ទាំង​នេះ​គឺ​ជា​កំណប់​ទ្រព្យ​ដែល​ឪពុក​ម្តាយ​រៀប​ចំ​ឲ្យ​កូនប្រុស ដើម្បីជូនដល់​អនាគត​ប្រពន្ធ។ ប៉ុន្តែ​មិន​នឹក​ស្មាន​ដល់​ថា ​ថ្លៃ​បណ្ណាការ​ដែល​បាន​រៀប​ចំ​ បែរជា​ត្រូវ​បាន​កូន​ប្រុស​ប្រើ​ប្រាស់​ ខណៈ​ពួក​គេ​មាន​អាយុ​ត្រឹម​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​អ្នក​ម្តាយ​ទាំង​សង​ខាងអស់សំណើចយ៉ាងខ្លាំង។ ឪពុកម្តាយរបស់ក្មេងស្រីបាននិយាយកំប្លែងលេងថា «ខ្ញុំមិនដែលគិតថាមាននរណាម្នាក់មកសុំកូនស្រីរបស់ខ្ញុំលឿនបែបនេះទេ»។

គួរឲ្យដឹងផងដែរថា ​សម្រាប់​តម្លៃ​មាស​ក្នុង​ទីផ្សារ​ប្រទេស​ចិន គេ​បាន​រក​ឃើញ​ថា ​មាស​ទាំង​ពីរ​ដុំ​មាន​តម្លៃ​ប្រមាណ ៩៥,៨០០ យន់ (ប្រហែល ១៣,០០០ ដុល្លារ)។ ហេតុនេះ វា​ពិតជា​កាដូ​ដ៏ថ្លៃថ្លា​សម្រាប់​កុមារី​មត្តេយ្យ​ម្នាក់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×