Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខេ​ម ឡើង​បកស្រាយ​បទ​ចម្រៀង មរតក​ដើម​មួយ​បទ​នេះ ស្ដាប់​ហើយ​ព្រឺ​សម្បុរ​ខ្ញាកៗ​តែម្ដង (​វីដេអូ​)

​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ លោក ខេ​ម តារាចម្រៀង​គ្រាប់ពេជ្រ​ក្នុង​ផលិតកម្ម​ថោ​ន បាន​ចូលរួម​ជា​តារា​កិត្តិយស ព្រមទាំង​បាន​បកស្រាយ​បទ​ចម្រៀង​មនោសញ្ចេតនា​មួយ​បទ​មាន​ចំណងជើង​ថា «​យំ​បី​រាត្រី​» ដែលជា​សំនៀង​ដើម របស់​លោកតា ស៊ិន ស៊ី​សាមុត ហើយ​សម្រាប់​ការបកស្រាយ​របស់លោក ខេ​ម នេះ ពិតជា​មានការ​ហ៊ោ​ក​ញ្ច្រៀ​វ​ពី​សំណាក់​ទស្សនិកជន​យ៉ាងខ្លាំង ។

​តាមរយៈ​បទ​នេះ លោក ខេ​ម បាន​បកស្រាយ​យ៉ាង​ពិ​រោះ ជាមួយ​ទឹកដម​សំឡេង​ដ៏​ធ្ងន់​របស់លោក ហើយ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺជា​ការសម្ដែង​ជាមួយ​តួ​ស្រី ដែល​មើលទៅ​ពិតជា​ដាក់​មនោសញ្ចេតនា​ខ្លាំង និង​សម​បំផុត ដែល​មិនអាច​ទប់​សម្រែក​ហោក​ញ្ច្រៀ​វ​របស់​អ្នកទស្សនា​បានឡើយ ។

​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ឡើយ ដែល​លោក ខេ​ម បាន​លើក​យល​បទ​ចម្រៀង​មរតក​ដើម មក​បកស្រាយ​លើ​ឆាក​តន្ត្រី​នានា ហើយ​បទ​ចម្រៀង ដែល​យកមក​បកស្រាយ​ទាំងនោះ សុទ្ធតែ​ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះតែ​ពិ​រោះ និង​ការដាក់​មនោសញ្ចេតនា​បាន​យ៉ាង​ល្អ​របស់លោក ៕ សាវុធ​

×