ការឈឺពិបាកទ្រាំពេល “មានរដូវ” អាចនិយាយថា វាពិតជាធ្វើឲ្យនារីៗ មានការធុញទ្រាន់បំផុត ។ ពិតជាស្មានពុំដល់ថា បញ្ហាពិបាកដោះស្រាយ “ចម្បង” នេះ បែរជាត្រូវបានដោះស្រាយដោយបរិក្ខារតូចមួយ អាចទុកក្នុងហោប៉ៅយ៉ាងងាយ ។ វាទើបត្រូវបានដាក់លក់មិនយូរប៉ុន្មានមុននេះ! ។
Livia គឺជាឈ្មោះរបស់បរិក្ខារដ៏អស្ចារ្យ ដែលរៀបរាប់ខាងលើ ។ ស្មានពុំដល់ថា វាក្លាយជាដំណោះស្រាយដល់បញ្ហារបស់មនុស្ស… ពាក់កណ្តាលពិភពលោក បែរជាអាចទុកក្នុងកន្លែងណាមួយបានយ៉ាងងាយដូច្នេះសោះ ។
បរិក្ខារនេះនឹងអាចបញ្ជូនរលកអគ្គិសនីតូចៗទៅកាន់តំបន់ពោះ របស់អ្នកប្រើតាមរយៈបន្ទះបិទតូច២ ។
យន្តការនៃបរិក្ខារនេះ ងាយស្រួលណាស់ ។ វានឹងបញ្ជូនរលកអគ្គិសនីទៅកាន់តំបន់ពោះរបស់អ្នកប្រើប្រាស់តាមរយៈបន្ទះបិទ២ ។ រលកអគ្គិសនីនេះមានភារៈកិច្ចធ្វើឲ្យរំញោចខួរក្បាល រារាំងមិនឲ្យទទួលសញ្ញា “ឈឺ” ពីស្បូនទៅកាន់ប្រព័ន្ធសរសៃប្រសាទ ។ តាមផលិតករនោះ Livia មានរបបបញ្ចេញរលកអគ្គិសនី ២៤ សម្រាប់ប្រើជ្រើសរើស តម្រូវរាងកាយខ្លួន ។
ជាក់ស្តែង Livia ពុំបានរារាំង មិនឲ្យមានការកន្ត្រាក់ស្បូន -មូលហេតុបង្កការចុកចាប់ពេលមានរដូវ បាត់បង់ឬថមថយទេ ប៉ុន្តែវាធ្វើការរាំងមិនឲ្យសញ្ញាឈឺចាប់នោះប្រកាសប្រាប់ដល់ “ខួរក្បាល” បាន ។ ដូច្នេះឯងទើបអ្នកប្រើពុំដឹងថា… ឈឺនោះ! ។
ម្យ៉ាងទៀត Livia អាចប្រើប្រាស់បានច្រើនដង ដោយអ្នកគ្រាន់តែសាកបញ្ចូលថាមពល ហើយអាច “លាក់ទុក” ក្រោមស្រទាប់អាវ ដោយគ្មានអ្នកណាដឹង ។
បរិក្ខារនេះត្រូវបានលក់ក្នុងតម្លៃ ១៤៩ ដុល្លារ ៕ លីសា