Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុកចិត្ត​លើ​មិត្តភក្តិ ឲ្យ​កាត់សក់​ឲ្យ ចុង​ក្រោយ​កវែង​ដូច “​កុក​” ព្រោះ​ម៉ូត​សក់ “​ការ៉េ​”… បែប​ថ្មី​

spot_img

​​យុវជន​ស្រស់​សង្ហារ​រូបនេះ បាន​ត្រឹម​យក​រូបភាព​មក​បង្ហាញ ហើយ​ផ្តល់​ដំបូន្មាន​ថា ៖ បើ​ចង់​កាត់សក់​ល្អ​បំផុត​គឺ​ទៅ​រក​ជាងកាត់សក់​! កុំ​ទុកចិត្ត​មេឃ កុំ​ទុកចិត្ត​ផ្កាយ ចុងក្រោយ​គឺ​… គឺ​ដូច​ខ្ញុំ​អីចឹង !​។​

​យុវជន​ដែល​ក្លាហាន និង​ជឿជាក់​លើ​ទឹក​ដៃ​របស់​មិត្តភក្តិ ។​

​គាត់​នៅ Toronto ប្រទេស​កាណាដា ហើយ​បាន​សម្រេចចិត្ត​ផ្តល់​ទំនុកចិត្ត​ទាំងស្រុង​លើ​មិត្តភក្តិ​ឈ្មោះ Everett ឲ្យជួយ​កាត់សក់​ឲ្យ​…​។ Manu ឈ្មោះ​របស់​យុវជន “​អភ័ព្វ​” បាន​សម្រេចចិត្ត បង្ហោះ​រូបភាព​នៅលើ​គេហទំព័រ Reddit ដើម្បី​ចែករំលែក​… បទពិសោធន៍ ។ គាត់​ពិតជា​ស្រឡាំងកាំង​ម្តងទៀត ខណៈពេល​ទទួលបាន​កា​រ​រួម​វាចា​រថា ៖ នេះ​ជា​រូបភាព​ម្រាមដៃ (​ពង្រីក​ធំ​) មួយ រួច​យក​សក់​ក្លែងក្លាយ​មក​… គ្របពីលើ ។​

…​ក្លាយ​ជា​ម្រាមដៃ​យក​សក់​ក្លែងក្លាយ​មក​ពាក់ ។​

​យុវជន​សង្ហា​រវ័យ ១៨​ឆ្នាំនេះ ចែករំលែក​ថា ៖ “​ខ្ញុំ​ចង់​កាត់សក់ ហើយ​មិត្ត​ស្និទ្ធស្នាល​របស់ខ្ញុំ Everett បាន​ថា​ទុកឲ្យ​គាត់​កាត់​ឲ្យ ។ ពេល​នោះ​ទំនេរ ហើយ​ក៏​ចង់​ឲ្យ​សប្បាយ​ផង ក៏​យល់ព្រម​! Ok! ” ។ គាត់​ពោល​ទៀតថា ៖ ខ្ញុំ​ដឹង​មុន​ថា វា​មិន​ស្អាត​ស្អី​ទេ ! ប៉ុន្តែ​ស្មាន​ពុំ​ដល់​ថា វា​ជា​… គ្រោះមហន្តរាយ​! ធ្ងន់ធ្ងរ​មែនទែន​! ។​

១០​ពិន្ទុ សម្រាប់​ទំនុកចិត្ត និង​សេចក្តីក្លាហាន​។​

…”​នេះ​ជា​ម្រាមដៃ ១ យក​សក់​ក្លែងក្លាយ​មក​…​គ្រប !” ។ ខ្ញុំ​ពិតជា​ផ្ទុះ​សំណើច សើច​អស់​៥​នាទី ! ។​

​និស្សិត​ខ្លះ​ទៀត​ថា “​ក របស់​ឯង​វែង​ដូច​ថ្ងៃ​ចន្ទ​វ៉ើយ​!” ។​

​និស្សិត​ខ្លះ​ទៀត​ថា ៖ បើ​យើង​វិញ​កោរ​តែម្តងទៅ ប្រសើរ​ជាង​! ឬ​ថា​មើល​ពី​ក្រោយ​ក របស់​ឯង​វែង​ជាង​ថ្ងៃ​ចន្ទ​ទៀត ! ។​

​យ៉ាងណាក្តី​មិត្តភាព​រវាង Manu និង Everett ពុំ​បាន​រង្គោះរង្គើរ ព្រោះ​ម៉ូត​សក់ តែ 1-0-2 នេះ​ទេ ! ៕ ចន្ទ្រា​

spot_img
×