Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខានមកមើលតែ១ខែ ម្ចាស់​ផ្ទះភ្ញាក់ផ្អើល និងសូម្បីគិតថាចូលច្រឡំ ខណៈឃើញផ្ទះ​ក្លាយ​ជា​ចម្ការ​ម្ទេស លុះដឹងការពិតហួសចិត្ត

spot_img

នារីម្នាក់នៅប្រទេសឥណ្ឌូនេស៊ី នាងបានបង្ហោះវីដេអូឃ្លីបប្រាប់រឿងរ៉ាវរបស់នាងនៅលើ TikTok ដោយបង្ហាញថា នាងបានទិញផ្ទះចាស់មួយកាលពីឆ្នាំមុន។ ប៉ុន្តែ​ពួកនាង​ភាគច្រើន​រស់នៅ​ផ្ទះ​មួយទៀត​ដែលស្ថិតនៅ​ឆ្ងាយ​ពី​គ្នា​។ ដោយសារតែនាងមិនទាន់មានថវិកាជួសជុលនៅឡើយ ហេតុនេះស្ថានភាពផ្ទះគឺចាស់ និងទ្រុឌទ្រោម។ ប៉ុន្តែនាងនៅតែមកមើលផ្ទះរៀងរាល់ពីរសប្តាហ៍ម្តង។

តែរហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ មួយ​ខែ​បាន​កន្លង​ផុត​ទៅ ដែល​នាង​ទើប​តែ​ត្រឡប់​មក​មើល​​វិញ។ ហើយ​ពេលនាង​ទៅ​ដល់ នាងពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ និង​គិត​ថា ប្រហែល​ចូល​ផ្ទះ​ខុសហើយមើលទៅ ព្រោះថា នៅ​ផ្នែក​ខាង​មុខ​ផ្ទះ​របស់​នាង មាន​គេ​ដាំ​ដើម​ម្ទេស រហូត​ដល់​វា​ក្លាយ​ជា​សួន​បន្លែតែម្តង។ ដូច្នេះ​ នាង​បាន​ថត​វីដេអូ​ឃ្លីប​មួយ ​ដើម្បី​បង្ហាញ​មនុស្ស​ម្នា​អំពី​ស្នាដៃ​របស់​អ្នក​ជិត​ខាង។

ទាក់ទងនឹងករណីដ៏គួរឲ្យហួសចិត្តនេះ បើតាម​អ្នក​ជិត​ខាងម្នាក់បាន​និយាយ​ថា បុរស​ជា​អ្នក​ជិត​ខាងម្នាក់បាន​ដាំ​ម្ទេស​ទាំង​នេះ​នៅ​ផ្ទះ​របស់​នាង។ ហើយគាត់ក៏បានទៅព្រមានអ្នកជិតខាងរូបនោះរួចហើយ ប៉ុន្តែគាត់មិនស្តាប់ទេ។ បុរសនោះ​នៅ​តែ​មើល​ថែ​សួន និង​មើល​ថែ​ដើម​ម្ទេស​របស់​គាត់។ បុរសនោះ​ក៏​វាយ​បក​ទៅ​នឹង​ក្រុម​អ្នក​ភូមិ​ដែល​បាន​ព្រមាន​គាត់ទៀតផង ដោយបាននិយាយថា រូបគាត់នឹងប្រាប់ម្ចាស់ផ្ទះដោយខ្លួនឯង។ ប៉ុន្តែ ធាតុពិត ម្ចាស់ផ្ទះ​មិន​ដែល​ត្រូវ​បាន​គេ​ជូន​ដំណឹង ឬ​សុំ​ការ​អនុញ្ញាត​ណា​មួយ​​ក្នុង​ខែ​កន្លង​មកនោះទេ។

ទោះ​បី​ជា​បុរស​ជា​អ្នក​ជិត​ខាង​មិន​គោរព​ស្ត្រី​ខាង​ផ្ទះ​ក៏​ដោយ ក៏​នាង​នៅ​តែ​មាន​សុជីវធម៌​ចំពោះ​គាត់។ នាង​បាន​និយាយ​ថា នាង​អាច​រើ​ផើង និង​រុក្ខជាតិ​ចេញ​ពី​តំបន់​នោះ ព្រោះនោះជាកន្លែងរបស់នាង។ ប៉ុន្តែនាងមិនបានធ្វើវាទេ ដោយ​ត្រូវ​រង់​ចាំអ្នកដាំ​មកដល់សិន ព្រោះនាងមិនចង់មាន​បញ្ហា​ជាមួយ​ម្ចាស់​ដើម​ម្ទេស​នោះ​ទេ។

ទោះជាយ៉ាងណា នាង​បាន​ព្រមាន​និង​សង្កត់​ធ្ងន់​ដល់​សហគមន៍​ថា ការ​លុកលុយ​កន្លែង​ផ្ទាល់ខ្លួនអ្នកដទៃ ​គឺ​ជា​រឿង​មិន​សមរម្យ​ខ្លាំង​ណាស់ ជាពិសេសដោយគ្មានការអនុញ្ញាតពីម្ចាស់។ បើ​មិន​គិត​ពី​សីលធម៌ទេ អាចនឹងត្រូវប្រឈមផ្លូវ​ច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×