Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​តែ​ឡាន​បាញ់​មូស! ឡានក្រុង១គ្រឿង បញ្ចេញ​ផ្សេង​ហុយទ្រលោម​ពេញ​ផ្លូវ សំខាន់​បញ្ហា​អ្នកដំណើរ​ពីក្រោយ​គឺថា…

វីដេអូមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក្នុងប្រទេសថៃ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលវីដេអូបានបង្ហាញឡានក្រុង ស្រាប់តែបញ្ចេញផ្សេងហុយឡើងទ្រលោមពេញផ្លូវតែម្តង ដែលធ្វើឲ្យអ្នកដំណើរតាមម៉ូតូនាំគ្នាសែ្រកដាក់ទៅកាន់ឡានក្រុងនោះយ៉ាងខ្លាំង ព្រោះតែពួកគេពិបាកក្នុងការធ្វើដំណើរ។

ទាក់ទងនឹងហេតុការណ៍ដ៏ចម្លែកនេះ លោក Ekkawin Chokprasapruay សមាជិកក្រុមប្រឹក្សាក្រុងបាងកក (SK) នៃស្រុក Ratchathewi បានបង្ហោះឃ្លីបពីអ្នកដំណើរម្នាក់ ដែលបានប្រទះឃើញឡានក្រុង១គ្រឿង កំពុងរត់តាមដងផ្លូវ ដោយបញ្ចេញផ្សែងពណ៌សហុយគ្របដណ្តប់ពេញដងផ្លូវ ជាមួយ​នឹង​សារ​ដាក់ជាសំណួរបែបនេះ​ថា «ខ្សែ​លេខ ៥៣៨ ឆ្លង​កាត់​ស្រុក​រាជធាវី សូម​សួរ​ទៅ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក តើ​អាច​ចេញ​ឡានក្រុង​ក្នុង​លក្ខខណ្ឌ​នេះ​បាន​ដោយ​របៀប​ណា?»។

ជាក់ស្តែង តាម​វីដេអូ​ឃ្លីប​អាចត្រូវបាន​ឃើញ​ថា ​មាន​ផ្សែង​ពណ៌​ស​ចេញ​ពី​ឡានក្រុង​នោះយ៉ាងខ្លាំង ដែលបង្កើតជា «ទុក្ខ» សម្រាប់អ្នកប្រើប្រាស់ផ្លូវ ដែលមិនអាចមើលឃើញក្នុងពេលបើកបរ ហើយមនុស្សនៅក្នុងហេតុការណ៍នេះក៏បាននិយាយថា ពួកគេព្រួយបារម្ភថាតើវានឹងផ្ទុះឬអត់?។

ទន្ទឹមនឹងនេះ អ្នកនិយមលេងអ៊ីនធឺណេត ដែលមានការស្រឡាំងកាំងជាមួយនឹងវីដេអូឃ្លីបនេះ បាននាំគ្នាបញ្ចេញមតិទាំងហួសចិត្ត​បែបៗនេះថា «ខ្ញុំ​គិត​ថា​ឡាន​បាញ់​មូស! ខ្ញុំជឿ​ថា​រថយន្ត​ប្រហែល​ខូច​ វាបាន​រត់​ទៅ​ខាង​ស្ដាំ ហើយ​មិន​ទទួល​អ្នក​ណា​ទេ, «ប្រហែលជាទៅយានដ្ឋាន ប៉ុន្តែ​ប្រសិនបើ​ផ្សែង​ខ្លាំង​នេះ ​អ្នក​គួរតែ​ឈប់ ហើយ​ទុក​ឲ្យ​រថយន្តមកសណ្តោង​ទៅ​ ព្រោះ​ការ​រត់​បែបនេះមាន​គ្រោះថ្នាក់​ដល់​អ្នក​រួម​ដំណើរ ហើយ​អាច​បង្ក​ជា​គ្រោះថ្នាក់ បំពុលខ្យល់ និងគ្រោះថ្នាក់ដល់អ្នកបើកបរដទៃផងដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×