Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី​ទ្រឹ​ស្តីថា ដែក​មាន​រស់​ជាតិ​ផ្អែម និង​ត្រជាក់ នារី​ម្នាក់​ក៏​ចង់​សាក​ភ្លក់​ខ្លួន​ឯង ដើម្បី​បញ្ជាក់​ការពិ​ត ជា​លទ្ធផល…លែង​ចង់​ស្គាល់​ជា​លើក​ទី២

នារីវ័យក្មេងម្នាក់មកពីខេត្ត Zhejiang ប្រទេសចិន ពេលកំពុងសិក្សានៅមហាវិទ្យាល័យ នាង​បាន​រក​ឃើញ​ព័ត៌មាន​នៅ​ក្នុង​សៀវភៅ​រូបវិទ្យា​ដែល​និយាយ​ថា «​ដែក​មាន​រសជាតិ​ផ្អែម និង​ត្រជាក់»។ ប៉ុន្តែ ដោយសារតែនាងមិនជឿទ្រឹស្តីនេះទេ ដូច្នេះ នាងក៏បានធ្វើដំណើររាប់ពាន់គីឡូទៅតំបន់ខាងលើនៃប្រទេស ដែលមានអាកាសធាតុត្រជាក់ខ្លាំង ដើម្បីសាកល្បងបញ្ហានេះដោយខ្លួនឯង។

បន្ទាប់ពីបានមកដល់ទីក្រុង Liaoning នាង​សង្កេត​ឃើញ​ថា បង្គោល​ភ្លើង​នៅ​តាម​ចិញ្ចើម​ផ្លូវ​ស្អាត។ លើសពីនេះវាធ្វើពីលោហៈ ដូច្នេះ​ហើយ នាង​ក៏​លៀន​អណ្តាត​ចេញ​ភ្លាម ហើយ​ភ្លក់​រសជាតិ​សសរ។ ប៉ុន្តែបានរកឃើញថា «គ្មានរសជាតិ» អ្វីនោះទេ វាគ្រាន់តែជាអារម្មណ៍ត្រជាក់ប៉ុណ្ណោះ។

ទោះជាយ៉ាងណា នៅពេលដែលនាងចង់ដកអណ្តាតរបស់នាងចេញវិញ ស្រាប់តែអណ្តាតរបស់នាងជាប់នឹងបង្គោលត្រជាក់នោះតែម្តង។ រំពេច​នោះ ​នាង​បាន​ដឹង​ថា ​ដែក​ភាគ​ឦសាន​វា​មិន​ផ្អែម​ដូច​ទ្រឹស្តី​និយាយ​នោះ​ទេ។ ប៉ុន្តែវាមានរសជាតិស្មុគស្មាញ និងឈឺចាប់បែបនេះទៅវិញ។

មនុស្ស​ម្នា​ដើរ​កាត់ ​ឃើញ​ទិដ្ឋភាពដ៏គួរឲ្យអស់សំណើច​នេះ ពួកគេបាន​ដឹង​ភ្លាម​ថា នារី​ម្នាក់​នេះ​មិន​មែន​មក​ពី​តំបន់​នោះ​ទេ។ ព្រោះ​អ្នក​នៅ​តំបន់​នោះ​បាន​ភ្លក់​តាំង​ពី​ក្មេង ហើយ​ពេល​ធំ​ឡើង​ក៏​លែង​ចាប់​អារម្មណ៍នាំគ្នាធ្វើរឿងនេះទៀតទេ។ ពិត​ណាស់​ ក្រោយ​បាន​ភ្លក់បទពិសោធន៍លើកដំបូងនេះ បានធ្វើឲ្យនារីរូបនេះលែង​ចង់​ភ្លក្ស​ជា​លើក​ទី​ពីរ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×