ភ្នំពេញ-បញ្ចប់ការប្រកួតមិនទាន់ស្រួលបួលផង រឿងរស៊ើបជាច្រើនបានកើតមានឡើងនៅក្នុងទំនាស់ផ្ទៃក្នុងនៃការប្រឡងបវរកញ្ញា Miss Global International ២០១៧។ ការប្រកាសបញ្ឈប់នាយប្រតិបត្តចាស់ភ្លាមៗត្រូវគេដឹងថា កើតឡើងពីការបញ្ហាហិរញ្ញវត្ថុដែលនៅពីក្រោយរឿងនេះ។
នាយកប្រតិបត្តិចាស់ ឬអ្នកសម្របសម្រួលកម្មវិធីចាស់ គឺលោក Ratanak Roth Oeurn ត្រូវបានគណៈកម្មការធ្វើសន្និសីទកាសែតប្រកាសបញ្ឈប់ភ្លាមៗក្រោយកម្មវិធីត្រូវបានបញ្ចប់ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។
អ្នកស្រី សុគន្ធា ហៅ Tea Mark ជានាយកប្រតិបត្តិថ្មី ឬជាCEO ថ្មី ត្រូវបានសមជិកជ្រើសតាំងដឹកនាំ Miss Global International ដោយអ្នកស្រីកូនខ្មែរកាត់អាមេរិក និងមានជំនាញគណកម្មការ Miss Global អន្តរជាតិច្បាស់លាស់ បានប្តេជ្ញាថា អ្នកស្រីនឹងកែលម្អតួនាទីការងារប្រឡងបែបបវរកញ្ញានេះ អោយកាន់តែប្រសើរជាងមុន ក្រោយទទួលសិទ្ធិស្របច្បាប់ក្លាយជាCEOថ្មី។
អ្នកស្រីអះអាងថា មានហេតុផលក្នុងសមាជិកគណៈកម្មាការមួយចំនួន ដែលដឹង ប៉ុន្តែអ្នកស្រីមិនអាចបើកកកាយអោយអស់លម្អិតទេ ព្រោះអ្វីៗបានបញ្ចប់យើងជាអ្នកថ្មី ត្រូវតែបញ្ចេញស្នាដៃឲ្យបានល្អ តាមអ្វីដែលជាបទពិសោធន៍។ អ្នកស្រីនិយាយថា មានការខុសឆ្គងយ៉ាងណាពេលប្រឡងកន្លងមក ដែលកម្ពុជាជាម្ចាស់ផ្ទះសុំបងប្អូនអធ្យាស្រ័យដល់ក្រុមការងារយើងខ្ញុំ។
ទាក់ទងទៅនឹងរឿងគណៈកម្មការបញ្ឈប់នាយកប្រតិបត្តិ លោក Ratanak Roth Oeurn ខាងគណៈកម្មការគ្រាន់តែបញ្ជាក់ប្រាប់យ៉ាងខ្លីថា លោកត្រូវបានពាក់ព័ន្ធជាមួយនឹងបញ្ហាច្រើន ហើយខាងគពណៈកម្មការមិនចង់បង្ហាញលំអិតពីបញ្ញានោះទេ គឺសុំបញ្ចប់ត្រឹមនឹងដោយមិនធ្វើការវែកញ៉ែកបន្ថែមទៀតឡើយ៕ ដោយ-គីម ស្រីរ័ត្ន