Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មាន​បុរស​ចម្លែក​ចូល​សាលា ហើយ​ព្យាយាម​ហៅ​សិស្ស​ថ្​នាក់​ទី១ឡើងជិះ​ម៉ូតូ អ្នកជំនាញ​ផ្នែក​អប់រំ​ប្រាប់៩ចំណុច ដែល​ឪពុក​ម្តាយ​ត្រូវ​បង្រៀន​កូន​ៗ​ប្រុងប្រយ័​ត្ន

មុននេះ កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាយកសាលាបឋមសិក្សា Mui Ne 2 បានផ្ញើឯកសារទៅមន្ទីរអប់រំ និងបណ្តុះបណ្តាលក្រុង Phan Thiet នៃប្រទេសវៀតណាម រាយការណ៍អំពីករណីមានមនុស្សចម្លែកម្នាក់មករកសិស្ស ខាងក្រោយសាលា។ ហើយជាក់ស្តែងនៅល្ងាចថ្ងៃនោះ បុរសម្នាក់ពាក់ម៉ាស់ជិះម៉ូតូពាក់១គ្រឿង បានចូលមកនិយាយជាមួយកូនសិស្សថ្នាក់ទី១ឈ្មោះ PTP ដែលកំពុងអង្គុយលើកៅអី ហើយព្យាយាមហៅក្មេងប្រុសនោះឡើង​ម៉ូតូ។ តែទោះជាយ៉ាងណា សកម្មភាពនេះពុំបានសម្រេចទេ ហើយក៏ត្រូវបានបញ្ឈប់ភ្លាមៗដោយសន្តិសុខ និងអ្នកគ្រប់គ្រងសាលា។

ទាក់ទងនឹងករណីនេះ ប្រភព​ពី​ប៉ូលិស​ប្រជាជន​បាន​ឲ្យ​ដឹង​ថា ភ្លាមៗ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ ប៉ូលិស​ក្រុង​ Phan Thiet​ ​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ​ដើម្បី​ពិនិត្យ​និង​ស៊ើបអង្កេត​។ តាម​រយៈ​ដំណើរការ​ផ្ទៀងផ្ទាត់ ភ្នាក់ងារ​ស៊ើបអង្កេត​បាន​កំណត់​អត្តសញ្ញាណ​បុរស​ដែល​ជិះ​ម៉ូតូ​ដឹក​ក្មេងប្រុសនោះ គឺ​លោក Nguyen Minh អាយុ ៤១ ឆ្នាំ មាន​ទីលំនៅ​ឃុំ Ninh Phung ស្រុក Ninh Hoa ខេត្ត Khanh Hoa។ បច្ចុប្បន្ន រស់នៅជាមួយប្រពន្ធរបស់គាត់ទីក្រុង Phan Thiet ។ លោក Minh ធ្វើការជាជាងឥដ្ឋ និងជាអ្នករត់ម៉ូតូឌុប។

បន្ទាប់ពីត្រូវបានសមត្ថកិច្ចកោះហៅឲ្យចូលធ្វើការបំភ្លឺ លោក Minh បានសារភាពថា នៅរសៀលថ្ងៃទី២៥ ខែធ្នូ រូបខ្លួនបានទៅសាលាបឋមសិក្សា Mui Ne2 ក្នុងគោលបំណងទៅដឹកកូនសិស្សដែលឪពុកម្តាយរបស់ពួកគេបានជួលដាក់ខែ។ មុនពេលជួបជាមួយក្មេងប្រុស PTP លោក Minh បានជិះម៉ូតូដឹកសិស្សពីរនាក់ទៀតទៅផ្ទះរួចហើយ ដែលត្រូវបានបង់ប្រាក់ចំនួន 17,000 ដុង។ ក្រុម​គ្រួសារ​កុមារ​ទាំង​ពីរ​នាក់​នេះ ក៏​សុទ្ធ​តែ​បាន​បញ្ជាក់​ថា​ហេតុការណ៍​នេះ​គឺ​ជា​ការ​ពិត។

ដូច្នេះហើយ ករណីនេះមិនមែនជាការចាប់ជំរិតទេ ហើយក៏មិនមានសញ្ញាណនៃឧក្រិដ្ឋកម្មដែរ។ យ៉ាងណាក៏ដោយ មុននឹងធ្វើសកម្មភាពនេះ អ្នកជំនាញអប់រំបានចេញសេចក្តីព្រមានដល់មាតាបិតា អាណាព្យាបាល ឲ្យធានាសុវត្ថិភាពជាដាច់ខាតសម្រាប់សិស្ស ជាពិសេសកុមារតូចៗ ដែលមិនមានការយល់ដឹងច្រើន និងសមត្ថភាពក្នុងការការពារខ្លួនពួកគេ។

ចែករំលែកនៅក្នុងកាសែត Dan Viet អ្នកជំនាញផ្នែកអប់រំ លោកបណ្ឌិត Vu Thu Huong អតីតសាស្ត្រាចារ្យនៃនាយកដ្ឋានបឋមសិក្សា នៃសាកលវិទ្យាល័យ Hanoi បាននិយាយថា សំណាងល្អដែលឧបទ្ទវហេតុនៅ Binh Thuan មិនមែនជាករណីចាប់ជំរិតកុមារ។ តែទោះជាយ៉ាងណា ឪពុកម្តាយក៏ត្រូវបង្រៀនកូនរបស់ពួកគេជាបន្ទាន់ផងដែរ ដើម្បីចៀសវាងការចាប់ជំរិត។

លោកបណ្ឌិត Huong បានចែករំលែកថា៖ «ឪពុកម្តាយត្រូវបង្កើតច្បាប់មួយចំនួនក្នុងគ្រួសារ ហើយសុំឱ្យកូនៗគោរពតាមយ៉ាងម៉ឺងម៉ាត់ ពោលគឺពេលកូនចង់ចេញក្រៅផ្ទះ ត្រូវជូនដំណឹង ឬសុំការអនុញ្ញាតពីឪពុកម្តាយ។​ បើកូនចង់ចេញទៅក្រៅ ជាពិសេស ចាំបាច់ត្រូវសុំការអនុញ្ញាតពីឪពុកម្តាយជាមុន និងមានផែនការរៀបចំសម្រាប់ការធ្វើដំណើរ។ នៅពេលដែលកូនៗរង់ចាំឪពុកម្តាយមកទទួលពួកគេនៅសាលា ចាំបាច់ត្រូវមានការអនុសញ្ញាមួយចំនួន។ ឧទាហរណ៍ ប្រសិនបើឪពុកម្តាយសុំឱ្យនរណាម្នាក់ទៅយកពួកគេ គួរតែមានពាក្យសម្ងាត់សម្រាប់ពួកគេ ដូច្នេះកុមារអាចដោះប្តូរជាមួយអ្នកមកយកពួកគេ។ ហើយវិធីនេះនឹងជួយកុមារការពារនរណាម្នាក់ក្លែងបន្លំជាអ្នកដែលមកយកពួកគេ ហើយចាប់ជំរិតពួកគេដើម្បីធ្វើពាណិជ្ជកម្ម។ ឪពុកម្តាយត្រូវប្រាប់កូនរបស់ពួកគេ កុំឱ្យទទួលយកអំណោយពីមនុស្សចម្លែកជាដាច់ខាត។

ប្រសិនបើនរណាម្នាក់ត្រូវការជំនួយ សូមឲ្យកុមាររត់ទៅប្រាប់ប៉ូលីស ឬមនុស្សធំឱ្យមកជួយ ប៉ុន្តែកុំចូលរួមដោយផ្ទាល់ក្នុងការជួយ ព្រោះពួកគេមិនទាន់មានសមត្ថភាពនេះនៅឡើយ។ កុមារត្រូវទន្ទេញលេខទូរស័ព្ទរបស់មនុស្សជិតស្និទ្ធ ដូចជា ម្តាយ ឪពុក ជីដូន បងប្អូន ជាដើម ក្នុងករណីមានតម្រូវការ កុមារគួរទាក់ទងសាច់ញាតិភ្លាមៗ ដើម្បីទទួលបានជំនួយ។ កុមារមិនគួរចង់ដឹងចង់ឃើញ ហើយប្រមូលផ្តុំនៅកន្លែងសាធារណៈ ឬនៅពេលដែលពួកគេឃើញគ្រោះថ្នាក់ ឬឧបទ្ទវហេតុនៅលើផ្លូវ។ នៅពេលដែលអ្នកឃើញហ្វូងមនុស្សប្រមូលផ្តុំគ្នា អ្នកគួរតែប្រញាប់ត្រឡប់ទៅផ្ទះវិញ ជាជាងឈរមើលជុំវិញ។

ពេលចេញទៅក្រៅ កុមារគួរទៅជាមួយក្រុមមនុស្ស ៣ ឬ ៤ នាក់។ ជៀស​វាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ពេក ឬ​កន្លែង​ស្ងាត់​ពេក។ ជៀសវាងកន្លែងដែលមានទឹក កុំអនុញ្ញាតឱ្យកុមារចេញទៅក្រៅតែម្នាក់ឯង ចូលទៅកន្លែងងឹត កុំឱ្យនរណាម្នាក់ប៉ះផ្នែកឯកជនរបស់ពួកគេឲ្យសោះ។ ពេល​ឃើញ​ជន​សង្ស័យ​ដើរ​តាម ហើយ​សុំ​ជិះ​ទៅ​ផ្ទះ ឬធ្វើជាចិត្តល្អជួយជូនទៅផ្ទះ សូមបដិសេធ។ ប្រសិនបើគ្មានប៉ូលីសនៅតាមផ្លូវទេ ចូរជ្រើសរើសស្ត្រីចំណាស់បំផុតដែលមើលទៅដូចជាគាត់ទៅផ្សារ ដើម្បីចូលទៅជិត ហើយសួរសំណួរ នោះមនុស្សអាក្រក់នឹងគិតថាជាកូនបានជួបសមាជិកគ្រួសារហើយ រូបគេនឹងចាកចេញ ហើយស្រែកខ្លាំងៗ រួចរត់ចេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×