Wednesday, August 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គល សាន្ត ប៊ុនធឿន ចេញលិខិតសុំទោស អគ្គនាយកដា្ឋនពន្ធនាគារ បន្ទាប់ពីបានធ្វើការអធិប្បាយដោយអាការៈស្រវឹង ដោយពាក្យពេចន៍មិនសមរម្យក្នុង ន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរ ដល់ប្រធានពន្ធនាគារ និង មន្ត្រី ពន្ធនាគារ

ភ្នំពេញ ៖ បុគ្គល សាន្ត ប៊ុនធឿន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានចេញលិខិតសុំទោស អគ្គនាយកដា្ឋនពន្ធនាគារ។ បុគ្គល សាន្ត ប៊ុនធឿន ភេទប្រុស អាយុ ៥៧ សញ្ជាតិ ខ្មែរ មានទីលំនៅផ្ទះ លេខ58 ផ្លូវលំ 28 ភូមិទួលរកា1 សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចេញលិខិតសូមគោរពជូន អគ្គនាយកដា្ឋនពន្ធនាគារដែលមានខ្លឹមសារថា “ខ្ញុំបាទបានធ្វើការអធិប្បាយដោយអាការៈស្រវឹង ដោយពាក្យពេចន៍មិនសមរម្យក្នុង ន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរ ដល់ប្រធានពន្ធនាគារ និង មន្ត្រី ពន្ធនាគារដោយ បានប្រើពាក្យថា “អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ គេយកបាយឱ្យប្ដីគេស៊ីវាទាល់តែអ្នក ឯង ដេក ជាមួយអាឆ្មាំគុក” ក្នុងវីដេអូផ្សាយផ្ទាល់ (Live) តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីរាត្រីថ្ងៃទី២៨ ខែធ្នូ ២០២៣ ក្នុងគណនីហ្វេសប៊ុកឈ្មោះ San Buntheoun ។ ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូន អគ្គនាយកដ្ឋានពន្ធនាគារថា ការនិយាយរបស់ ខ្ញុំបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រី ពន្ធនាគារ ពិត ប្រាដកមែន។ខ្ញុំបាទសូមចេញលិខិតសុំទោសជាសាធារណៈដោយភ្ជាប់ជាមួយស្នាមម ដៃ។ អាស្រ័យហេតុនេះខ្ញុំបាទសុំទោសចំពោះកំហុសឆ្គងនេះ។ សូមអគ្គនាយកដ្ឋានពន្ធនាគារទទួលការរាប់អានដោយស្មោះស្ម័គ្រពីខ្ញុំបាទ”។

សូមរំលឹកផងដែរថា អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ថា ក្រោយពីបានឃើញការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីរាត្រី ថ្ងៃ ព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគណនីឈ្មោះ San Buntheoun បុគ្គល សាន ប៊ុនធឿន អតីតអ្នកសារព័ត៌មានអនឡាញ បានធ្វើការអត្ថាធិប្បាយក្នុងអាការស្រ វឹងដោយពាក្យពេជន៍មិនសមរម្យក្នុងន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរ ដល់ប្រធានពន្ធនាគារ និង មន្ត្រីពន្ធនាគារដោយបានប្រើពាក្យថា “អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ គេយកបាយឱ្យប្ដីគេស៊ីវាទាល់តែអ្នកឯង ដេក ជាមួយអាឆ្នាំគុក”។

ក្នុងនាមមន្ត្រីពន្ធនាគារគ្រប់រូបទូទាំងប្រទេសរួមទាំងមន្ត្រីដែលបានចូលនិវត្តន៍ហើយក្តី អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ចាត់ទុកការធ្វើសកម្មភាពផ្សព្វផ្សាយគ្មានមូលដ្ឋាន ចោទប្រកាន់ មាក់ងាយជាសាធារណៈ មកលើមន្ត្រីរាជការរបស់ឈ្មោះ សាន្ត ប៊ុនធឿន មិនគ្រាន់តែជាទង្វើអសីលធម៌ លាបពណ៌ញុះញង់ ឱ្យមហាជន រើសអើង ស្អប់ខ្ពើម មកលើមន្ត្រីពន្ធនាគារប៉ុណ្ណោះទេ តែវាជាសកម្មភាពល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចមានចែងក្នុង មាត្រា៥០២ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីមានអំពើខុសឆ្គងណាមួយប្រព្រឹត្តដោយមន្ត្រីពន្ធនាគារ ទាំងក្របខណ្ឌច្បាប់ ក្របខណ្ឌសិទ្ធិមនុស្ស និងសីលធម៌សង្គម អគ្គនាយកដ្ឋានពន្ធនាគារតែងលើកទឹក ចិត្តជនរងគ្រោះឱ្យដាក់ពាក្យបណ្ដឹងមកស្ថាប័នតុលាការ ក្រសួងមហាផ្ទៃ ឬស្ថាប័នមានសមត្ថកិច្ចដទៃទៀតមិនមែន ធ្វើការបកស្រាយដោយពាក្យសម្ដីគ្មានសីលធម៌ គ្មានការទទួលខុសត្រូវដូចបុគ្គល សាន្ត ប៊ុនធឿននេះឡើយ។

អគ្គនាយកដ្ឋានពន្ធនាគារ សូមធ្វើការថ្កោលទោស និងតម្រូវឱ្យឈ្មោះ សាន្ត ប៊ុនធឿន ចេញមុខធ្វើការសុំទោសជាសាធារណៈជាបន្ទាន់។ ក្នុងករណីឈ្មោះ សាន្ត ប៊ុនធឿន មិនបានធ្វើតាមការតម្រូវខាងលើ រយៈពេល ៤៨ ម៉ោងបន្ទាប់ពីថ្ងៃចេញផ្សាយលិខិតនេះ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជញជាបដោយក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រ៕

×