ភ្នំពេញ ៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៣១ថ្ងៃ ចាប់គិតពីថ្ងៃទី១ ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ កើតឡើងចំនួន ២៣៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៣០នាក់ របួសសរុប ៣៦១នាក់ របួសធ្ងន់ ២២១នាក់ របួសស្រាល ១៤០នាក់ ។
មូលហេតុគ្រោះថ្នាក់ចរាចរ ល្បឿន ៩៦លើក ស្លាប់៥៣នាក់ ស្រវឹង ១៣លើក ស្លាប់៧នាក់ ប្រជែង២០លើក ស្លាប់១៨នាក់ មិនប្រកាន់ស្តាំង ៣០លើក ស្លាប់២២នាក់ មិនគោរពសិទ្ធិ៤១លើកស្លាប់១៥នាក់ បត់គ្រោះថ្នាក់ ២៦លើក ស្លាប់៩នាក់ កត្តាយាន ១០លើក ស្លាប់៥នាក់ ងងុយដេក ២លើក ស្លាប់១នាក់ និងខូតខាតម៉ូតូ ២៤៥គ្រឿង រថយន្តតូច ១១៦គ្រឿង រថយន្តធំ ៤៩គ្រឿង យានផ្សេងៗ ២៩គ្រឿង ថ្មើរជើង២០នាក់ ។ រាជធានីខេត្តដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើន គឺខេត្តកណ្តាល ២៦លើក ស្លាប់១៦នាក់ របួស៧៩នាក់ កំពង់ធំ ១២លើក ស្លាប់១៣នាក់របួស១០នាក់ ភ្នំពេញ ២៦លើក ស្លាប់១៣នាក់ របួស២៥នាក់ កំពង់ស្ពឺ ៩លើក ស្លាប់៧នាក់ របួស៨នាក់ កំពត ១១លើក ស្លាប់៧នាក់ របួស១៦នាក់ ព្រះសីហនុ ១២លើក ស្លាប់៧នាក់ របួស២១នាក់ សៀមរាប ៥លើក ស្លាប់៧នាក់ របួស៣នាក់ កំពង់ឆ្នាំង ១៣លើក ស្លាប់៦នាក់ របួស១៨នាក់ ពោធិ៍សាត់ ៦លើក ស្លាប់៦នាក់ របួស៣នាក់ បន្ទាយមានជ័យ ១០លើក ស្លាប់៥នាក់ របួស២១នាក់ ។ ផ្លូវជាតិ ដែលមានមនុស្សដោយគ្រោះថ្នាក់ចរាចរ គឺ ផ្លូវជាតិលេខ១ ស្លាប់៦នាក់ លេខ២ ស្លាប់៣នាក់ លេខ៣ ស្លាប់១០នាក់ លេខ៤ ស្លាប់១៤នាក់ លេខ៥ ស្លាប់៩នាក់ លេខ៦ ស្លាប់១៧នាក់ លេខ៧ ស្លាប់៦នាក់ លេខ៨ ស្លាប់១នាក់ លេខ២១ ស្លាប់៣នាក់ លេខ៣១ ស្លាប់១នាក់ លេខ៤១ ស្លាប់៦នាក់ លេខ៧៨ ស្លាប់២នាក់ លេខ៦២ ស្លាប់២នាក់ និងផ្លូវជាតិលេខ ៥៨ ស្លាប់៤នាក់ ផ្លូវខេត្តស្លាប់៣២នាក់ ផ្លូវលំ ស្លាប់១០នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់សរុបចំនួន១៣០នាក់ ស្រី១៥នាក់ គឺអ្នកជិះម៉ូតូស្លាប់ចំនួន១០៣នាក់ (ពេលយប់៦៥នាក់) រថយន្តតូច ស្លាប់ ៩នាក់ (យប់៦នាក់) យានផ្សេងៗ ស្លាប់៦នាក់ (យប់៤នាក់ ) ថ្មើរជើង ស្លាប់១២នាក់ (យប់៦នាក់ ) ចំណែកឯករណីមិនពាក់មួកសុវត្ថិភាពវិញ អ្នកស្លាប់ចំនួន៨១នាក់ ស្នើនឹង៨០ភាគរយ ដោយអ្នកបើកបរ ៦៥នាក់ និងអ្នករួមដំណើរ ១៧នាក់ ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក(យប់៤លើក) បណ្តាលឲ្យស្លាប់ ៨នាក់ របួសធ្ងន់ ៨នាក់(ស្រី១នាក់) របួសស្រាល ៥នាក់(ស្រី៣នាក់) មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់ ១៧នាក់(យប់៧នាក់) ។នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ១២លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២២គ្រឿង ក្នុងនោះមានម៉ូតូ ១៧គ្រឿង រថយន្តតូច ៤គ្រឿង គោយន្ត ១គ្រឿង ។បណ្តាលមកពី ល្បឿន ៤លើក(ស្លាប់២នាក់) , មិនគោរពសិទ្ធិ ២លើក, មិនប្រកាន់ស្តាំ ២លើក(ស្លាប់២នាក់), ប្រជែង ១លើក(ស្លាប់២នាក់), បត់គ្រោះថ្នាក់ ២លើក(ស្លាប់១នាក់) និងស្រវឹង ១លើក(ស្លាប់២នាក់) ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៧លើក ផ្លូវខេត្ត ៣លើក ផ្លូវលំ ២លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១០លើក រថយន្តតូច ១លើក គោយន្ត ១លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តសៀមរាប ១លើក ស្លាប់១នាក់, ក្រចេះ ៣លើក ស្លាប់១នាក់ របួស៤នាក់(ស្រី៣នាក់), កោះកុង ១លើក ស្លាប់១នាក់ របួស២នាក់(ស្រី១នាក់), ព្រៃវែង ១លើក ស្លាប់១នាក់, ភ្នំពេញ ១លើក ស្លាប់១នាក់ របួស១នាក់, បាត់ដំបង ១លើក ស្លាប់១នាក់ និងខេត្តតាកែវ ១លើក ស្លាប់១នាក់ របួស១នាក់ ៕ ដោយ ៖ កូឡាប