កាលពី ៥ ឆ្នាំមុន ក្នុងខែ សីហា ២០១៥ ព័ត៌មាននៃពិធីមង្គលការមួយនៅក្នុងប្រទេសវៀតណាម បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ខណៈដែលកូនក្រមុំអាយុ ៦២ ឆ្នាំ បានរៀបការជាមួយកូនកំលោះអាយុ ២៦ ឆ្នាំ ដែលមានគម្លាតអាយុខុសគ្នារហូតដល់ទៅ ៣៥ ឆ្នាំ។
តែដោយឡែកថ្មីៗនេះ ភាគីខាងស្រីបានក្លាយជាចំណុចចាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណិតម្ដងទៀត ក្រោយមុខមាត់របស់ស្រ្តីវ័យ ៦៧ ឆ្នាំ រូបនេះដែលទើបនឹងវះកាត់កែសម្ផស្ស ដើម្បីរក្សាភាពក្មេងរួចមក ហើយបានបង្ហើបឲ្យដឹងថា៖ «ឥឡូវ ខ្ញុំអាយុ៦៧ឆ្នាំហើយ ខ្ញុំស្រលាញ់សម្រស់ខ្ញុំណាស់ ហើយមនុស្សស្រីក៏មិនគួរនៅអាក្រក់ ដោយសារតែមិនចេះតុបតែងខ្លួននោះទេ»។
ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលស្រ្តីចំណាស់រូបនេះធ្វើការវះកាត់កែសម្ផស្ស។ គាត់បានចំណាយលុយទៅលើភាពស្រស់ស្អាតជាច្រើនលើក ដូចជាការសាក់ចិញ្ចើម សាក់បបូរមាត់ និងកែច្រមុះជាដើម។ តែទោះជាបែបណា អ្នកនិយមលេងអ៊ីនធឺណិតមិនអាចជួយអ្វីបានទេ ប៉ុន្តែមានការបារម្ភពីសុខភាពរាងកាយរបស់ស្រ្តីរូបនេះជាខ្លាំង ហើយគេជឿថា ប្តីរបស់គាត់ក៏បារម្ភដូចគ្នាដែរ។
ដូច្នេះហើយ ក្រោយពីទទួលបានការវះកាត់កែមុខរួច ស្រ្តីចំណាស់រូបនេះក៏បានឲ្យដឹងថា គឺគាត់មិនហ៊ានប្រាប់ប្ដីអំពីរឿងនេះទេ ព្រោះ «បើដឹងច្បាស់ជាគាត់ខឹងនឹងស្លាប់ហើយ»។ ដូច្នេះពេលប្តីគាត់ទូរស័ព្ទមក គាត់ត្រូវដាក់សញ្ញាយន្តហោះ ធ្វើពុតថាជាប់រវល់ ជំនួសឲ្យការទូរស័ព្ទទេ។
ទោះជាបែបណា សម្រាប់ជីវិតបច្ចុប្បន្នរបស់គូស្នេហ៍ដែលមានគម្លាតអាយុ៣៥ឆ្នាំមួយគូនេះ បានកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងបំផុតនៅលើបណ្តាញសង្គម ខណៈអ្នកទាំងពីរតែងតែចែករំលែករូបភាព និងក៏ដូចវីដេអូឃ្លីប បង្ហាញពីភាពផ្អែមល្ហែមនឹងគ្នាគួរឲ្យច្រណែន ជាពិសេសប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី៥ របស់ពួកគេ កាលពីខែកញ្ញាឆ្នាំមុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង