កណ្តាល ៖ នគរបាលស្រុកលើកដែក បានឲ្យដឹងថានៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ១៧ មានករណី “រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន” កើតហេតុនៅចំណុចលើផ្លូវជាតិលេខ ១៤ ស្ថិតក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់។
ជនសង្ស័យ១នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួន ឈ្មោះ ស្តុំ អ៊ិនត្រាចាក់(ហៅចាក់)ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល មានសារធាតុញៀននៅក្នុងទឹកនោម (ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក÷ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន ១កញ្ចប់តូច,លុយខ្មែរចំនួន ៥០០០រៀល,ម៉ូតូ ម៉ាក HONDA cub 50 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ព្រែវែង 1A.5885 មួយគ្រឿង។ នៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ បានផ្តល់ព័ត៌មានមកផ្នែកជំនាញប្រឆាំងគ្រឿងញៀនថា មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនជិះម៉ូតូទៅទិញថ្នាំញៀន និងប្រាប់អំពីភិនភាគរបស់មុខសញ្ញា ពេលនោះកម្លាំងជំនាញបានសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ ចុះធ្វើប្រតិបត្តិការ តាមផ្លូវជាតិលេខ14 ដើម្បីចាប់មុខសញ្ញា ពេលទៅដល់ចំណុចកើតហេតុក៏ឃើញមុខសញ្ញា ដែលមានភិនភាគតាមព័ត៌មានផ្តល់ ឲ្យក៏ធ្វើការស្ទាក់ដំណើរភ្លាមនោះ ជនសង្ស័យម្នាក់ឈ្មោះ រតនា បានទម្លាក់វត្ថុម្យ៉ាងដែលជាកញ្ចប់តូចពីដៃរបស់ខ្លួន ទៅលើថ្នល់ រួចលោតចុះពីលើម៉ូតូរត់គេចខ្លួនបាត់ រីឯឈ្មោះ ស្តុំ អ៊ិនត្រា ចាក់ដែលជាអ្នកឌុប ត្រូវម្លាំងឃាត់ខ្លួនសួរនាំនិងបានពិនិត្យមើលវត្ថុ ដែលជនសង្ស័យរតនាទម្លាក់ចោលនោះ វាគឺជាម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យ សារធាតុញៀនប្រភេទម៉ាទឹកកក មួយកញ្ចប់តូច ទើបកម្លាំងបាននាំខ្លួនជនសង្ស័យនិងវត្ថុតាង មកអធិការដ្ឋានដើម្បីបន្តនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ