Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លួច​ម៉ូតូ​មាន​បំពាក់ GPS ត្រូវ​ម្ចាស់​តាម​រក​ឃើញ ដល់​ក្នុងផ្ទះ​ចោរលួច ពី​ខេត្ត​កណ្តាល ដល់​ខេត្ត​តាកែវ

​កណ្តាល​ ៖ កិច្ចប្រតិបត្តិការ ស្រាវជ្រាវ​អំពើ​លួច​កាច់​ក​ម៉ូតូ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ចោរលួច​កាច់​សោរ-ក​ម៉ូតូ​យ៉ាង​ជំនាញ ចំណែក​ម៉ូតូ​រក​ឃើញ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។​

​នគរបាល​ស្រុក​អង្គស្នួល បានឲ្យដឹងថា មាន​ករណី អំពើ​លួច (​កាច់​សោក ម៉ូតូ​) កើតហេតុ​ថ្ងៃទី​៣១ ខែកក្កដា​ឆ្នាំ​២០១៨ ​វេលា​ម៉ោង​៣​រសៀល នៅ​ចំណុច ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​។ ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ជៃ ជឿន ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​ថ្នល់ទទឹង​ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គ​ខេត្តកណ្តាល​។ ជនសង្ស័យ​ឈ្មោះ​អេម សំអាត ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ ទីលំនៅ​ភូមិ​ត្រ​ពាំ​វែង​ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ​។​

វត្ថុតាង​ចាប់យក ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ​ស្លាក​លេខ​កណ្តាល 1E-4186 (​របស់​ជន​រង​​គ្រោះ​) ។ នៅ​មុន ពេល​កើតហេតុ​ជនរងគ្រោះ មាន​ឈ្មោះ​ខាងលើ​បាន​នាំ​ប្រពន្ធ​កូន​ចូល​សម្រាក លុះ​ព្រឹក​ឡើង​ម៉ោង​៦.៣០​នាទី​ថ្ងៃ​ខែ​ឆ្នាំ​កើត​ហេតុ​ខាងលើ ជនរងគ្រោះ​បាន​ក្រោក​ពី​ដេក ស្រាប់តែ​បាត់​ម៉ូតូ​ដែល​មាន​ភិនភាគ​ខាងលើ​ខ្លួន ក៏​បាន​ទាញ​ទូរស័ព្ទ​ដើម្បី​ឆែក GPS ស្រាប់តែ​មាន​សញ្ញា​ចង្អុល​តាម​ផ្លូវជាតិ​លេខ​៣ ខ្លួន​បាន​ហៅ​មិត្តភក្តិ​ម្នាក់ទៀត ហើយក៏​បើកឡាន​តាមរក​ម៉ូតូ តាម​សញ្ញា​បង្ហាញ​របស់​GPS និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ។ ដោយ​បាន​កិច្ចសម្របសម្រួល និង​ដឹកនាំ​របស់​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល និង សាលាដំបូង​ខេត្តតាកែវ បាន​ការចង្អុល​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា ស្នងការរង ខេត្ត​កណ្ដាល​និង​ឧត្តមសេនីយ៍ទោ ស្នងការ​ខេត្ត​តាកែវ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​តាម រុករក​ស្រាវជ្រាវ កំណត់​មុខសញ្ញា ឈាន​ដល់​ចាប់​បាន​ជនសង្ស័យ​១​នាក់ បាន​រត់គេចខ្លួន មក​សំងំ​នៅក្នុង​ផ្ទះ ហើយ​ត្រូវបានកង កម្លាំង ព័ទ្ធ​ឆែកឆេរ រក​ចាប់​បាន និង រកឃើញ ម៉ូតូ​១​គ្រឿង​ជា​របស់​ជនរងគ្រោះ និង​សម្ភារៈ មួយចំនួន​ទៀត​សម្រាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ បច្ចុប្បន្ន​វត្ថុតាង និង​ជនសង្ស័យ​បញ្ជូនមក ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ដោយ ៖ បញ្ញាស័ក្តិ

     

×