Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបភាព​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៦ រ៉ិចទ័រ នៅ​ជប៉ុន និង​រលក​ស៊ូ​ណា​មិ គួរឲ្យ​ខ្លាច

​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ២០២៤ វេលា​ម៉ោង​ ៤ ​និង​១៦​នាទី​រសៀល (ម៉ោងក្នុងតំបន់) ប្រទេសជប៉ុន គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានកើតឡើង មុនពេលឡើងដល់កម្រិតដល់ ៧.៦ រ៉ិចទ័រ ស្ថិតនៅតំបន់ Notocho ខេត្ត Ishikawa ភាគកណ្តាលនៃប្រទេសជប៉ុន ដែលមានចម្ងាយប្រហែល ៥២៦ គីឡូម៉ែត្រ ពីទីក្រុងតូក្យូ។

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន ​បាន​ព្រមាន​ថា រលក​យក្ស​ស៊ូ​ណា​មិ ​មាន​កម្ពស់​ពី ​៣ ​ទៅ ​៥ ​ម៉ែត្រ ​អាច​នឹង​កើតឡើង​ចាប់ពី​ម៉ោង​ ២​ និង ​២០ ​នាទី​ រសៀល​តទៅ​។ នៅក្នុងខេត្ត Ishikawa ខេត្ត Toyama Hokkaido (Otaru) ខេត្ត Niigata Fukui ផ្នែកខាងជើងនៃខេត្ត Hyogo និងខេត្ត Yamagata និងព្រមទាំងព្រមានឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិនៅក្នុងខេត្តក្បែរនោះផងដែរ។ រលកអាចខ្ពស់ជាងការរំពឹងទុកនៅក្នុងតំបន់នីមួយៗ ហើយការព្រមានបន្ថែមអាចត្រូវបានចេញនៅក្នុងតំបន់ផ្សេងទៀត។

ដោយឡែកថ្មីៗនេះ នៅក្នុងពិភពអនឡាញ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានចេញមកបង្ហោះរូបភាពនៃស្ថានភាពរលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន ដែលធ្វើឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈអ្នកប្រើប្រាស់បណ្តាញសង្កមជាច្រើន បានផ្ញើការលើកទឹកចិត្ត និងបួងសួងសូមឲ្យប្រជាជនជប៉ុន និងជាតិសាសន៍ដទៃ មានសុខសុវត្ថិភាពទាំងអស់គ្នា។

ជាក់ស្តែង​ អ្នកប្រើប្រាស់ Twitter ឈ្មោះ ChaudharyParvez បានចេញមកបង្ហោះវីដេអូឃ្លីបរយៈពេលមួយនាទី ដែលបង្ហាញរលកយក្សស៊ូណាមិ វាយប្រហារទីក្រុង។ ខណៈអ្នកប្រើប្រាស់ Twitter ឈ្មោះ ChaudharyParvez បានបង្ហោះវីដេអូឃ្លីបនៃពេលដែលរលកយក្សស៊ូណាមិ បានវាយប្រហារ និងចាប់ផ្តើមវាយលុកឆ្នេរសមុទ្រ។ រីឯអ្នកប្រើប្រាស់ Twitter ឈ្មោះ hioooooomn ក៏បានបង្ហាញពីពេលបើកបរ ខណៈ​​ទឹក​ទន្លេ​នៅ​សងខាង​​រលក​ដ៏​ខ្លាំងគួរឲ្យខ្លាច និងវីដេអូឃ្លីបរបស់អ្នកប្រើប្រាស់ Twitter ឈ្មោះ ChaudharyParvez បង្ហាញរូបភាពផ្ទះសម្បែងរងការខូចខាតធ្ងន់ធ្ងរពីការរញ្ជួយដីនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×