Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​គូស្នេហ៍១គូ​ឈ្លោះប្រកែក​គ្នា​ទាំង​កណ្ដា​លយប់ ខណៈ​ខាង​ប្រុស​ទា,,ត់​ខាង​ស្រី១ជើ,,ង​ទៅលើ​ដី សមត្ថកិច្ច​និង​អ្នកដំណើរ​ខំ​នាំគ្នា​ទៅ​ជួយ ស្រាប់តែ​ខាង​ស្រី​បោះសម្តី​បែបនេះ ធ្វើ​ឲ្យ​ម្នាក់​ៗ​ស្រឡាំង​កាំង

spot_img

នៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខណៈដែលមន្ត្រីល្បាតខេត្ត Samut Prakan កំពុងបំពេញភារកិច្ចការពារសន្តិសុខក្នុងតំបន់ នៅ​ពេល​នោះ ពួកគេក៏​បាន​ប្រទះឃើញ​ហេតុការណ៍ ខណៈបុរស​ និងនារីម្នាក់​កំពុង​ឈ្លោះ​ប្រកែក​គ្នា ស្ថិតនៅទល់មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈមួយកន្លែង មុនពេល​បុរស​រូបនោះ​ចាប់ផ្តើម​ប្រើ​ហឹង្សា​វាយទៅលើ​នារីជាសង្សា​រ រហូត​ដល់នាងដេកដួល​លើដី។ ក្រោយពីបានឃើញបែបនេះ ​កម្លាំងក៏បានប្រញាប់ប្រញាល់​ចុះ​ទៅ​អន្តរាគមន៍ និង​សម្របសម្រួល។

ពេល​ទៅ​ដល់ រក​ឃើញថាអ្នក​ទាំង​២​ស្រវឹង​ស្រា មន្ត្រី​ក៏បាន​ចូល​ទៅ​សួរ​នាំ ហើយបាន​ដឹង​ថា​អ្នក​ទាំង​ពីរ​ជា​សង្សារ​នឹង​គ្នា។ បុរស​នោះ​មានអាយុ​ ២៦ ​ឆ្នាំ ជនជាតិ​ឡាវ រីឯនារីជាសង្សារអាយុ​២៥​ឆ្នាំ ជាជនជាតិ​ឡាវដូចគ្នា។ នាង​មាន​ស្នាម​របួស​នៅ​ថ្ពាល់​ខាងស្តាំ នៅនៅលើរាងកាយ​។ ខណៈពេលនោះ ក៏មានអ្នកដំណើរចិត្តល្អជួយសង្គ្រោះបឋម ប៉ុន្តែ​នារី​រូប​នោះ​បដិសេធ​ឲ្យជួយ​ព្រម​ព្យាបាលនោះទេ។ ផ្ទុយទៅវិញ នារីរូបនោះ​បាន​បញ្ជាក់​ថា នាង​មិន​អី​ទេ ហើយ​បាន​ប្រាប់​មន្ត្រី​ថា គ្រាន់តែជំពប់ជើង​ដួលប៉ុណ្ណោះ ​មិនមែន​ត្រូវ​បាន​មិត្ត​ប្រុសវាយឲ្យរបួស​អ្វីឡើយ។

លើសពីនេះ ស្ត្រី​រូប​នេះ​បាន​លើក​មេដៃ​ចំនួន​ពីរ​ទៅកាន់​មន្ត្រី​ដោយ​និយាយ​ថា ពួកគេ​នៅ​តែ​ស្រលាញ់​គ្នា​ដូច​មុនទៀត មុន​នឹង​អ្នក​ទាំង​ពីរ​កាន់ដៃគ្នា​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញយ៉ាងរំភើយ ដែលធ្វើមន្រ្តីប៉ូលិស និងមនុស្សម្នាអ្នកដំណើរជាច្រើន មាន​ការ​ងឿង​ឆ្ងល់​ និងហួសចិត្តខ្លាំងគ្រប់ៗគ្នាតែម្តង។

តាម​ការ​សាកសួរ បុរសជាសង្សារបាន​និយាយ​ថា កន្លង​មក​រូប​គាត់​និង​មិត្ត​ស្រី​ បាន​មក​អង្គុយ​ផឹក​ស្រាបៀ​​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែងនៅក្នុង​តំបន់​នោះ។ រហូតដល់ហាងបិទ មិត្តស្រីរបស់គាត់ខ្ញុំបានមកប្រាប់ថា ខ្លួនគាត់មិនស្មោះទេ ហើយអង្គុយយំមិនព្រមចូលបន្ទប់ ក៏មកវាយគាត់។ ដោយ​ខឹង​ខ្លាំងពេក គាត់ក៏​បាន​ទាត់​មិត្ត​ស្រី១ជើងបណ្តាលឲ្យ​ដួល រហូត​ដល់​សមត្ថកិច្ច​មក​ដល់។ ទោះ​​ជា​យ៉ាង​ណា​ ពួក​គេ​នៅ​តែ​ស្រលាញ់​គ្នា​ដូច​មុន។ លុះ​ត្រឡប់​មក​បន្ទប់​វិញ​ក៏​សន្យា​ថា​មិន​ធ្វើ​បាប​មិត្ត​ស្រី​ឡើយ។

មន្ត្រីមកពីសមាគមសង្គ្រោះ Samut Prakan បាននិយាយថា លោកកំពុងបំពេញភារកិច្ច ខណៈបានឃើញហេតុការណ៍នេះ។ ដោយ​ខ្លាច​ស្ត្រី​រងគ្រោះមាន​គ្រោះថ្នាក់ គាត់​ក៏​ប្រញាប់​នាំ​កម្លាំង​មក​ជួយ ។ ប៉ុន្តែ​ពេល​ទៅ​ដល់ ​អ្នក​ទាំង​ពីរ​បាន​បញ្ជាក់​ថា ​មិន​បាន​ធ្វើ​បាប​គ្នា​ទេ វា​ជា​ការ​យល់​ច្រឡំប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×