ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភជារៀងរាល់ខែចំនួន៥០ម៉ឺនរៀល ជូនលោកយាយលក់សណ្តែកដី ព្រះជន្ម៨៧ឆ្នាំ ដើម្បីឲ្យលោកយាយឈប់លក់សណ្តែកដី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បានប្រកាសឧបត្ថម្ភថវិកា ក្នុង១ខែ ៥០ម៉ឺនរៀល ជូនដល់លោកយាយម្នាក់ អាយុ៨៧ឆ្នាំ ក្នុងដែលបានមកលក់សណ្ដែកដីស្ងោ ដល់រាជធានីភ្នំពេញ ហើយត្រឡប់ទៅខេត្តតាកែវ វិញជារៀងរាល់ថ្ងៃ។

តាមរយៈបណ្តាញសង្គម នារល្ងាចថ្ងៃទី២ខែមករាឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖ “ថ្ងៃនេះតាមរយៈ លោក សេង ទៀង ខ្ញុំឱ្យរកលោកយាយលក់សណ្តែកដីស្ងោដែលមានព្រះជន្ម៨៧ឆ្នាំ។ គាត់ចេញពីខេត្តតាកែវ មកលក់នៅភ្នំពេញ មកព្រឹកត្រឡប់ទៅវិញពេលល្ងាច។

ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដី ដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញ នូវការផ្តល់ថវិការបស់ខ្ញុំ៥០ម៉ឺនរៀលក្នុងមួយខែ។ ទឹកប្រាក់នេះមានចំនួនច្រើន ជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ១ម៉ឺនរៀលក្នុងមួយថ្ងៃ។ ថ្ងៃនេះក៏បានផ្តល់ថវិកាជូនលោកយាយ២លានរៀលផងដែរ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម