ថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះក្នុងក្រុម «យើងជាអ្នកប្រើប្រាស់ We are consumers» ដោយបង្ហាញរូបភាពនៃការស្ងោរឆ្អឹងជ្រូកនៅក្នុងឆ្នាំង ប៉ុន្តែឃើញថាទឹកបែរជាមានពណ៌ខ្មៅ។ ដូច្នេះហើយទើបមានចម្ងល់កើតឡើងថា តើអ្វីទៅជាមូលហេតុពិតប្រាកដ?។
អ្នកបង្ហោះនោះបានបញ្ជាក់ថា គាត់ទិញឆ្អឹងជើងពីអ្នកលក់បោះដុំធំ។ ប៉ុន្តែ នៅពេលដាំឱ្យពុះ ស្រាប់តែទឹកប្រែជាខ្មៅ ទោះប្តូរទឹកឆ្អិន និងឆ្នាំងថ្មីហើយក៏ដោយ ក៏នៅតែចេញពណ៌ខ្មៅដដែល។ គាត់បានឲ្យដឹងថា ជាធម្មតា បើទិញពីផ្សារមកស្ងោរ ទឹកនឹងថ្លា។
បន្ទាប់ពីការបង្ហោះនេះត្រូវបានផ្សព្វផ្សាយ មានសមាជិកជាច្រើនចូលមកសួរនាំអំពីករណីនេះ ព្រោះឆ្ងល់ថា ហេតុអ្វីពេលស្ងោរឆ្អឹងជ្រូក ទឹកប្រែជាខ្មៅយ៉ាងនេះ? ម្ចាស់ប៉ុស្តិ៍បញ្ជាក់ថា សាច់គ្មានក្លិន ពណ៌សាច់មុនពេលឆ្អិន គឺស្រស់ស្អាត និងធម្មតា។ មុននឹងពុះត្រូវលាងជម្រះដោយទឹកជាច្រើនដង។ ដាំទឹកដំបូង នៅពេលដែលទឹកចាប់ផ្តើមឡើងកំដៅ បើកគម្របហើយ ស្រាប់តែទឹកប្រែពណ៌ដូចធ្យូងអ៊ីចឹង!។ ដូច្នេះ គាត់ក៏បានប្តូរឆ្នាំងហើយប្តូរទឹកឆ្អិន ប៉ុន្តែបន្តពុះ វាមិនបាត់ឡើយ គឺទឹកពណ៌ខ្មៅដដែល។ គាត់បានគិតថា វាមិនមែនជារឿងធម្មតាទេ ព្រោះទិញតាមទីផ្សារមិនដែលជួបរឿងបែបនេះទេ។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះ អ្នកលេងអ៊ីនធឺណិតមួយចំនួនគិតថា នេះពិតជាមិនប្រក្រតី ទឹកមិនខ្មៅពីឈាមទេ។ បើជាឈាម កាលណាឈាមឆ្អិន ដីល្បាប់ក៏អណ្តែតឡើង ហើយទឹកខាងក្រោមក៏ថ្លា ឬពណ៌ត្នោតខ្ចី ប៉ុន្តែវាមិនខ្មៅដូចនេះទេ។ អ្នកខ្លះទៀតគិតថា មូលហេតុអាចបណ្ដាលមកពីសាច់ជ្រូកត្រូវបានបង្កកយូរ ព្រោះខ្ញុំធ្លាប់បានជួបប្រទះករណីដែលមានក្លិននៃសារធាតុរក្សាសាកសព “formalin” ។ អ្នកខ្លះក៏បាននិយាយដែរថា ធ្លាប់ឃើញករណីមាន់ដែលត្រាំក្នុង ហ្វូលីន ដើម្បីរក្សាទុកបានយូរ ហើយពេលដាំទឹកអោយពុះ វាក៏ចេញពណ៌ខ្មៅបែបនេះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង