ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិបអ្នកកាសែតកម្ពុជា និងក្រសួងអធិការកិច្ច រៀបចំវេទិកាពិភាក្សាលើប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់»

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានកិច្ចសហការពីក្រសួងអធិការកិច្ច ក.អ.ក នឹងរៀបចំវេទិការពិភាក្សាដូចប្រធានបទខាងលើ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា។ វេទិកានេះប្រព្រឹត្តិទៅ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅក្រសួងអធិការកិច្ច (ជិតស្ថានទូតរុស្ស៊ី) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានលើកឡើងថា អាចចាត់ទុកថានេះជាលើកទី១ដែល ក.អ.ក រៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ច ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការកិច្ចលើគ្រប់វិស័យនៅកម្ពុជា សំដៅបង្ការទប់ ស្កាត់កែលម្អនឹងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា។

ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតី និងវាគ្មិនក្នុង វេទិកាពិភាក្សានេះ ហើយ ឯកឧត្តម បានពន្យល់អំពីតួនាទីភារកិច្ចសំខាន់ៗរបស់ក្រសួងអធិការកិច្ច ការងារ កំណែទម្រង់ បញ្ហាប្រឈមរួមទាំងបកស្រាយនូវសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន។

ក.អ.ក ចាត់ទុកវេទិកានេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ហើយក៏ជាឱកាសក្នុងការ
លើកឡើងនូវចម្ងល់ផ្សេងៗទាក់ទងនឹងការងារអធិការកិច្ចផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម