ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីហួត ហាក់ ៖ ក្រសួងអធិការកិច្ច ទទួលខុសត្រូវលើការទទួលពាក្យបណ្តឹង អង្កេត និងស្រាវជ្រាវ ទទួលពីប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យស្រាវជ្រាវនៅតាមស្ថាប័ន ទាំងរឿងល្អ និងមិនល្អ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា ការងារសំខាន់ៗ របស់ក្រសួងអធិការកិច្ច មានចំនួន ៣ចំណុច ១៖ ការងារអធិការកិច្ច ២៖ ទទួលបេសកកម្មពីរាជរដ្ឋាភិបាល តាមដានការអនុវត្តច្បាប់ គឺការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងបទដ្ឋានគតិយុត្តិ ដែលមានជាធរមាននៅកម្ពុជា និងទី៣៖ ការទទួលខុសត្រូវលើការទទួលពាក្យបណ្តឹង អង្កេត និងស្រាវជ្រាវ ទទួលពីប្រជាពលរដ្ឋ និងមានសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៉ើបអង្កេតរាប់តាំងពីរូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលដើមបណ្តឹងបានប្តឹងទៅក្រសួង។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី៤ ខែមករា នាទីស្តីការក្រសួង ក្នុងវេទិកាពិភាក្សា លើប្រធានបទ អធិការកិច្ចក្នុងបរិបទកំណែទម្រង់ ដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងអធិការកិច្ច បានរៀបចំឡើង។

ឯកឧត្តម ហួត ហាក់ បានលើឡើងថា ក្រសួងអធិការកិច្ច មានសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវនៅតាមស្ថាប័ន ទាំងរឿងល្អ និងមិនល្អ។ បើឃើញថាស្ថាប័ននោះល្អ ក្រសួងនឹងជួយផ្សព្វផ្សាយឲ្យយកជាគម្រូ តែបើធ្វើអធិការកិច្ចទៅមានកំហុស ក្រសួងអធិការកិច្ច នឹងបន្តនីតិវិធី។ នីតិវិធីនោះ បើកំហុសតូចតាច ស្ថាប័ននោះនឹងត្រូវណែនាំអប់រំ និងកែប្រែ តែបើធ្ងន់ធ្ងរ ត្រូវស្រាវជ្រាវឲ្យច្បាស់ ធ្វើរបាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីចាត់វិធានការ។

ឯកឧត្តម ហួត ហាក់ បានថ្លែងថា ក្រសួងអធិការកិច្ច មានបេសកកម្ម បង្ការ ទប់ស្កាត់ លើកវិធានការដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្ម។

ឯកឧត្តមបន្តថា ការងារសំខាន់ៗ របស់ក្រសួងអធិការកិច្ច មានចំនួន ៣ចំណុច រួមមាន ១៖ ការងារអធិការកិច្ច, ២៖ ទទួលបេសកកម្មពីរាជរដ្ឋាភិបាល តាមដានការអនុវត្តច្បាប់ គឺការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងបទដ្ឋានគតិយុត្តិ ដែលមានជាធរមាននៅកម្ពុជា និងទី៣៖ ការទទួលខុសត្រូវលើការទទួលពាក្យបណ្តឹង អង្កេត និងស្រាវជ្រាវ ទទួលពីប្រជាពលរដ្ឋ និងមានសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៉ើបអង្កេតរាប់តាំងពីរូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលដើមបណ្តឹងបានប្តឹងទៅក្រសួង។ការងារនេះដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តឲ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចនូវភាពខុសគ្នារវាងក្រសួងអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ ដោយឯកឧត្តម បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មានតួនាទីទទួលពាក្យបណ្ដឹងពីពលរដ្ឋ ហើយតាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ និងលើកវិធានការនានា ដែលពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួង-ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនទាំងអស់ ស្របតាមនីតិវិធីធរមាន ដែលមានចែងក្នុងច្បាប់ស្ដិពីការប្រឆាំងអំពើពុករលួយ ។ ប៉ុន្តែ រាល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវររាយការណ៍ទៅកាន់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ខណៈក្រសួងអធិការកិច្ច គឺមានកាតព្វកិច្ចធ្វើរបាយការណ៍គោរពជូនសម្ដេចនាយករដ្ឋមន្ត្រី ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម