អ្នកបុរាណវិទូ បានរកឃើញគ្រឿងអលង្ការលាក់ទុក មានអាយុកាល ២.៨០០ឆ្នាំ នៅកន្លែងកប់ខ្មោចមួយកន្លែង នៅតំបន់ភ្នំ Tarbagatai នៅក្នុងប្រទេសកាហ្សាក់ស្ថាន។
គ្រឿងអលង្កការដែលរកឃើញទាំងនោះមានចំនួន ៣០០ដុំ ហើយវាត្រូវបានគេចាត់ទុកថាជា វត្ថុមានតម្លៃបំផុត និងជារបស់គ្រួសាររាជវង្ស ឬសមាជិកវរជននៃ ក្រុមមនុស្សសាកា ដែលត្រូវគេចាប់យកទៅអាស៊ីកណ្តាល សតវត្សទី ៨មុនគ្រឹស្តសករាជ។
វត្ថុដែលត្រូវបានរកឃើញទាំងនោះរួមមាន ក្រវិល កណ្តឹង បន្ទះមាស សន្លឹកលោហៈ ច្រវ៉ាក់ និងខ្សែកដែលមានបន្តោងមានតម្លៃខ្លាំង…។
បុរាណវិទូរំពឹងថា ពួកគេនឹងអាចរកឃើញសាកសពរបស់ប្តីប្រពន្ធដែលជាម្ចាស់នៃវត្ថុដ៏មានតម្លៃទាំងនោះ ប៉ុន្តែពួកគេមិនទាន់បានជីក និងបើកផ្នូពួកគេនៅឡើយទេ។
លោកសាស្ត្រាចារ្យ Zainolla Samashev ដែលទទួលបន្ទុកលើការរុករកនោះ បាននិយាយថា វត្ថុមានតម្លៃយ៉ាងច្រើនដែលរកឃើញនៅកន្លែងកប់ខ្មោច អាចធ្វើឲ្យពួកយើងជឿជាក់ថា បុរស និងស្ត្រី ត្រូវបានកប់នៅទីនោះ ដែលពួកគេជាម្ចាស់នៃវត្ថុមានតម្លៃមហាសាលទាំងនោះ៕ សុភ័ក្ត្រ
ប្រភព៖ msn.com